បែកខ្ទេចបែកខ្ទីនារីរាំស្រាតនៅហាងកូឡូសូ ត្រូវបានគេជួលមកឲ្យរាំស្រាតក្នុងតម្លៃថោកបំផុត

ឃ្លិបរាំស្រាតនៅហាងខេធីវីកូឡូសូត្រូវបានបង្ហោះពេញបណ្តាញសង្គម ប៉ុន្តែមិនដឹងថា អ្នកណាជាអ្នកបង្ហោះទេ ។

ទើបតែថ្ងៃនេះ បានដឹងពត៌មានថា លោកព្រហ្មសាវ៉េន ជាប្អូនថ្លៃ របស់ឧត្តមសេនីយ៍ សៅ សុខា ជាអ្នកទម្លាយវីដេអូអាសអាភាសនោះ

តាមប្រភពពត៌មានដែលសុំលាក់ឈ្មោះ ប្រាប់មកថា មន្ត្រីខេត្តមណ្ឌលគីរី ដែលមានមេប៉េអឹមស្រុកពេជ្រដា ត្រូវជាប្អូនថ្លៃ លោកឧត្តមសេនីយ៍ផ្កាយមាស ៤ សៅសុខា និង ប៉ូលីសសេដ្ខកិច្ចកូនចៅជំនិតរបស់ លោកអគ្គនគរបាលជាតិ នេត សាវឿន ឈ្មោះ ហេងសុគា និង មន្ត្រី ១ ចំនួនទៀត ត្រូវបានឧកញ៉ាឈ្មួញឈើ តុបវីរ៉ាដា អញ្ជើញមកសប្បាយលិចថ្លើមនៅភ្នំពេញ ៣ យប់ ៤ ថ្ងៃ ។

ដោយសារលុយច្រើនពេក ពួកគេក៏កើតគំនិតអាងលុយ ជួលនារីខារ៉ាអូខេម្នាក់ឲ្យដោះអាវនិងបង្ហាញកាយវិការអាសអាភាសចំនួន ៥០០ $ ហើយចុងក្រោយ ថៅកែហាងកូឡូសូយំមិនចេញ ព្រោះហាងត្រូវបានអាជ្ញាធរបិទទ្វារចោល និង កូនចៅជិត ១០០ នាក់ ត្រូវបាត់បង់ការងារ ផ្ទុយទៅវិញ លោក ព្រំ សាវ៉េន អ្នកទម្លាយឃ្លិបអាសអាភាសនោះ នៅតែជាមេប៉េអឹមស្រុកពេជ្រដា ដដែល ហើយលោក ហេង សុគា ក៏ នៅតែជាប៉ូលីសសេដ្ឋកិច្ចប្រចាំខេត្តមណ្ឌលគីរីដដែល ៕ សាន ព្រំ

ឃ្លិបទី ១

ឃ្លិបទី ២

Leave a comment