បែកធ្លាយលទ្ធផល ៥ ចំណុចនៃកិច្ចប្រជុំពិភាក្សាអំពីការធ្លាក់ចុះលទ្ធិប្រជាធបតេយ្យក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី ១៩ ធ្នូ

កាលពីថ្ងៃទី ១៩ ធ្នូ ២០១៧ នេះ បានមានកិច្ចពិភាក្សារយៈពេល ១ ម៉ោង អំពីការធ្លាក់ចុះលទ្ធិ​ប្រជាធិបតេយ្យ​ក្នុងប្រទេសកម្ពុជា ។

នៅស្ថានបេសកកម្មសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប​ប្រចាំ​អង្គការ​សហប្រជាជាតិនោះ មានតំណាង​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល ​២ រូប​ គឺ ​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​លោក ចន ស៊ីហ្វតុន (John Sifton) តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រចាំ​នៅ​អាស៊ីបាន​ចូលរួម​ឆ្លើយ​បំភ្លឺ ។

loading...

អ្នកតំណាងទាំង ៣ រូបបានផ្តល់សក្ខីកម្មនៅចំពោះមុខអង្គការសហប្រជាជាតិ ហើយចុងក្រោយ បានស្នើវិធានការជូន អ ស ប ។

loading...

សូមសរុបលទ្ធផល ៥ ចំណុច នៃកិច្ចប្រជុំពិភាក្សានោះដូចតទៅ ៖

១ ៖ ស្នើដល់រដ្ឋសមាជិក អ ស ប ព្យួរអាសនៈកម្ពុជាបណ្តោះអាសន្ន ។

២ ៖ ស្នើកោះប្រជុំប្រទេសហត្ថលេខីសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ។

៣ ៖ ស្នើដាក់បញ្ហាកម្ពុជាក្នុងរបៀបវារៈមហាសន្និបាត អ ស ប ។

៤ ៖ ស្នើអគ្គលេខាធិការ អ ស ប បញ្ជូនគណៈប្រតិភូស្វែងរកការពិត​មួួយទៅសិក្សាស្វែង​យល់​បញ្ហា​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

៥ ៖ ស្នើដាក់ទណ្ឌកម្មជាក់ស្តែងដល់រដ្ឋាភិបាលលោក ហ៊ុន សែន ។

វិធានការទាំង ៥ ចំណុចនេះនឹងដាក់សម្ពាធបន្ថែមទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ៕

loading...

Leave a comment