Breaking News ៖​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាស្នើអូស្ត្រាលីបដិសេធដំណើរលោក ហ៊ុន សែន មកកិច្ចប្រជុំកំពូល ASEAN-Australia

យោងទៅតាមទំព័រហ្វេសប៊ុករបស់លោក ម៉ែន ណាត ឲ្យដឹងថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើអូស្ត្រាលី បដិសេធដំណើរទស្សនកិច្ចរបស់ ហ៊ុន សែន ចូលទឹកដីអូស្រ្តាលី ករណីគំរាមកំហែងហិង្សាមុន​កិច្ចប្រជុំ​កំពូល ASEAN-Australia ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ញើលិខិត(អេឡិចត្រូនិច) ទៅក្រសួងការបរទេសអូស្រ្តាលី ស្ថានទូតអូស្ត្រាលីនៅភ្នំពេញ និងនៅបណ្តាប្រទេសមួយចំនួនក្នុងទ្វីអឺរ៉ុប (ន័រវេស៍, ដាណាម៉ាក, ស៊ុយអែត, អាល្លឺម៉ង និង បារាំង) ដោយមានភ្ចាប់ឯកសារឯទៀត ស្តីអំពីលោក ហ៊ុន សែន គំរាមកំហែង និងធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្នុងស្រុក មិនស្ងប់ចិត្ត ហើយថែមទាំងតាមគំរាមកំហែងពលរដ្ឋខ្មែរ នៅអូស្ត្រាលីទៀតថា «បើដុតរូបទីងមោង ហ៊ុន សែន! អញ តាមវាយដល់ផ្ទះ» នៅមុនកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី (ASEAN-Australia) ពាក់កណ្តាលខែមីនា ២០១៨ ខាងមុខ។

ខ្លឹមសារលិខិតរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើឲ្យលុបចោលការអញ្ជើញ លោក ហ៊ុន សែន មកចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្រ្តាលី ដើម្បីបញ្ចៀសអំពើហិង្សាជាយថាហេតុ ដែលអាចបង្កដោយលោក ហ៊ុន សែន និងបក្ខពួក ទៅលើពលរដ្ឋខ្មែរ-អូស្រ្តាលី។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ជាពិសេសក្រសួងសន្តិសុខជាតិអូស្រ្តាលី ត្រូវតែចាប់ឃាត់ខ្លួនលោក ហ៊ុន សែន ឲ្យទទួលខុសត្រូវ ចំពោះការគំរាមកំហែងរបស់ខ្លួន ចំពោះមុខច្បាប់ ពីបទញុុះញង់បែបហិង្សា បង្កបទឧក្រិដ្ឋ និងកភេរវកម្ម ។

ក្រុងគ្រីស្ទានសាន់ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
(ហត្ថលេខា និងត្រា)
ម៉ែន ណាត (ប្រទេសន័រវេស៍), ប៉ាង សុខឿន (តំណាងពី ស៊ុយអែត)

Leave a comment