រថយន្តក្រុងបុករថយន្តដឹកទំនិញ បណ្តាលអោយស្លាប់ម្នាក់ក្នុងរថយន្ត​

ខេត្តកំពង់ធំ​ ៖​ រថយន្តក្រុង ១ គ្រឿង​ បានបុកជាមួយរថយន្តដឹកទំនិញ​ នៅវេលាម៉ោង​ ៤ និង ២០ នាទី​ ទៀបភ្លឺថ្ងៃអាទិត្យ ៦​រោច​ ខែបុស្សឆ្នាំរកា​ នព្វស័ក​ ព.ស. ២៥៦១​ ត្រូ​វនឹងថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៨ នេះ​ បណ្តាលឲ្យស្លាប់ម្នាក់ ។

loading...

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើង​លើកំណាត់ផ្លូវជាតិ​ លេខ ៦​ ត្រង់ចំណុច​ ភូមិទួលដំណាក់​ ឃុំចុងដូង ស្រុ​​កបារាយណ៌ ខេត្តកំពង់ធំ ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ​ បង្កឡើង​ដោយ​រថយន្តក្រុង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សខៀវ ពាក់ស្លាកលេខ​ ភ្នំពេញ 3B-9753  អ្នកបើកបរ ឈ្មោះផល យ៉ាត រស់នៅភូមិ​ត្រពាំងចំបក់ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានកៀបស្លាប់ក្នុងរថយន្ត​បានបុករថយន្ត ១ គ្រឿងទៀត​ ម៉ាកហ៊ី​យ៉ាន់ដាយ​ ពណ៍ស​ គ្មានស្លាកលេខ​ អ្នកបើក​ ឈ្មោះហុក​ ជីវ៉ា​ រ​ស់នៅភូមិត្រពាំងត្នាតឃុំស្រម៉ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម​ បានរត់គេចខ្លួនបាត់ស្រមោល​ ។

loading...

សមត្ថកិច្ចបញ្ជាក់ថា​ មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ​ មកពីអ្នកបើក​រថយន្តក្រុងងងុយដេក​រេចង្កូតជ្រុលទៅ​បុករថយន្តដឹកទំនិញទាំងកម្រោលបែបនេះ ។
សមត្ថកិច្ចធ្វើការវាស់វែង​ និងប្រមូលវត្ថុតាង រថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុកបារាយ​រងចាំ​ការដោះស្រាយគ្នាពេលក្រោយ៕

loading...

Leave a comment