បែកធ្លាយទៀតហើយ លោក សុខ ឥសាន ប្រាប់ឲ្យកូនប្រសានៅអាមេរិកលក់ហាងនំដូណាត់ ភោជនីយដ្ឋាន ចោលទាំងអស់ហើយយកលុយទៅផ្ញើក្នុងប្រអប់ធនាគារ

លោក សុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជាដែលល្បីវោហារដោះសាបានគ្រប់រឿងហើយដែលមានប្រពន្ធកូនរស់នៅអាមេរិកនោះ បានរិះរកវិធីលាក់លុយនៅអាមេរិក ។

តាមប្រភពពត៌មានពីសហរដ្ឋអាមេរិកបានឲ្យដឹងថា អ្នកនាំពាក្យស៊ីភីភី លោក សុខ ឥសាន បញ្ជាឲ្យកូនប្រសារលោកឈ្មោះ អាថូនី លក់ហាងភោជនីយដ្ឋានឆាយណាហ្វូត និង ហាងដូណាត់​អស់ហើយ ។


បន្ទាប់មក ក៏យកលុយទាំងអស់នោះទៅលាក់ទុក​ក្នុងប្រអប់ធនាគារ​(បញ្ញើក្នុងប្រអប់​ធនាគារ) ដែល​សហរដ្ឋអាមេរិកមិនអាចរកឃើញ ពីទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារបានទេ ពីព្រោះការផ្ញើលុយ​នៅ​ក្នុង​ធនាគារ​មានលេខកុងងាយស្រួលរកឃើញ តែសម្រាប់បញ្ញើក្នុងប្រអប់ ធនាគារ​មិនងាយនិងរក​ឃើញ​ឡើយ ដោយមានកូនសោរម្នាក់មួយ ខាងធនាគារមួយ និងម្ចាស់ទ្រព្យមួយ បើចង់បើកយក​លុយ​​លុះត្រាតែ យកកូនសោរមកចាក់ទាំងពីរទើបយកលុយនោះបាន៕

Leave a comment