ពេលនេះ សេដ្ឋកិច្ចខ្មែរចាប់ផ្តើមដាំក្បាលចុះហើយ ព្រោះការនាំអង្ករចេញត្រូវបានបដិសេធអស់ជាង ៥.៩ % នៅឆ្នាំ ២០១៨ នេះ

របាយការណ៍ស្ថានភាព​នៃការ​នាំ​ចេញ​អង្ករ​កម្ពុជា បង្ហាញ​ថា ​​កា​រនាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ក្នុង​រយៈ​ពេល ៦ខែ ដើម​ឆ្នាំ​២០១៨ មាន​ការ​ធ្លាក់​ចុះ​ជិត ៦​ភាគ​រយ បើ​ប្រៀបធៀប​​​នឹង​រយៈ​ពេល​ ៦​ខែ​ដូច​គ្នា កាល​ពី​ឆ្នាំ​មុន។ បញ្ហា​នេះ គឺ​ដោយសារ​តែ​តម្រូវ​ការ​ក្រៅ​ស្រុក​បាន​ថយ​ចុះ។

loading...

របាយការណ៍ពី​អគ្គនាយកដ្ឋានកសិកម្ម ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា បង្ហាញ​ថា​​​ ការ​​នាំ​អង្ករ​ចេញ​រយៈ​ពេល​ ៦ ខែ​ ដើម​ឆ្នាំ២០១៨ មាន​ចំនួន​ជាង​ម្ភៃ​ប្រាំ​ពីរ​ម៉ឺន​តោន (២៧១.៥៣៧) តិច​​ជាង​ទិន្នន័យ​នាំ​ចេញ​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ២០១៧​ ចំនួន​ជាង​ដប់​​​ប្រាំ​ពីរ​ពាន់​តោន (១៧.០២៥)។

loading...

របាយការណ៍​​ដដែល​​​ឱ្យ​​ដឹ​ង​ដែរ​ថា​​ ក្នុង​ចំណោម​ប្រទេស​ទាំង ៥៦​ ដែល​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ប្រទេស​ចិន​បាន​កាត់​បន្ថយ​ការ​ទិញ​អង្ករ​ពី​កម្ពុជា​យ៉ាង​ច្រើន គឺ​​កាត់​បន្ថយ​ពី​ជាង ១ម៉ឺន​តោន (១១.១៥៦) ក្នុង​ខែ​ឧសភា មក​នៅ​ត្រឹម​ជាង​ប្រាំ​រយ​តោន (៥២៥) នៅ​ក្នុង​ខែ​​មិថុនា។ ដោយឡែក​បណ្តា​ប្រទេស​ផ្សេង​ទៀត​ រួមមាន​សហភាព​អ៊ឺរ៉ុប និង​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ​ប្រហាក់ប្រហែល ។

កាល​ពី​ឆ្នាំ២០១៧ ប្រទេស​កម្ពុជា​បាន​​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​សរុប​ប្រមាណ ហុកសិប​បី​ម៉ឺន​តោន (៦៣៥.៦៧៩)។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ប្រាំបួន​ម៉ឺន​តោន (៩៣.៥៣៥) បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ ក្នុង​ឆ្នាំ​២០១៦៕

loading...

Leave a comment