នយោបាយ

សំណើចនយោបាយ ៖ ពេជ្រ ស្រស់ ក្លាយជា ពេជ្រ ក្រៀម នៅពេលសមាជិកស្រែកបន្ទរភ្លាម ៗ នៅខាងក្រោយខ្នង

ក្របីព្រៃ ពេជ្រ ស្រស់ ធ្លោយមាត់និយាយការពិត… ពេជ្រ ស្រស់ ចោទ ហ៊ុន សែន ថា បានទិញឬជួលមនុស្ស អោយទៅចូលរួមឃោសនាបក្ស!!! ពេជ្រ ស្រស់៖ “អ្នកដែលទៅចូលរួមឃោសនាបក្សប្រជាជន ភាគច្រើន ត្រូវបាន គេទិញឬជួល ក្នុងម្នាក់តម្លៃ ២មុឺនឬ៣មុឺនរៀល។ បក្សយើង មានអ្នកចូលរួមហែរបក្សចំនួនតែ ៣០០នាក់ [...]

រំលឹកខួប ២ ឆ្នាំ នៃឃាតកម្ម លោកបណ្ឌិត កែម ឡី អ្វី ៗ នៅតែជាអាថ៌កំបាំងសម្រាប់ខ្មែរ តែដំណើរទៅមុខរងទុក្ខឥតស្រាក

ទោះបីជា​រូប​កាយ​របស់​លោក​បណ្ឌិត កែម ឡី បាន​ចាក​ឆ្ងាយ​ពី​លោក​យើង​នេះ​ទៅ ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​យ៉ាង​ណា​ក្តី ក៏​កេរ្តិ៍ឈ្មោះ​ល្បី និង​មរតក​គំនិត​របស់​លោក​បណ្ឌិត មិន​រលត់​តាម​រូប​កាយ​របស់​លោក​នោះ​ឡើយ។ មរតក​គំនិត លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ផ្ទេរ និង​ចម្លង​ទៅ​ឲ្យ​យុវជន​ជំនាន់​ក្រោយ ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដែល​ប្ដេជ្ញា​បន្ត​ស្នាដៃ ចំណេះដឹង និង​ទស្សនទាន​របស់​លោក សម្រាប់​មនុស្ស​ជំនាន់​នេះ និង​មនុស្ស​ជំនាន់​ក្រោយ។ ក្រុម​យុវជន ជំនាន់​ក្រោយ​មួយ​ក្រុម ដែល​មាន​គ្នា [...]

ជប៉ុនផ្តល់ជម្រើសថ្មីដល់គណបក្សធំទាំងពីរនៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ អសប នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស គឺ ចរចាសម្របសម្រួលនយោបាយ

តំណាងបេសកម្ម​ជប៉ុន​ប្រចាំក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​ថ្លែង​ទៅ​កាន់​កិច្ចប្រជុំ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​កាល​ពី​សប្តាហ៍​មុន​ ដោយ​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​នៅ​កម្ពុជា ​​ចរចារ​នយោបាយ​​ឡើង​វិញ​ នៅ​​មុន​ការ​បោះឆ្នោត​នៅ​ចុង​ខែ​នេះ។ តំណាង​ប្រទេស​ជប៉ុន​ ​លោក​ស្រី Mitsuko Shino បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី ៣៥ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ នៅ​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃ​ទី៥ កក្កដា ដោយថា​ ប្រទេស​ជប៉ុន​បានព្រួយ​​បារម្ភចំពោះ​ស្ថាន​ភាព​នយោបាយ និង​សិទ្ធិសេរីភាព​សង្គម​ស៊ីវិល​​នៅ​កម្ពុជា បន្ទាប់​ពី​រដ្ឋា​ភិ​បាល​​កម្ពុជាបាន​សម្រេច​រំលាយ​​បក្ស​សង្គ្រោះ​​ជាតិចេញពីឆាក​នយោបាយ។ តំណាង​ប្រទេស​ជប៉ុនរូប​នេះ ​បាន​ជំរុញឲ្យ​មាន​ការ​ចរចារ​នយោបាយនៅកម្ពុជា​ឡើង​វិញ ​ដើម្បី​ធានាដល់​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​។ រដ្ឋាភិបាល​ជប៉ុន​ស្នើ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ប្រឹងប្រែង​ខ្លាំង​បំផុត​ [...]

ជប៉ុនជួបប្រទះទឹកជំនន់យ៉ាងធ្ងន់ មានមនុស្សស្លាប់ជាង ១០០ នាក់ ប្រជាជនជាង ២ លាននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន

នៅទីប្រជុំជន Motoyama នៅលើកោះ Shikoku មានភ្លៀងធ្លាក់ចុះដល់ទៅ 583 មីលីម៉ែត្រ (23in = 58.42cm) នៃការធ្លាក់ភ្លៀងរវាងព្រឹកថ្ងៃសុក្រនិងព្រឹកថ្ងៃសៅរ៍។ ការព្រមានអំពីភ្លៀងបន្តទៀតនឹងមានប្រសិទ្ធិភាពជាង 250 មីលីម៉ែត្រ (10 អ៊ីន​=25cm) ដែលត្រូវបានគេព្យាករណ៍ថានឹងធ្លាក់នៅតាមតំបន់ខ្លះនៅត្រឹមថ្ងៃច័ន្ទ។ នេះគេហៅថាគ្រោះធម្មជាតិ ព្រោះវាភ្លៀងច្រើនថ្ងៃ និងមានចំនួនរហូតដល់៥៨ cm វាមិនមែនភ្លៀងមួយច្រូចតាមការចុះផ្សាយរបស់កាសែនកាន់ជើងរដ្ឋាភិបាលនោះទេ ។ [...]

អន្តរជាតិមិនទាន់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចផង ក្រសួងទេសចរណ៍ដាក់ទណ្ឌកម្មមគ្គុទេសក៍ខ្មែរមុនបាត់ហើយនៅខេត្តសៀមរាប

មគ្គុទេសក៍តូចតាចដែលរកស៊ីជាមួួយភ្ញៀវទេសចរណ៍នៅពេលនេះ កំពុងតែប្រឈមមុខនឹងការឥតការងារធ្វើ ព្រោះទទួលរងសម្ពាធខ្លាំងពីរដ្ឋាភិបាល ​ជាពិសេស ការបន្តអាជ្ញាបណ្ណជាមគ្គុទេសក៍អង្គរជាដើម នៅខណៈប្រឈមនឹងអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះ ភាគីរដ្ឋាភិបានចាប់ផ្តើមដាក់ទណ្ឌកម្មលើមគ្គុទេសក៍តូចតាចនៅខេត្តសៀមរាបជាមុន យោងទៅតាមប្រភពមគ្គុទេសក៍ម្នាក់ឲ្យដឹងថា បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចគ្រួសារទូទាំងប្រទេស និយាយរូម។ តែនិយាយដោយឡែក នៅខេត្រសៀមរាប នាពេលនេះ គឺ គីឡូភ្លើងអគ្គីសនីស៊ីលើសពីអ្វី ដែលគ្រូសារនីមួយៗ បានប្រើ និង មគ្គុទ្ទេសក៏ទេសចរ ប្រឈមជាមួួយវិធានការណ៏ថ្មី របស់ក្រសួងទេសចរណ៏ ដែលចាប់ចង្ខំ អោយមគ្គុទ្ទេសក៏ម្នាក់ៗ [...]

ល្បិចកខ្វក់ ៖ លោក ហ៊ុន សែន និយាយដោះសាទាំងមុខក្រាស់ថា រំលាយបក្សប្រឆាំងព្រោះខ្លាចកើតសង្រ្គាម

ជាថ្មី​ម្តង​ទៀត​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ម្សិលមិញ​បាន​អះអាង​ថា​កម្ពុជា​មិន​អាច​ចៀសផុត​ពី​សង្គ្រាម​ទេ បើ​អតីត​មេបក្ស​ប្រឆាំង​មិន​ត្រូវ​ផ្តន្ទាទោស ហើយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​រំលាយ​ទេ​នោះ ប៉ុន្តែ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​បញ្ជាក់​ថា ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​បែបណា​ក៏​កម្ពុជា​មិន​មាន​សង្គ្រាម​កើតឡើង​ស្រប​ពេល​ដែល​មាន​គោលនយោបាយ​ឯកភាព​ជាតិ និង​រួបរួម​ជាតិ​នោះ​។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ប្រមាណ​ ២៧ ៥០០ នាក់​មកពី​រោងចក្រ​ចំនួន​ ២៥ នៅក្នុង​ខេត្ត​កណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​ ៥ ខែ​កក្កដា លោក​ ហ៊ុន សែន ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ តែ​សំដៅ​អតីត​មេបក្ស​ប្រឆាំង​លោក [...]

ថ្ងៃកៀបឲ្យហែបក្ស ប្រឡាក់ភក់ពេញ ចំណេញបានលុយ ២ ម៉ឺន

គម្រាមផង ជួលផង ឲ្យមកហែរបក្ស តែនៅតែធ្លាក់គ្មានអ្នកចូលរួម ——- ពត៌មានស្តីពីការហែរបក្សរបស់របប ហ៊ុន សែន ក្នុងថ្ងៃទី១ ដែលយុវជនផ្តល់មកក្នុងថ្ងៃនេះ ៧ កក្កដា ២០១៨ កំពង់សោម៖ ដូចស្ងាត់ដល់ហើយ យុទ្ធនាការហែរបក្សស្អីហ្នឹង​ ។ ត្បូងឃ្មុំ​៖ មានអ្នក​ហែរ តែគ្មានអ្នកសាទរតាមដងផ្លូវទេ មានតែអ្នកសេីចចំអក ។ កោះកុង៖ [...]

ចឹងបានស្នេហាជាតិពិត ៗ ៖ លោកមហាធៀរនាយករដ្ឋមន្រ្តីម៉ាឡេស៊ីចាប់ផ្តើមសើរើគម្រោងវិនិយោគនានារបស់ចិន

លោក​មហាធៀរ មហាម៉ាត់ នាយករដ្ឋមន្រ្តី​ថ្មី​របស់​ម៉ាឡេស៊ី បាន​និយាយ​ថា លោក​នឹង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ចិន ពី​គម្រោង​ការវិនិយោគ​របស់​ចិន នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​លោក​វាយតម្លៃថា មិន​យុត្តិធម៌​សម្រាប់​ម៉ាឡេស៊ី។ នៅថ្ងៃ​សុក្រម្សិលមិញ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​និយាយ​ថា លោក​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន នៅ​ខែ​ក្រោយ ដើម្បី និយាយ​ពីគម្រោងការ​ធំៗ​មួយចំនួន ដែល​ចិន ធ្លាប់​បាន​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ណាជីប រ៉ាហ្សាក់។ លោក​រ៉ាហ្សាក់ អតីត​នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ដែលទើប​ត្រូវ​បាន​តុលាការ​ទើប​ចោទប្រកាន់​ជា​ផ្លូវការ កាល​ពី​អង្គារ [...]