ពាក្យសម្តីពីរបីម៉ាត់របស់បុរស អាសង្ហា ដែលរងការគំរាមសម្លាប់ ធ្វើឲ្យអ្នកតាមដានរំជួលចិត្ត ស្រក់ទឹកភ្នែក (មានវីដេអូ)

បុរសម្នាក់ដែលមានរហស្សនាមថា អាសង្ហា Ah Song Ha កំពុងតែទទួលរងការគំរាមសម្លាប់ពីលោក កង ប៊ុនទូ ដែលជាសមាជិកចលនាយុវជនកម្ពុជា ។

អាសង្ហាបានបញ្ចេញមតិរឿងការដឹកនាំមិនល្អរបស់សម្តេចជោ ស្រាប់តែមានបុរសម្នាក់ ឈ្មោះ កង ប៊ុនទូ ចេញឃ្លិបវិដេអូ ប្រាប់ថា កំពុងធ្វើដំណើរទៅកូរ៉េខាងត្បូងដើម្បីចាប់ខ្លួនលោក អាសង្ហា និងថា បើការចាប់ខ្លួននោះមានការតដៃពីលោក អាសង្ហា លោក កង ប៊ុនទូនឹងប្រើកាំភ្លើងបាញ់សម្លាប់អាសង្ហាចោល ។

ឃ្លិបនេះក្លាយជាពត៌មានក្តៅនៅបណ្តាញសង្គមភ្លាម មនុស្សម្នាមានការព្រួញបារម្ភពីសុវត្ថិភាពរបស់លោក អាសង្ហា ទាំងលោក អាសង្ហាក៏និយាយពាក្យសម្តីពីរបីម៉ាត់ថា <<  ថ្ងៃណាមួយ ខ្ញុំត្រូវជនផ្តាច់កា ពុករលួយ បាញ់សម្លាប់ សូមបងប្អូនឩទ្ទិសកុសលជូនខ្ញុំផង>>  ។

ពាក្យសម្តីប៉ុនណេះធ្វើឲ្យអ្នកខម្មិនសម្តែងសេចក្តីព្រួយបារម្ភយ៉ាងខ្លាំង សូមអញ្ជើញអានខម្មិនខាងក្រោម


















មិនត្រឹមតែគំរាមសម្លាប់លោក អាសង្ហាទេ ប៉ុន្តែថែមទាំងគំរាមដល់ម្តាយរបស់បុរសអាសង្ហាទៀតផង ដែលគាត់បានផូសថា

ម៉ែខ្ញុំចាស់ហើយមិនបាច់ទៅបំភ័យគាត់ទេ លោកមេភូមិនឹងលោកមេឃុំ.គាត់ប្រាប់ថាគេអោយលេខទូរស័ព្ទទៅគាត់លេខក្រសួង.អត់យល់. បោកបានតែចាស់ៗទេ បើចង់ចាប់មែននៅកូរ៉េស្រួលណាស់ ឆែកតាមគូគោល ទៅចាប់បានហើយ.



ឃើញថា សង្គមតិរច្ឆាននេះកាន់តែឡើងចាងហើយ ព្រោះគ្មានវីរជនស្មើនឹងពួកឧក្រិដ្ឋជន ហេតុនោះ អ្នកស្លូតត្រង់បានត្រឹមតែរស់ក្នុងភាពភ័យខ្លាច ។

នៅក្នុងរឿងនេះ សូមអំពាវនាវដល់ក្រសួងមានសមត្ថកិច្ចចាត់ការបុគ្គល កង ប៊ុនទូ ទៅតាមផ្លូវច្បាប់ជាបន្ទាន់ ពុំនោះសោត យើងសូមថ្កោលទោសថា ក្រសួងមហាផ្ទៃលាក់ឧក្រិដ្ឋជនសម្លាប់​មនុស្ស​ក្រៅប្រព័ន្ធច្បាប់ ៕

Leave a comment