បរទេស

អាមេរិករិះគន់ចិនរឿងបន្ថែមកម្លាំងទ័ពចូលក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង

ភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃទី 20 ខែឧសភា ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក បានរិះគន់រដ្ឋាភិបាលចិន ចំពោះការបន្ថែមកម្លាំងទ័ព ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដោយបញ្ជូនយន្តហោះទម្លាក់គ្រាប់បែករយៈឆ្ងាយជាច្រើនគ្រឿង ចូលទៅក្នុងតំបន់នោះជាលើកដំបូង ។ បញ្ចកោណថ្លែងថា “សហរដ្ឋនៅតែប្តេជ្ញាចិត្តថែរក្សាតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ជាតំបន់ចំហ និង សេរី  ប៉ុន្តែយើងបានឮរបាយការណ៍ថា ប្រទេសចិនកំពុងរុករុលបន្ថែមកម្លាំងទ័ពទៅសមុទ្រចិនខាងត្បូង ។ [...]

ពិតជាគួរឲ្យរីករាយសម្រាប់ប្រជាជនម៉ាឡេ ដែលរដ្ឋាភិបាលលោក មហាធៀ សម្រេចលែងយកពន្ធទំនិញ និង សេវា GST

ដូចការរំពឹងទុក ការយកពន្ធលើសេវាកម្មនិងទំនិញដែលធ្វើឲ្យប្រជាជន​ម៉ាឡេស៊ីត្អូញត្អែរខ្លាំង​កន្លងមកនោះ​នឹងលែងមាន​ទៀតហើយចាប់ពីថ្ងៃ ១ខែមិថុនានេះតទៅ។ នេះជាការប្រកាសនៅពុធទី ១៦ ខែឧសភា របស់ក្រសួងហិរញ្ញវត្ថុដែលជា​សេនាធិការនៃរដ្ឋាភិបាលថ្មីដឹកនាំដោយលោក មហាធៀ មហាម៉ាត់។ បើតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះ៖« ការកំណត់​អាត្រា​ពន្ធស្មើសូន្យនឹងចាប់ផ្តើមពីថ្ងៃ ១ ខែមិថុនា ហើយវាមានអានុភាពអនុវត្តទូទាំង​ប្រទេសម៉ាឡេស៊ីទាំងមូល។ រាល់អាជីវកម្មដែលចុះបញ្ជីត្រូវអនុវត្តតាមការសម្រេចចិត្តនេះ ហើយស្របពេលជាមួយគ្នានោះគេត្រូវអនុវត្តតាម​រាល់លិខិតបទដ្ឋានទាំងអស់ដែលមានជាធរមាន»។ រដ្ឋាភិបាលមុនរបស់លោក ណាជីប រ៉ាហ្សាក់ បានដាក់ចេញពន្ធលើសេវានិងទំនិញនេះនៅឆ្នាំ ២០១៥ [...]

អាសន្នធំហើយ អាមេរិកចេញច្បាប់ថ្មី ឈ្មោះ Cambodia ​Democracy ​Act ដើម្បីកៀបសង្កត់របប លោក ហ៊ុន សែន

សេចក្តី​ស្នើច្បាប់​ Cambodia ​Democracy ​Act លេខ​ H.R. 5754 ​និង​វិសោធនកម្ម បន្ថែម​មួយទៀត​កាលពី​ថ្ងៃទី១៤ ​ខែឧសភា​ ដែល ​VOA ​ទទួលបាន​នោះ ​បានរៀប រាប់លម្អិត​ពីការ​ដាក់ទណ្ឌកម្ម​លើបុគ្គល​ជាយោធា ​មន្ត្រីសន្តិសុខ​ មន្ត្រីរដ្ឋាភិបាល ដែលមាន​ការ​ពាក់ព័ន្ធ​នឹងការ​រំលោភ​សិទ្ធិមនុស្ស​និងបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។ ក្រុម​សមាជិក​សភា​អាមេរិកាំង នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ពិភាក្សា អំពី​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល និង​មន្ត្រី​កម្ពុជា​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ [...]

ក្រោយកាន់តំណែងនាយករដ្ឋមន្រ្តីភ្លាម លោក មហាធៀ ប្រកាសសើរើច្បាប់កៀបសង្កត់ភាគីប្រឆាំង ជាពិសេស ច្បាប់ពត៌មានក្លែងក្លាយ

នាយករដ្ឋ​មន្ត្រី​ថ្មី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បាន​ប្ដេជ្ញា​ម្សិល​មិញ​ថា នឹង​សើរើ​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ប្រឆាំង​នឹង «ព័ត៌មាន​ក្លែង​ក្លាយ» ដែល​ត្រូវ​បាន​អនុម័ត​នៅ​មុន​ការ​បោះ​ឆ្នោត និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា សំដៅ​ដល់​អ្នក​រិះគន់​នាយករដ្ឋ​មន្ត្រី​មុន​ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ បើ​តាម​ AFP ថា ច្បាប់​​ព័ត៌មាន​ក្លែង​ក្លាយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​អនុម័ត​កាល​ពី​ដើម​ខែ​មេសា​កន្លង​មក​នេះ ដែល​បាន​កំណត់​ការ​ដាក់​ទោស​ឲ្យ​ជាប់​គុក​​រហូត​ដល់ ៦ ​ឆ្នាំ ចំពោះ​បុគ្គល​ណា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ [...]

ពត៌មានក្តៅ ៗ ហុយ ៗ ក្រោយចាញ់ឆ្នោត លោក ណាជិប ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ និង ហាមចេញពីប្រទេស

ក្រសួងអន្តោប្រវេសន៍ម៉ាឡេស៊ីបានផ្សាយនៅ​ថ្ងៃ​សៅរ៍ ទី​ ១២ ខែ​ឧសភា​នេះ ថា លោក ណាជិប រ៉ាហ្សាក អតីត​នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី  និង ​ភរិយា​ ត្រូវបាន​​នាយកដ្ឋាន​អន្តោរ​ប្រវេសន៍​ម៉ាឡេស៊ីដាក់​ឈ្មោះចៅ​ទៅ​ក្នុង​បញ្ជី​ខ្មៅ ហើយមិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​ឡើយ ។ សេចក្តីជូនដំណឹងរបស់នាយកដ្ឋានអន្តោប្រវេសន៍នេះបានចេញផ្សាយ ​ក្រោយ​ពី​លោក ណាជិប ផូសនៅ​លើ​បណ្ដាញ​សង្គម Twitter ថា លោក​និង​ក្រុម​គ្រួសារ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​សៅរ៍​នេះ [...]

លោកមហាធៀនឹងចាត់វិធានការផ្លូវច្បាប់លើអាជ្ញាធររដ្ឋ និង គជប ម៉ាឡេ ដែលជួយបក្សកាន់អំណាចរបស់លោក ណាជិប

​ក្នុង​សន្និសីទ​សារព័ត៌មាន​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ ខែឧសភា លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ទី ៧ របស់​ម៉ាឡេស៊ី និង​ជា​នាយករដ្ឋមន្ត្រី​ដែល​ជាប់ឆ្នោត​ចាស់​ជាងគេ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​លោក​នឹង​ដកតំណែង​ប្រធាន​ស្ថាប័ន​មួយចំនួន​។ «​អស់លោក​មួយចំនួន​នឹង​អស់តំណែង​។ យើង​រកឃើញថា មនុស្ស​មួយចំនួន​បាន​ជួយ និង​ជំរុញ​នាយករដ្ឋមន្ត្រី​ដែល​ពិភពលោក​គេ​នាំគ្នា​ថ្កោលទោស​ថា ជា​មេដឹកនាំ​ដែល​កេងប្រវ័ញ្ច​ជាតិ​»​។ នេះ​ជាស​ម្តី​របស់លោក មហា​ធៀ ក្នុង​សន្និសីទ​សារព័ត៌មាន​។​ ​មេដឹកនាំ​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan នេះ​បានបញ្ជាក់​ដូច្នេះ​បន្ទាប់ពី​មាន​អ្នកសារព័ត៌មាន​សួរ​លោក​ជុំវិញ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ប្រើប្រាស់​លើ​អាជ្ញាធរ [...]

បក្សប្រឆាំងឈ្នះឆ្នោតបក្សកាន់អំណាចដែលដឹកនាំប្រទេស ៦០ ឆ្នាំ បញ្ចប់របបផ្តាច់ការគ្រួសារនិយមនៅម៉ាឡេ

នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នៅ​ម៉ាឡេស៊ី អតីត​នាយករដ្ឋ​មន្ដ្រី លោក មហាធៀ មហាម៉ាត់ ប្រធាន​សម្ព័ន្ធ​បក្ស​ប្រឆាំង បានយក​​ឈ្នះ​គណបក្ស​កាន់​អំណាច​របស់​លោក ណាជីព រ៉ាហ្សាក់ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​១២១​អាសនៈ​ លើ​២២២អាសនៈ​។ បើ​គ្មាន​ការ​ប្រែ​ប្រួល​ណា​មួយ​ទេ លោក មហាធៀ មហាម៉ាត់ ក្នុង​វ័យ​៩២​ឆ្នាំ នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ដ្រី​ម៉ាឡេស៊ី ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ជា​ជ័យ​ជំនះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​​សម្រាប់​សម្ព័ន្ធ​បក្ស​ប្រឆាំង​ម៉ាឡេស៊ី ដែលបាន​​វ៉ា​ដាច់​គណបក្ស​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក ណាជីព រ៉ាហ្សាក់ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ [...]

ក្រសួងការពារជាតិរុស្ស៊ីសម្ញែងអាវុធចូលរួមក្បួនដង្ហែប្រារព្ធទិវាជ័យជំនះ(មានឃ្លិប)

ក្រសួងការពារជាតិរុស្ស៊ីបានផ្សព្វផ្សាយឈុតវីដេអូខ្លីនៅថ្ងៃចន្ទ ៧ ឧសភា ២០១៨ ដែលបង្ហាញរូបរាងនៃអាវុធជំនាន់ថ្មី ដែលត្រូវបាននាំយកទៅចូលរួមពិធីព្យុះហយាត្រាដ៏មហិមាមួយ ដើម្បីប្រារព្ធខួបលើកទី 73 នៃទិវាជ័យជំនះ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធទី ៩ ខែឧសភា ២០១៨ នៅទីលានក្រហម ក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ សព្វាវុធដែលបង្ហាញនៅក្នុងឃ្លីប ដូចជា យន្តហោះគ្មានមនុស្សបើក “Korsar” មានសមត្ថភាពហោះល្បាតបានក្នុងគ្រប់ សភាពអាកាសធាតុ , [...]