នយោបាយ

កាន់តែវឹកវរធំហើយ របបផ្តាច់ការ ហ៊ុន សែន ចាប់ផ្តើមប្រើនយោបាយបំបិទមាត់កាសែតគ្រប់ទម្រង់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី ​២១ មករា បាន​ព្រមាន កម្ចាត់​រាល់​ទម្រង់​សារព័ត៌មាន​ទាំងឡាយ​ណា​ដែល លោក​ចោទ​ថា ធ្វើ​ការ​ខុស​វិជ្ជាជីវៈ​របស់​ខ្លួន និង​សារព័ត៌មាន​ទាំងឡាយ​ដែល​មិន​បាន​ចុះបញ្ជី និង​បង់ពន្ធ​ជូន​រដ្ឋ​អោយ​បាន​ត្រឹមត្រូវ។ ទោះជា​យ៉ាងណា ក៏ដោយ​ក្រុម​អ្នក ឃ្លាំមើល​និយាយ​ថា វិធានការ​ម៉ឺងម៉ាត់​របស់​លោក ហ៊ុន សែន ទៅលើ​បញ្ហា​ចុះបញ្ជី​សារព័ត៌មាន គឺ​គ្រាន់តែ​ជា​ល្បិច​មួយ ក្នុង​ការ​រឹតត្បិត​សេរីភាព​សា​ព័ត៌មាន​នៅ​កម្ពុជា​ប៉ុណ្ណោះ។ មេដឹកនាំ​ដែល​កាន់អំណាច​យូរ​ជាងគេ​ក្នុង​តំបន់​អាស៊ី​លោក ហ៊ុន [...]

បែកធ្លាយសារប្រតិកម្មរបស់កញ្ញា កឹម សម្មាធីតាចំពោះចលនាសង្រ្គោះជាតិ

លោក សម រង្ស៊ី បញ្ជាក់​ថា ការណ៍​ដែល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ ពី​ក្នុង​ពន្ធនាគារ​នោះ គឺ​ដើម្បី​សុវត្ថិភាព ពីព្រោះ​ថា លោក កឹម សុខា នៅ​ក្នុង​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន។ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បន្ថែម​ទៀត​ថា [...]

ចលនាសង្រ្គោះជាតិចាប់ផ្តើមពង្រីកខ្លួនចូលដល់ថ្នាក់មូលដ្ឋាន

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើក​ឡើង​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ ដើម្បី​ចូលរួម​សកម្មភាព​ចលនា​សង្គ្រោះ​ជាតិ ជា​មួយ​ថ្នាក់​ដឹក​នាំ​នៅ​ក្រៅ​ប្រទេស​ ដោយ​មិន​បារម្ភ​ពី​ការ​គំរាមកំហែង​ណា​មួយ​​​ឡើយ។ ពួកគាត់​អះអាង​ថា​ មូលហេតុ​ដែល​ចូលរួម​ចលនា​ថ្មី​នេះ ដោយ​យល់​​ថា ចលនា​នេះ​នឹង​អាច​ជួយ​ឲ្យ​គណបក្ស​ប្រឆាំង​បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ បាន។ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើក​ឡើង​ថា ប្រសិន​បើ​មាន​សញ្ញា​ភ្លើង​ខៀវ​ពី​ថ្នាក់​ដឹក​នាំ​នៅ​ក្រៅ​ប្រទេស​​ភ្លាម​ គឺ​ថ្នាក់​ដឹក​នាំ​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន​នឹង​ទូង​ស្គរ​​ឲ្យ​សកម្មជន​ចូលរួម​ចលនា​សង្គ្រោះ​ជាតិ​​ ដោយ​មិន​បង្អន់​យូរ​ឡើយ។ ​​​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង​ លោក ម៉ៅ វិបុល​ មាន​ប្រសាសន៍​ថា សកម្មជន​គណបក្ស​លោក​នៅ​ខេត្ត​ស្វាយរៀង [...]

លោក កឹម សុខា និង លោក សម រង្សី មានគំនិតខ្វែងគ្នារឿងការបង្កើតចលនាសង្រ្គោះជាតិ

លោក សម រង្ស៊ី បញ្ជាក់​ថា ការណ៍​ដែល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ ពី​ក្នុង​ពន្ធនាគារ​នោះ គឺ​ ដើម្បី​សុវត្ថិភាព ពីព្រោះ​ថា លោក កឹម សុខា នៅ​ក្នុង​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន។ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី [...]

អង្គភាពប្រឆាំងអំពើពុករលួយមិនសូវចាប់អារម្មណ៍រឿងអំពើពុករលួួយនៅក្រុងព្រះសីហនុ

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចុះ​អង្កេត​សកម្មភាព​ការងារ​របស់​លោក យ៉ឹក យូរ ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ដែល​គេ​សង្ស័យ​ថា បាន​បង្កើត​ការិយាធិបតេយ្យ អនាធិបតេយ្យ​ច្រើន​កន្លែង ដើម្បី​ប្រមូល​លុយ​ពុករលួយ​ពី​ក្រុមហ៊ុន​ឯកជន និង​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​ចេញ​ពី​កំពង់ផែ​នេះ។ មន្ត្រី​ឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អោយ​ចុះ​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ដែល​តំណាង​ក្រុមហ៊ុន និង​អ្នក​រត់​ការ​ឯកសារ​នាំ​ទំនិញ​ចេញ​ចូល​តាម​ច្រក​កំពង់ផែ ខេត្ត​ព្រះសីហនុ ចោទ​ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ លោក យ៉ឹក យូរ ថា [...]

ការបោះឆ្នោតឆ្នាំ ២០១៨ នេះ ត្រូវការចិន យួន ទទួលស្គាល់ មិនត្រូវការអង្គការសហប្រជាជាតិទេ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ប្រទេស​កម្ពុជា​នៅតែ​រៀបចំ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​ដដែល ទោះបីជា​គ្មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សហប្រជាជាតិ និង​បណ្ដា​មេដឹកនាំ​ធំៗ​លើ​លោក​ក៏ដោយ ។ ការ​ថ្លែង​ដូច្នេះ ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យ​ចាស់​ឆ្នាំ​២០១៧-២០៣០ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា។ អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា នេះ​ហាក់ជា​ការ​ប្រកាស​ពី​គម្រោង​ក្ដោបក្ដាប់​អំណាច​របស់​លោក​បន្ត​ទៀត។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ម្ដង​ទៀត​ថា ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ខែ​កុម្ភៈ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី២៩ [...]

កើតរឿងធំយំមិនចេញ ៖ ក្រោមរបបសព្វថ្ងៃ ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍មានតំលៃជាងលិខិតឆ្លងដែន

សង្គម​ស៊ីវិល​ឃ្លាំមើល​អំពើពុករលួយ ព្រួយ​បារម្ភ​អំពី​ការ​ផ្ដល់​ប័ណ្ណ​ឲ្យ​ជនបរទេស​ដែល​អាច​មាន​សិទ្ធិ​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍ ក្នុង​ប្រទេស​កម្ពុជា។ ការសម្ដែង​ក្ដី​ព្រួយបារម្ភ​នេះ ក្រោយ​ពេល​ដែល​សមត្ថកិច្ច ចាប់​បាន​ជនបរទេស​ប្រព្រឹត្តិ​ល្មើសច្បាប់​ជាច្រើន​នាក់ ដែល​កាន់​ប័ណ្ណ​ពណ៌​លឿង មាន​សិទ្ធិ​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កម្ពុជា។ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា បើ​ទោះ​ប័ណ្ណ​លឿង​ដែល​ផ្ដល់​ឲ្យ​ជនបរទេស​មិនមែន​ទម្រង់​នៃ​ការ​ផ្ដល់​សញ្ជាតិ ប៉ុន្តែ លោក​នៅតែ​សម្ដែង​ក្ដី​ព្រួយ​បារម្ភ ដែល​អាជ្ញាធរ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ជនបរទេស​ធំធេង​ពេក ក្នុង​ការ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក សន ជ័យ ផ្ដល់​ទស្សនៈ​ថា មិន​គួរ​ផ្ដល់​សុពលភាព​អចិន្ត្រៃយ៍​ទេ [...]

ពួកទ្រពងស៊ីភីភីនិយាយថា គ្មានយួនដូចពាក្យពួកប្រឆាំងនិយាយរើសអើងនោះទេ(មានវីដេអូ)

ពលរដ្ឋខ្មែរមួយចំនួនជាពិសេសអ្នកគាំទ្រស៊ីភីភី ឬមេដឹកនាំស៊ីភីភីតែងយកពាក្យសកលភាវូនីយកម្ម ឬពាក្យសមាគមអាស៊ាន​មកនិយាយបិទបាំង ដើម្បីចោទអ្នកប្រឆាំងដែលរិះគន់រឿងយួន​ខុសច្បាប់ពាសពេញប្រទេសដែលរដ្ឋាភិបាលខុសច្បាប់ស៊ីភីភីនិង ហ៊ុន សែន បានអោយចូលមករស់នៅក្នុងទឹកដីកម្ពុជាថា «ជាអ្នករើសអើងពូជសាសន៍» និងអះអាងថា«ជារឿងហួសសម័យ»។ ក្នុងន័យនេះ ខ្មែរ សុវណ្ណភូមិ ចង់បញ្ជាក់ថា ពាក្យរើសអើងពូជសាសន៍មិនស្ថិតនៅក្នុងបរិបទនេះទេ តែវាជារឿង«ច្បាប់ប្រទេស សន្តិសុខ និងសុវត្ថិភាពរបស់ប្រទេសជាតិ»។ ជាក់ស្តែងនៅអាមេរិក ឬសហគមអឺរ៉ុបជាដើមដែលជាប្រទេសសេរី និងគោរពសិទ្ធមនុស្សក្នុងលោក គឺប្រទេសទាំងនេះបានអនុវត្តច្បាប់យ៉ាងរឹងមាំ ប្រឆាំងនឹងគ្រប់ជាតិសាសន៍ដែលចូលទៅរស់នៅប្រទេសពួកគេដោយខុសច្បាប់។ លទ្ធផលដែលជនជាតិផ្សេងចូលទៅខុសច្បាប់ត្រូវប្រឈមមុខពេលចាប់បានគឺ«កាត់ទៅ [...]