បែកធ្លាយពត៌មានតំណាងរដ្ឋាភិបាល លោក ទុយ រី ព្យាយាមរារាំងកិច្ចប្រជុំពិភាក្សាអំពីការរំលាយគណបក្សសង្រ្គោះជាតិនៅថ្ងៃទី ១៩ ឆ្នូនេះ

នៅថ្ងៃទី ១៩ ធ្នូនេះ នឹងមានការប្រជុំពិភាក្សាបញ្ហារំលាយគណបក្សសង្រ្គោះជាតិ ដោយមាន​ប្រទេស​ហត្ថលេខីជាច្រើនចូលរួម និង មាន កញ្ញា កឹម មនោវិទ្យា និង លោក ប៉ាងួន ទៀង ជាវាគ្មិន ។

តំណាងរដ្ឋាភិបាលនៅអង្គការសហប្រជាជាតិលោក ទុយ រី បានខ្នះខ្នែងរារាំងដំណើរការប្រជុំនោះ ប៉ុន្តែមិនបាន​សម្រេច​ ហើយនៅទីបញ្ចប់បានប្រាប់ថា ឲ្យតាមដានកិច្ចប្រជុំពិភាក្សានោះ​និងរាយ​ការណ៍ទៅ​រដ្ឋាភិបាល​អំពីលទ្ធផលនៃការប្រជុំនោះ ។

គ្រាន់តែដឹងភ្លាមថា “បញ្ហារំលាយ CNRP នឹងត្រូវលើកទៅពិភាក្សា ដោយតំណាងអចិន្ត្រៃយ៍របស់​អាមេរិក និង សហភាពអឺរ៉ុប នៅអង្គការសហប្រជាជាតិ” ស្រាប់តែរដ្ឋាភិបាលក្រុងភ្នំពេញភិតភ័យ ហើយខំរៀបរាប់និងប្រឹងរកហេតុផលដើម្បីកុហកបោកប្រាសបរទេស ។

ព្រោះរឿងកុហកបោកប្រាសអន្តរជាតិនេះ រដ្ឋាភិបាលបានធ្វើមកអស់ជាង ២០ ឆ្នាំហើយ ប៉ុន្តែលើកនេះ ប្រហែលជាអន្តរជាតិទ្រាំលែងបាននឹងទង្វើគឃ្លើនរបស់លោក ហ៊ុន សែនទៀតហើយ ។

សូមបញ្ជាក់ថា បញ្ហាធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងត្រូវលើកទៅពិភាក្សា ដោយ​តំណាង​អចិន្ត្រៃយ៍របស់អាមេរិក និង សហភាពអឺរ៉ុប នៅអង្គការសហប្រជាជាតិ នៅថ្ងៃទី១៩ ធ្នូ នេះ ៕

Leave a comment