វគ្គទឹកភ្នែកសត្វក្រពើ ៖ សហភាពអឺរ៉ុបត្រៀមដកហូតកូតាអនុគ្រោះពន្ធក្រោយបេសកកម្មស្វែងរកការពិតនៅកម្ពុជា

នៅថ្ងៃទី ១២ កក្កដា​ គណៈកម្មការសហភាពអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម បានធ្វើការព្រមាន​​ដកប្រទេសកម្ពុជា​ចេញពី​គម្រោង​អនុគ្រោះពន្ធ ដោយអះអាងថា វាគឺជាវិធានការចុងក្រោយ ប្រសិនបើរាល់កិច្ចខិតខំត​ខំប្រឹង​ប្រែង​របស់​ពួកគេ​ដើម្បីស្តាឡើងវិញនូវបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារ និងនយោបាយនៅកម្ពុជា​ ត្រូវបរាជ័យ។

loading...

លោកស្រី Cecilia Malmström អ្នកដឹកនាំគណប្រតិភូសហភាពអឺរ៉ុប​ សម្រាប់បេសកកម្មស្វែងរកការពិត​ ត្រូវបានដកស្រង់សម្តី​ នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី (បេសកកម្មរបស់​សហភាពអឺរ៉ុប ដើម្បីវាយ​តម្លៃ​អំពី​សិទ្ធិ​មនុស្ស​និង​ស្ថានភាពការងារនៅកម្ពុជា) ថា “គំនិតផ្តួចផ្តើមនៃគម្រោងពាណិជ្ជកម្មសេរី ដែលហៅថា​ អ្វីទាំងអស់លើកលែងតែអាវុធ ឬ EBA មាន​ឥទ្ធិពលយ៉ាង​ខ្លាំង​ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច​ និងការលុប​បំបាត់ភាពក្រីក្រ​នៅ​កម្ពុជា។

loading...

ប៉ុន្តែ ការវិវត្តន៍ថ្មីៗដ៏គួរឲ្យបារម្ភនៅកម្ពុជា បាន​ធ្វើ​ឱ្យមាន​ការវាយ​តម្លៃ​កាន់​តែ​ល្អិតល្អន់ អំពី​ ថាតើកម្ពុជា​កំពុងបំពេញតាមការប្តេជ្ញាចិត្ត​ និងកិច្ចសន្យារបស់ខ្លួនឬយ៉ាងណា។” លោកស្រីមានប្រសាសន៍បន្តថា “ការពិភាក្សា​ និងការប្រមូលព័ត៌មាន នៅក្នុងអំឡុង​ដំណើរ​បេសកកម្ម​របស់​គណៈកម្មការសហភាពអឺរ៉ុប បាន​ផ្តោត​លើការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ​ នៅក្នុង​ផ្នែក​នយោបាយ​ និង​សិទ្ធិបោះ​ឆ្នោត​ ក៏ដូចជាការរារាំងសកម្មភាពអង្គការសង្គមស៊ីវិល។​

លោកស្រី Cecilia Malmström​ បានថ្លែងបន្ថែមទៀតថា “មានបញ្ហាចន្លោះប្រហោងចំពោះ​ យន្តការដោះស្រាយវិវាទដីធ្លី និង ការ​គំរាម​កំហែង​​យ៉ាងធ្ងន់ធ្ងរដល់សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ និង​សិទ្ធិចរចាជាសមូហភាព”។

នៅក្នុងសេចក្តីថ្លែងការដដែល​ សហភាពអឺរ៉ុបបានសង្កត់ធ្វន់ថា​ “នៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប យុត្តិធម៌សង្គម ​គឺជាផ្នែកដ៏សំខាន់មួយ ដែលក្នុងនោះរួមមាន​ ការគោរពសិទិ្ធមនុស្ស​ សេរីភាពជាមូលដ្ឋាន ​និងស្តង់ដារការងារ”។ បន្ទាប់ពី​បេសកកម្ម​​ស្វែងរកការពិត​នេះ សហភាពអឺរ៉ុបនឹងវិភាគការពិតយ៉ាងល្អិតល្អន់មួយ ហើយនឹង​ពិចារណា​ជំហាន​បន្ថែម​ទៀត​ចំពោះ​ប្រទេសកម្ពុជា។

ប្រភព ៖ ព្រាប កុល

loading...

Leave a comment