នយោបាយ

ពេលវេលាវាយបំបែកឆ្នាំងកម្មករជិតមកដល់ ៖ កម្ពុជាបដិសេធសំណើសហគមន៍អឺរ៉ុបដែលស្នើឲ្យដោះលែងលោក កឹម សុខា

លោកស្រី Federica Mogherini មន្ត្រី​គណៈកម្មការ​សហភាព​អឺរ៉ុប (EC) ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​បាន​លើក​ឡើង​ជា​ដដែលៗ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា អតីត​ប្រធាន CNRP និង​បាន​អំពាវនាវ​ឲ្យ​កម្ពុជា​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ធានា​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កែប្រែ​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ ប៉ុន្តែ​មន្ត្រី​កម្ពុជា​ថា​វា​មិន​អាច​ទេ​ខណៈ​ប្រជាធិប​តេយ្យ និង​នីតិរដ្ឋ​កំពុង​ដំណើរការ​ទៅ​មុខ។ នេះ​បើ​តាម​ការ​ឆ្លើយ​របស់​លោក​ស្រី​ពីថ្ងៃ​ទី ៣ ខែ​កក្កដា ទៅ​នឹង​សំណួរ​របស់​សភា​អឺរ៉ុប​ដែល​ត្រូវ​បាន​ឃើញ​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ។ ការសន្និដ្ឋាន​ថ្ងៃទី ២៦ ខែកុម្ភៈ [...]

កម្មតាមផ្តន្ទា ៖ រំលឹករដ្ឋប្រហារបង្ហូរឈាមដណ្តើមអំណាច ៦ កក្កដា ១៩៩៧-២០១៨

នៅ​ដើម​ខែ​កក្កដា ឆ្នាំ១៩៩៧ ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​កាល​ណោះ​ជា​នាយករដ្ឋមន្ត្រី​ទី​១ ត្រូវ​បាន​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​ទី​២ ប្រើ​កម្លាំង​បាយ​ទម្លាក់​ពី​អំណាច។ រដ្ឋប្រហារ​បង្ហូរ​ឈាម​នៅ​ពេល​នោះ បាន​បណ្តាល​អោយ​មនុស្ស​ជា​ច្រើន​រយ​នាក់​ស្លាប់ និង​របួស ដែល​ក្នុង​នោះ ពល​ទាហាន និង​មន្ត្រី​ប៉ូលិស យោធា​ជាន់​ខ្ពស់​ស្មោះ​ត្រង់​នឹង​សម្តេច​ក្រុម​ព្រះ រាប់​សិប​នាក់​ត្រូវ​បាន​កង​កម្លាំង​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ជាតិ [...]

លេងចឹងបានខ្លាំង ៖ កងកម្លាំងពិសេសអាមេរិកត្រៀមចាប់ខ្លួនប្រធានាធិបតីវេណេហ្សូអេឡាដែលឈ្នះឆ្នោតដោយគ្មានគូប្រកួត

ប្រធានាធិបតី ម៉ាឌូរ៉ូ កំពុងភ័យ និងបញ្ជាអោយកងទ័ពចេញពីបន្ទាយដើម្បីត្រៀមទប់កងកម្លាំងពិសេសអាមេរិកមកចាប់រូបលោក! ………………… ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨ អ៊ិត សេរីវឌ្ឍនៈ ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បាន បញ្ជាទៅកាន់ កងទ័ពអោយប្រុងប្រៀបដើម្បីទប់ទល់ការធ្វើរដ្ឋប្រហារផ្ដួលរំលំលោក និងចាបខ្លួនរូបលោកមកកាត់ទោសនៅអាមេរិក។ បទបញ្ជារបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងបន្ទាប់ពី ប្រធានាធិបតី [...]

ពត៌មានក្តៅ ៗ ហុយ ៗ សហភាពអឺរ៉ុបបញ្ជូនគណៈប្រតិភូពិសេសមកកម្ពុជាដើម្បីស្វែងរកការពិតមុនសម្រេចសើរើ​ប្រព័ន្ធអនុគ្រោះពន្ធ

សមាជិកសភា​អឺរ៉ុប​អ្នកស្រី បាបារ៉ា ឡុចប៊ីល័​រ (Babara Lochbihler) សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធើ (Twitter) ថា សហភាព​អឺរ៉ុប​បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​បំពេញ​បេសកកម្ម​ស្វែងរក​ការពិត រយៈពេល​មួយ​សប្ដាហ៍​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១ កក្កដា។ បេសកកម្ម​នេះ​ធ្វើឡើង ដើម្បី​វាយតម្លៃ​ពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស ដូច​មាន​ចែង​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ចំពោះ​ទំនិញ​នាំចូល​ពី​កម្ពុជា។ អ្នកស្រី បាបារ៉ា និង​សមាជិកសភា​អឺរ៉ុប ១៧​រូប​ទៀត ក៏បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ពេល​នេះ ហើយ​ទាមទារ​អោយ​មាន​ការ​បង្ហាញ​លទ្ធ​ផល​ជា​សាធារណៈ​ទៅកាន់​ប្រជាពលរដ្ឋ​និង​សភា​អឺរ៉ុប [...]

បែកធ្លាយផែនការសម្ងាត់របស់លោក ហ៊ុន សែន បញ្ជាឲ្យរំលាយស្ពានកោះពេជ្របំបាត់ភស្តុតាង ករណីសម្លាប់មនុស្សរង្គាលកាលពីប៉ុន្មានឆ្នាំមុន

ប្រភពបង្ហើបពីករណីភ្លើងឆក់មនុស្សស្លាប់នៅកោះពេជ្រកន្លងមក សារពីមន្ត្រីក្នុងរដ្ឋាភិបាលនៃរបប ហ៊ុន សែន ៖ “ ក្រោយ​ពិធីសម្ពោធន៍​ស្ពាន​អាកាសមិត្ត​ភាព​កម្ពុជាចិន​រួច​ សម្តេច​រវល់​រហូត​ គ្មាន​បាន​ដេក​បានពួន​អីទេ សម្តេច​ខឹង​ខ្លាំងណាស់​ រឿង​បែក​ការ​សម្ងាត់​ផ្ទៃ​ក្នុង​ ហើយ​បាន​ចេញ​បញ្ជា​ចំនួន​ពីរៈ ​ទី​មួយៈ​ បញ្ជា​អោយ​ លោក​ យូ​ ស៊ុន​ ឡុង​ តាមដាន​ លោក​ ហ៊ុ​យ​ ពិសិទ្ធ​ និង​លោក​ [...]

ក្រសួងពត៌មានចាប់ផ្តើមរាំងខ្ទប់ពត៌មានតាមបណ្តាញសង្គមដើម្បីបិទបាំងពត៌មានការបោះឆ្នោតក្លែងក្លាយនៅថ្ងៃ ២៩ កក្កដា ខាងមុខ

ក្រសួង​ព័ត៌មាន​នៃ​របប​ក្រុងភ្នំពេញ រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការគ្រប់គ្រង​គេហទំព័រ និង​បណ្ដាញ​​សង្គម ជាមួយ​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី៤ កក្កដា។ ក្រសួង​អះអាង​ថា ប្រកាស​អន្តរក្រសួង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ការប្រើប្រាស់​គេហទំព័រ និង​បណ្ដាញ​សង្គម​មាន​លក្ខណៈ​ប្រសើរ​ឡើង ហើយ​ប្រកាស​នេះ នឹង​ត្រូវ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី៥ កក្កដា តទៅ។ អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន និង​មន្ត្រី​សិទ្ធិមនុស្ស យល់​ឃើញ​ប្រកាស​នេះ​នឹង​នាំមក​នូវ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ទៅ​វិញ​ទេ។ អ្នកសារព័ត៌មាន និង​មន្ត្រី​សិទ្ធិមនុស្ស​មួយ​ចំនួន​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​របស់​ក្រសួង​ព័ត៌មាន​នោះ យល់ឃើញ​ដូចគ្នា​ថា ប្រកាស​អន្តរក្រសួង​ស្ដីពី​ការ​គ្រប់គ្រង​គេហទំព័រ និង​បណ្ដាញ​សង្គម​នេះ គួរតែ​ត្រូវ​បាន​លុបចោល ដើម្បី​ធានា​បាន​នូវ​សេរីភាព​សារព័ត៌មាន [...]

បែកធ្លាយទៀតហើយ ប្រធានភូមិបក្សប្រជាជនស៊ីដាច់លុយថ្នាក់លើដែលបើកឲ្យអ្នកគាំទ្រស៊ីភីភីក្នុងភូមិរបស់ខ្លួន (មានឃ្លិប)

រឿងស៊ីដាច់លុយពលរដ្ឋអ្នកគាំទ្រស៊ីភីភីមិនមែនមានតែភូមិមួយនេះទេ មានទូទាំងប្រទេស ដោយមេភូមិនីមួយ ៗ ដើរប្រមូលឈ្មោះសមាជិកគ្រួសារក្នុងភូមិហើយស្នើសុំថវិកាថ្នាក់លើដើម្បីយកទៅបើកឲ្យម្នាក់ ២ ម៉ឺន ប៉ុន្តែធាតុពិត មេភូមិស៊ីដាច់ទាំងអស់មិនបានបើកឲ្យតាមឈ្មោះដែលស្រង់ស្នើថ្នាក់លើនេះ ។ បែកធ្លាយទៀតហើយ…… —– បក្សប្រជាជន បោកចាប់តាំងពីថ្នាក់មូលដ្ឋាន ទៅដល់ថ្នាក់កំពូល។ ប្រធានភូមិ ដើរប្រកាសបោកពលរដ្ឋនៅក្នុងភូមិ អោយទៅប្រជុំបក្ស ដោយសន្យាថា នឹងផ្តល់ជូនអ្នកដែលទៅចូលរួមប្រជុំ ក្នុងម្នាក់1មុឺនរៀល ។ ពលរដ្ឋក្រីក្រមួយចំនួន [...]

អតីតនាយករដ្ឋមន្ត្រីម៉ាឡេសុី​ លោក ណាជិប រ៉ាហ្សាក់ ត្រូវបានចាប់ខ្លួនឡើងតុលាការពីបទពុករលួយមូលនិធិរបស់រដ្ឋ 1MDB

អតីតនាយករដ្ឋមន្ត្រីម៉ាឡេសុី​ ណាជីប​ រ៉ាសាក់​ (Najib Razak) ត្រូវបានចាប់ខ្លួនហើយកាលពីយប់មុិញនៅក្នុងវិមានដ៏ស្កឹមស្កៃរបស់គាត់​ ពាក់ព័ន្ធទៅនឹងបទល្មើសអំពើពុករលួយទ្រង់ទ្រាយធំ​ ជុំវិញការគ្រប់គ្រងមូលនិធិរបស់រដ្ឋ​ (1MDB)។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងមិនដល់​ ២​ ខែផងក្រោយ​ លោក​ ណាជីប​ បានចាញ់ឆ្នោត​។ មុននឹងឈានដល់ការចាប់ខ្លួននេះ​ គេឃើញមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៃស្ថាប័នប្រឆាំងពុករលួយ​ អគ្គសវនករ​ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ដែលកន្លងមកបានឃុបឃឹតគ្នាជាមួយលោក​ ណាជីប​ លាក់បាំង​ និងការពារគ្នាទៅវិញទៅមកដើម្បីបានផលចំណេញសម្រាប់ខ្លួន​ [...]