បណ្តាំលោក មាជ សុវណ្ណារ៉ា ៖ ទន្សាយដែលឆ្លាត គឺ ទន្សាយស្ថិតនៅក្រៅទ្រុង

ខ្ញុំតស៊ូនិងការឈឺចាប់ជាមួយជនផ្តាច់ការបាននៅក្នុងមន្ទីរឃុំឃាំងរបស់ពួកគេ។ប៉ុន្តែសូមកុំអោយខ្ញុំឈឺចាប់បន្ថែមទៀតជាមួយការភណ្ឌច្រឡំ ឬការគិតស្មានខុស ពីមនុស្សមួយចំនួន ឆាប់វាយតម្លៃលឿនពេក នឹងយល់ថាខ្លួនបានប្រតិកម្មត្រូវ ផ្ទុយពីការពិតនៃបេសកកម្មនឹងចក្ខុវិស័យរបស់ខ្ញុំទៅថ្ងៃអនាគត។

វីរបុរសឬអ្នកស្នេហាជាតិពិត គឺមិនមែនជាវីរបុរសដែលត្រូវបានគេចាប់ដាក់គុក ឬក៏ត្រូវបានគេសម្លាប់អោយបាត់បង់ជីវិតនោះទេ?។
ថ្ងៃនេះអ្នកយល់ច្រឡំ ថ្ងៃស្អែកអ្នកសោកស្តាយ នឹងថ្ងៃបន្ទាប់ស្អែក អ្នកនិងអាណិត និងអោយតម្លៃដល់ខ្ញុំ។ដូច្នេះក្នុងនាមជាអ្នកនយោបាយម្នាក់ មិនអាចងាកចេញពីការរិះគន់ ពីក្រសែភ្នែកមហាជនបានទេ តែវាក៏ត្រូវស្ថិតនៅលើភាពជឿជាក់នៃទង្វើរការពិតរបស់យើងផងដែរ ដើម្បីជាជំនឿចិត្តរបស់មហាជនឆ្ពោះទៅរកភាពជោគជ័យ ជាប្រយោជន៏រួមនៃខ្មែរឯកភាពជាតិ ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ ហើយក្នុងនាមជាអ្នកនយោបាយ ត្រូវមានគុណធម៌ប្រកបទៅដោយសីលធម៌ខ្ពស់ គឺធ្វើនយោបាយមិនប្រើដោយហិង្សា គឺធ្វើនយោបាយដោយបញ្ញា ដោយជំនឿ និងធ្វើជាអ្នកនយោបាយប្រកបទៅដោយខន្តីនិងមេត្តាធម៌អោយគ្នាទៅវិញទៅមក ក្នុងកាលៈទេសៈណាដែលជាតិមិនប្រេះស្រាំ គឺបំណងអោយជាតិឈានទៅរកវឌ្ឍនភាពនឹងសុខដុមរមនាដល់ប្រជាពលរដ្ឋដល់ជាតិទាំងមូល៕

Leave a comment