Author
khmerleaking

ពត៌មានក្តៅ ៗ ហុយ ៗ ៖ កើតរឿងកាច់កុងគ្នាក្នុងជួររាជអាវុធហត្ថខេត្តកំពង់ធំ លោក សន សំនៀង​ ផ្សាយផ្ទាល់លើបណ្តាញសង្គមទាមទារយុត្តិធម៌(មានឃ្លិប)

មានបុរសម្នាក់ ឈ្មោះថា សន សំនៀង ប្រើគណនីហ្វេសប៊ុកថា យមរាជ លោកីយ៍ កំពុងផ្សាយផ្ទាល់នៅបណ្តាញសង្គម រៀបរាប់ពីបញ្ហាអយុត្តិធម៌ដែលខ្លួនបានទទួល ។ សូមជំរាបថា លោក សន សំនៀង ជាអតីតរាជអាវុធហត្ថ ប៉ុន្តែត្រូវបានដកឈ្មោះចេញពីក្របខណ្ឌដោយសាររឿងកាច់កុងគ្រឿងញៀន និង រឿងមួយចំនួនទៀត រហូតដល់រូបគាត់ត្រូវបាក់បែកចែក​ផ្លូវពីក្រុមគ្រួសារ ។ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់គាត់ គាត់បានផ្សាយផ្ទាល់នៅលើបណ្តាញសង្គមនៅថ្ងៃនេះដើម្បីទាមទាររកយុត្តិធម៌ នៅខណៈការឡាយផ្ទាល់នោះ [...]

បកស្បែកវែកមុខចោរបច្ចេកវិទ្យាដែលហែកយកផេក Khmer Media និង វេបសាយនិមិត្តរូបនៃការផ្លាស់ប្តូរ

កាលពីប៉ុន្មានថ្ងៃមុន យើងបានទទួលពត៌មានថា ចោរហែកយកផេក Khmer Media  និង វេបសាយ cambodiasymbolofchange.com ទៅគ្រប់គ្រង ប៉ុន្តែយើងមិនស្គាល់ថា ចោរនោះជានរណា មកពីណាទេ  ថ្ងៃនេះ ក្រុមការងារយើងបានស្គាល់អត្តសញ្ញាណជននោះហើយជាចោរខាងរបបផ្តាច់ការហើយ បងប្អូនអាចជាមិត្រភក្តិរបស់ចោរនេះក៏បាននៅលើបណ្តាញសង្គម ។ ក្រុមការងារយើងខ្ញុំ សូមបង្ហាញមុខចោរបច្ចេកវិទ្យាមួយរូបដែលបានចូលដៃជាមួយចោរបច្ចេកវិទ្យានៃរបបផ្ដាច់ការ លួចយកគណនីនិងទំព័រហ្វេសប៊ុកជាច្រើន ដែលមាននិន្នាការប្រឆាំង និងបានផ្សព្វផ្សាយ​ព័ត៌មានថា លោកប្រធាន សម [...]

អាសន្នធំមួយទៀតហើយ ៖ ប្រទេសម្ចាស់ជំនួយត្រៀមដាក់ទណ្ឌកម្មលើរបប លោក ហ៊ុន សែន តាមសំណើអង្គការសិទ្ធិមនុស្សអន្តរជាតិ

មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន រឿង​រំលោភ​គោលការណ៍​បោះឆ្នោត ដោយសារតែ​ការប្រើប្រាស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​នគរបាល​ជាតិ និង​កងយោធពលខេមរភូមិន្ទ ចុះ​ឃោសនា​រក​សំឡេងឆ្នោត ឲ្យ​បក្ស​កាន់អំណាច​ផង និង​គំរាមកំហែង​ពលរដ្ឋ ឲ្យ​ចេញទៅ​បោះឆ្នោត​ផង។ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម [...]

បែកធ្លាយពត៌មានប្រធានបក្សជួងលោក ខឹម វាសនា លួចទៅការប្រពន្ធនៅកាណាដាដើម្បីយកសញ្ជាតិដោយក្បត់ទំនុកចិត្តអ្នកគាំទ្រជាច្រើន

អ្នកចូលរួមភាគច្រើនក្នុងគណបក្សជួងពួកគេទុកចិត្តលោក ខឹម វាសនា ថាជាមនុស្សមិនចង់បានអី គឺ ធ្វើដើម្បីជាតិសុទ្ធសាធ ដោយពួកគេគិតថា លោក ខឹម វាសនា គ្មានប្រពន្ធគ្មានកូននោះទេ ប៉ុន្តែឥលូវអ្វីៗគឺ មិនដូចការគិតរបស់អ្នកចូលរួមឡើង ការពិត លោក ខឹម វាសនា ធ្លាប់មានប្រពន្ធម្ដងហើយ ដោយសារភាពមិនចុះសម្រុងនឹងគ្នាខាងស្រីក៏សុំបែក រឿងរាវស្នេហានេះ លោក ខឹម វាសនា [...]

ពត៌មានក្តៅ ៗ ហុយ ៗ ផេក Khmer Media និង វេបសាយនិមិត្តរូបនៃការផ្លាស់ប្តូរត្រូវបានចោរលួចទៅគ្រប់គ្រងបាត់ហើយ

ផេកខ្មែរមីឌា Khmer Media ដែលមានអ្នកតាមដានជាង ២ សែន ៦ ម៉ឺននាក់ ត្រូវបានចោរបច្ចេកវិទ្យាហែកយកបានហើយកាលពីយប់មិញ ហើយវេបសាយដែលមានឈ្មោះថា cambodiasymbolofchange.com ក៏ត្រូវបានចោរចូលគ្រប់គ្រងដែរ  ។ ផេកខ្មែរមីឌា និង វេបសាយនិមិត្តរូបនៃការផ្លាស់ប្តូរនេះមាននិន្នាការគាំទ្រភាគីប្រឆាំង តែងតស៊ូមតិ និង បញ្ចេញឯកសារសម្ងាត់ជាច្រើនដែលភាគីរដ្ឋាភិបាលលាក់បាំងមិនឲ្យផ្សាយតាមទូរទស្សន៍ក្នុងស្រុក ឬ បណ្តាញសង្គមដទៃ រហូតដល់ភាគីរដ្ឋាភិបាលបានបង្កើតបន្ទប់ Cyber [...]

បែកធ្លាយរឿងមួយទៀតហើយ លោក នេត សាវឿន មាន​ប្រវត្តិ​អាក្រក់​ខាង​ការ​ធ្វើ​ទារុណកម្ម​អ្នក​ទោស និង​ ហិង្សា​ផ្នែក​នយោបាយ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​រកឃើញ​ថា នាយ​ឧត្ដមសេនីយ៍​ម្នាក់ ក្នុង​ចំណោម​នាយ​ឧត្ដមសេនីយ៍​ចំនួន ១២​រូប​ផ្សេងទៀត នៃ​របប​លោក ហ៊ុន សែន មាន​ប្រវត្តិ​អាក្រក់​ខាង​ការ​ធ្វើ​ទារុណកម្ម​អ្នកទោស និង​ការ​រៀបចំ​ជា​ប្រព័ន្ធ​ដើម្បី​អោយ​មាន​អំពើ​ហិង្សា​ផ្នែក​នយោបាយ។ តើ​បុគ្គល​រូប​នោះ​ជា​នរណា ? លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​នាយ​ឧត្ដមសេនីយ៍ [...]

វគ្គរាសីដាក់អារក្សជាន់ ៖ សហភាព​អឺរ៉ុប គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បើស្ថានការណ៍នយោបាយមិនវិលទៅរកសភាពដើមវិញទេ

សហភាព​អឺរ៉ុប គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​ទាំងអស់​លើកលែង​តែ​អាវុធ (EBA, Everything But Arms) ពី​កម្ពុជា ក្រោយ​បិទ​បញ្ចប់​បេសកកម្ម​រយៈពេល ៧​ថ្ងៃ នៅ​កម្ពុជា។ ការ​គំរាម​អំពី​ចំណាត់​ការ​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈប្រតិភូ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប កំពុង​ចាប់ផ្ដើម​ធ្វើការ​វាយតម្លៃ​ស្ថានភាព​ពិតប្រាកដ ក្រោយ​បិទ​បញ្ចប់​បេសកកម្ម​រយៈពេល ៧​ថ្ងៃ របស់​ខ្លួន​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ដំណើរ​វិវឌ្ឍ​វិស័យ​សិទ្ធិមនុស្ស និង​វិស័យ​ការងារ ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ នៅ​កម្ពុ​ជានា​រយៈពេល​ចុងក្រោយ​នេះ។ [...]

បែកធ្លាយពត៌មានតាមរយៈទូរទស្សន៍ Aljazeera ថា គង់ វិបុល មានក្រុមហ៊ុន ៣ និង ជាម្ចាស់វិឡារាប់លានដុល្លារនៅអូស្រ្តាលី(មានឃ្លិប)

ពិសេសបំផុត 1o1៖ ការបង្រ្កាបការបោះឆ្នោតនៅកម្ពុជា (សូមកុំភ្លេចអានអត្ថបទខាងក្រោម) ……………. ក្នុងវីដេអូបានបញ្ជាក់ចំណុចសំខាន់ៗដូចតទៅ៖ ១. ហ៊ុន សែន កំទេចបក្សប្រឆាំង និងកាសែតឯករាជ្យពិតប្រាកដចោល ព្រោះខ្លាចចាញ់។ ២. ហ៊ុន សែន ប្រើប្រព័ន្ធផ្សព្វផ្សាយលាបពណ៌ ញុះញង់ និងគំរាមកំហែងពលរដ្ឋដើម្បីបន្តអំណាច។ ៣. គង់ វិបុល ជាមេខ្លោងម្នាក់ក្នុងចំណៅមជាច្រើននាក់ក្នុងការបំផ្លាញសារព័ត៌មានឯករាជ្យ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា [...]