Author
khmerleaking

បែកធ្លាយផែនការយួនទប់ស្កាត់គណបក្សសង្រ្គោះជាតិមិនឲ្យឈ្នះឆ្នោតដឹកនាំប្រទេសនៅឆ្នាំ ២០១៨ នេះ

លទ្ធផល​នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ 2017​ បានបង្ហាញអោយឃើញថា «ក្នុង​ចំណោម​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ទាំង 7 លាននាក់​ គឺ​ មានខ្មែរសុទ្ធ 47% បានបោះអោយ CNRP ;  ឯចំនួន 50%​ ដែល​ក្នុងនោះ​អាចនឹងមានយួន 20%​ រួមជាមួយ​ខ្មែរសុទ្ធ30%​ បានបោះអោយCPP; ចំណែក3%ទៀត​ បានបោះអោយបក្សតូចៗ»​ ។ ករណីអស្ចារ្យដែលគួរអោយភ្ញាក់ផ្អើល គឺ [...]

ខ្លាចក្រែងតាមមិនទាន់ចរន្តបណ្តាញសង្គម តោះមើលការស្ទង់មតិរឿងបោះឆ្នោត ២៩ កក្កដា ខាងមុខ

ឥឡូវនេះ មានការប្រទុងប្រទាញគ្នារឿងការទៅបោះឆ្នោត និង មិនទៅបោះឆ្នោត ភាគីរដ្ឋាភិបាលខំប្រឹងធ្វើគ្រប់វិធីដើម្បីឲ្យ​ពលរដ្ឋទៅបោះឆ្នោតបង្រ្គប់កិច្ចដើម្បីបន្តអំណាចតទៅទៀត ចំណែកខាងបក្សប្រឆាំងដែលជាគូប្រកួត​យ៉ាងស្រួល​ស្រាល់​នោះ មិនត្រូវបានអនុញ្ញាតឲ្យចូលប្រកួតទេ ព្រោះបក្សកាន់អំណាចខ្លាចចាញ់ឆ្នោតដូចនៅប្រទេសម៉ាឡេស៊ី ។ ក្រឡេកមើលទៅគជបវិញ ក៏ខំប្រឹងប្រែងសម្បើមណាស់ដែរ គឺ បើកយុទ្ធនាការទូងស្គរ វាយរគាំង អង្រួនកណ្ដឹង ចាក់មេក្រូដើម្បីជម្រុញពលរដ្ឋឲ្យទៅបោះឆ្នោត  ។ ឃើញថា ការបោះឆ្នោតលើកនេះហាក់ដូចជាភាគីកាន់អំណាចសស្រាក់សស្រាំខ្លាំងណាស់ មិនចង់ឲ្យពលរដ្ឋអវត្តមាន​ក្នុងថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ [...]

សាមគ្គីជាកម្លាំង ៖ កម្មករនៅថៃសម្រេចចិត្តមិនទៅបោះឆ្នោតព្រោះមិនចង់ឲ្យគជបនឿយហត់

ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​ព្រមាន​ថា​ពួកគេ​​នឹង​មិន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា​ខាង​មុខ​ទេ ដោយសារ​គ្មាន​គណបក្ស​ដែល​ពួក​គេ​ពេញ​ចិត្ត។ ក្រុម​ពលករ​ទាំង​នេះ​​ចាត់​ទុក​ការ​បោះ​ឆ្នោត ដែល​របប​លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​ថា ជា​ការ​ធ្វើ​ឲ្យ​ល្អ​មើ​ដែល​មិន​ឆ្លុះ​បញ្ចាំ​ពី​​​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជា​ពលរដ្ឋ។ ពលករ​​ធ្វើ​ការ​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ប្រទេស​ថៃ​លោក សុខ ជី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ឧសភា​ថា ត្បិត​តែ​រូប​គាត់​ធ្វើ​នៅ​ក្រៅ​ប្រទេស​មែន ប៉ុន្តែ​​​លោក​បាន​តាមដាន​ព័ត៌មាន​នៅ​ស្រុក​ខ្មែរ​រៀងរាល់​ថ្ងៃ។ លោក​អះអាង​ថា ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃ​មិន​ល្អ​ទេ ព្រោះ​កៀក​ថ្ងៃ​បោះ​ឆ្នោត​ទៅ​ហើយ​មិន​មាន​ឈ្មោះ​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ។ លោក សុខ ជី ហៅ​ការ​​បោះឆ្នោត​ខាង​មុខ​នេះ​ថា ជា​ការបោះឆ្នោត​លេង​សើច។ [...]

ការស្ទង់មតិនៅលើបណ្តាញសង្គមឲ្យដឹងថា​ ពលរដ្ឋភាគច្រើនបំផុតមិនទៅបោះឆ្នោត

ការបោះឆ្នោតជាតិជិតមកដល់ហើយ គឺ ចាប់ផ្តើមនៅថ្ងៃទី ២៩ កក្កដា ២០១៨ នេះ ប៉ុន្តែសន្ទុះនៃការចង់ទៅបោះឆ្នោត​របស់ពលរដ្ឋ​ដូច​ជាអាគុយអស់ភ្លើង  ទាំងគជបទាំងលោក ហ៊ុន សែន ទាំងអាម៉ីអាថោងខំប្រឹងលេចអាចម៍លេចនោម អំពាវនាវហើយ​អំពាវនាវទៀត ដើម្បីឲ្យពលរដ្ឋទៅបោះឆ្នោតរក្សាអំណាចមេដឹកនាំរបស់ពួកគេ ប៉ុន្តែពលរដ្ឋនៅតែឆ្លើយថា មិនទៅ​បោះឆ្នោត ។ រហូតដល់កាលពីពេលថ្មី ៗ គជប សម្រេចចិត្តប្តឹងនរណា​ក៏ដោយដែល​រស់នៅលើពិភពលោកនេះទៅក្រសួងមហាផ្ទៃពី​បទណាត់គ្នា​មិនទៅបោះឆ្នោត នរណាហ៊ាននិយាយថា កុំទៅបោះឆ្នោត [...]

លោក ហ៊ុន សែន ចោទពលរដ្ឋដែលមិនទៅបោះឆ្នោតថាជាអ្នកបំផ្លាញប្រជាធិបតេយ្យ

មេដឹកនាំ​របប​ក្រុងភ្នំពេញ​បាន​ចោទ​អ្នក​អំពាវនាវ កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ថា​ជា​ជន​អគតិ និង​ជា​អ្នក​មានបំណង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ជាដើម។ លោក​បាន​ប្រៀបធៀប ថា​កម្ពុជា​រីកចម្រើន​លទ្ធិ​ប្រជាធិបតេយ្យ ដោយសារ​កន្លងមក​មាន​ភាគរយ អ្នក​ទៅ​បោះឆ្នោត​ច្រើនជាង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ អ្នក​ជំនាញ​ថា ការវាយតម្លៃ​តែ​ជ្រុង​មួយ នៃ​ការចូលរួម​របស់​អង្គ​បោះឆ្នោត មិន​ឆ្លុះ​បង្ហាញ ពី​លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ​នោះ​ទេ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​ទី​១៦ ឧសភា នេះ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​លោក​ថា [...]

បែកធ្លាយយុទ្ធសាស្រ្តចំនួន ៣ ដែលយួនប្រើមកលើខ្មែរទាំងអតីត និង បច្ចុប្បន្ន ជាពិសេស ផែនការកសិកម្មលើទឹកដីខ្លួនឯង

យុទ្ធសាស្ត្រ​ទាំង​ ៣ ដូចដែលខ្ញុំបានសរសេរកន្លងមក​ ហើយនិងដូចដែលអ្នកនយោបាយចាស់ទុំធ្លាប់បានបង្ហាញតាំងពីទសវត្សឆ្នាំ ៦០ ​មកថា​យួននឹងប្រើយុទ្ធសាស្រ្ត ៣ យ៉ាងដើម្បីលេបកម្ពុជា​ គឺ​ ១/ប្រើកម្លាំងទ័ព(យួនប្រើពី ១៩៧០ ដល់ ១៩៨៩ ) ២/បង្ហូរចូលនូវជនជាតិយួន (យួនប្រើពី ១៩៧៩ មកទល់បច្ចុប្បន្ន) ៣/អាណានិគមសេដ្ឋកិច្ច(យួនប្រើពី ១៩៧៩ មកទល់បច្ចុប្បន្ន) ខាងក្រោមនេះ​ ជាការរវិភាគបង្ហាញអំពី​ [...]

បែកធ្លាយការពិតហើយរឿងពលរដ្ឋពុលទឹកព្រែកនៅក្រចេះ តាមពិតពុលចឹងសោះ

ករណី​អ្នក​ភូមិ​ពុល​ស្លាប់​ ចំនួន ១៣ នាក់ នៅខេត្ត​ក្រចេះ កាលពី​ដើម​ខែឧសភា​កន្លងទៅ ត្រូវ​បាន​រកឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​អ្នក​ជីក​រ៉ែមាស ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​តាម​ដង​ព្រែក​ទេរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅ​ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ២០១៨ នេះ។ លោករដ្ឋមន្រ្ដី បាន​បន្ថែមថា ក្នុងអំឡុងពេលចុះតាមដានក្រោយផ្ទុះករណីពុលស្លាប់ មន្ត្រីរបស់ក្រសួង [...]

ទោះអន្តរជាតិមិនទទួលស្គាល់ការបោះឆ្នោត និង ពលរដ្ឋចេញទៅបោះឆ្នោតតិចក៏ដោយ ក៏គជបនៅតែទទួលស្គាល់ស៊ីភីភីថា ស្របច្បាប់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា បើទោះជា​អន្តរជាតិ​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ក៏​គ្មាន​ការរៀបចំ​បោះឆ្នោត​ឡើងវិញ​ដែរ​។ ការប្រកាស​របស់ គ​.​ជ​.​ប នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ព្រមាន មិន​ទទួលស្គាល់​ពី​សំណាក់​អន្តរជាតិ​។​ ចម្ងល់​នឹង​ការរិះគន់​ជាច្រើន លើ​ដំណើរការ​បោះឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នាពេលខាងមុខ នៅតែ​ជា​ចំណោទបញ្ហា សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ។ អ្វីដែល​គ​.​ជ​.​ប ត្រូវ​ប្រឈមមុខ​នោះ គឺ​ការមិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត ពី​សំណាក់​អន្តរជាតិ​។ ចម្ងល់​មួយ​លើកឡើងថា បើ​អន្តរជាតិ​មិន​ទទួលស្គាល់​បោះឆ្នោត​នោះ [...]