ម្ចាស់រថយន្តដឹកកស្រូវផ្ទុះការតវ៉ាប្រឆាំងអាជ្ញាធរនៅខេត្តកណ្តាល

 

ខេត្តកណ្តាល ៖ ម្ចាស់រថយន្តដឹកស្រូវ ច្រើននាក់ កាលពីព្រឹកថ្ងៃទី៧មករា បាន ផ្ទុះ ការតវ៉ា ជាមួយ អាជ្ញាធរ និង សមត្ថកិច្ច ដែល ហាម ឃាត់ មិនអោយរថយន្ត ដឹក ស្រូវ ធន់ធំ ១០គ្រឿង បើក ចូលទៅលក់ស្រូវ នៅ តាម ច្រក តំបន់ វាលស្បូវ ស្ថិតក្នុងភូមិ ព្រែកសឹុង ឃំុសំពៅពូន ស្រុកោះធំ ទៅលក់ នៅ ព្រំដែន វៀតណាម ។


ការតវ៉ានេះ បន្ទាប់ពី អាជ្ញាធរ បាន នែនាំ និងជូនដំណឹង មិនអោយរថយន្ត ដឹកទំនិញផ្ទុក លើសពី១០តោន ឆ្លងកាត់ ដោយ លើកហេតុផលថា ផ្លូវខូច និងស្ពានទ្រុឌទ្រោម ។ ការតវ៉នេះ មិនមានប្រើអំពើហឹង្សាទេ គ្រាន់តែមាន ទំនាស់ពាក្យ​សំដី​គ្នា​តិចតួច។


អាជ្ញាធរ បានអោយរថយន្ត ដឹកស្រូវ ចតនៅ ខាងមុខ ច្រក តំបន់វាលស្បូវ ដោយឱ្យអ្នកដឹកស្រូវ សាង ដាក់រថយន្ត តូច ទើបឱ្យចូល ។
ម្ចាស់រថយន្តដឹកស្រូវ មិនព្រមសាងដាក់រថយន្តទេ ព្រោះថា អស់សោហ៑ុយច្រើនពេក មិនចំណេញ ៕

Leave a comment