មុខសញ្ញាចែកចាយគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

 

ខេត្តកំពង់ចាម ៖ នៅថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ២០និង៣០នាទី នៅចំណុចភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ចុះធ្វេីរដ្ឋបាលចំហត្រួតពិនិត្យ​អាវុធផ្ទុះ​​ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ​ អុក ថារិទ្ធ​ ភេទ​ប្រុស អាយុ៣៥ឆ្នាំ​ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម(មុខសញ្ញាចេញពីពន្ធនាគារ) ។

សមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន :

១.ម្សៅក្រាមពណ៌សង្ស័យថ្នាំញៀន ០១ កញ្ចប់

២.ជញ្ជីងអេឡិចត្រូនិច ចំនួន០១ គ្រឿង

៣.ម៉ូតូ០១គ្រឿង

៤.ទូរស័ព្ទដៃ​០១គ្រឿង ព្រមទាំងឧបករណ៍សេព​ និងសម្ភារវេចខ្ចប់មួយចំនួន ។


លុះដល់ ថ្ងៃសៅរ៍ ០៥ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១២និង៥០នាទី នៅចំណុចភូមិគៀនឃ្លាំ​ង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំងជំនាញ​ សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញអធិការដ្ឋាននគរបាលជ្រោយចង្វារ បន្តកិច្ចប្រតិបត្តិការ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០៣នាក់ :
១-ឈ្មោះ ឃៀង ថារី​ ភេទ​ស្រី​ អាយុ៤០ឆ្នាំ​ នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វារ
២-ឈ្មោះ​ ពៅ​ ចរិយា ភេទ​ស្រី​ អាយុ២៥ឆ្នាំ​​នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ
៣-ឈ្មោះ​ សេង ម៊ិក ភេទប្រុស អាយុ៣១ឆ្នាំ​ នៅ​ភូមិភ្នំដែក ឃុំរមណី​ ស្រុករវៀង ខេត្តព្រះវិហារ។
-រឹបអូសវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០២កញ្ចប់ធំ​ និងទូរស័ព្ទដៃ០៣គ្រឿង និងរថយន្ត០១គ្រឿង ៕

Leave a comment