ទាល់ឃើញក្តារមឈូសបានស្រក់ទឹកភ្នែក ៖ ប្រតិភូ​សហភាព​អឺរ៉ុប​ ១០ រូប មកទះក្បាល ហ៊ុន សែន ៣​ ដៃ ឲ្យស្តារស្ថានការណ៍នយោបាយឡើងវិញ

គណៈប្រតិភូ​គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រមាណ ១០ រូប​បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​ស្វែងរក​ការ​ពិត ដើម្បី​សម្រេច​ទៅ​លើ​ថា តើ​ត្រូវ​ព្យួរ ឬ​ត្រូវ​បន្ត​កម្មវិធី «​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​» ពី​ប្រទេស​កម្ពុជា ?

បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​ជំនួប​ចុង​ក្រោយ​របស់​ពួក​គេ​នឹង​ធ្វើ​ឡើងជា​មួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្រសួងការបរទេស​។

loading...

លោក កត្តា អ៊​ន សមាជិក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ថ្លែង​កាលពី​ម្សិលមិញ​ថា​ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ប្រតិភូ​នៃ​គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រមាណ ១០ នាក់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្តកោះកុង និង​កំពង់ស្ពឺ​ដោយ​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន និង​អមដំណើរ​ដោយ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ផង​។

loading...

លោក​ថ្លែង​ថា​៖ «​យើង​មាន​ចំនួន ១៥ ចំណុច​ដែល​ជា​បញ្ហា​ពាក់ព័ន្ធ​។ ១៥ ចំណុច​នេះ​មាន​ពាក់ព័ន្ធ​នឹង​ក្រសួង​ស្ថាប័ន​ចំនួន ៨ ដូច​ជា​ក្រសួងការបរទេស មហាផ្ទៃ ការងារ កិច្ចការ​នារី និង​ដែនដី​ជាដើម ហើយ​យើង​នឹង​ជួប​សំណេះសំណាល​ទៅ​តាម​របៀបវារៈ​នីមួយ​ៗ»​។

ក្រោយ​ពេល​កិច្ចប្រជុំ​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​កិច្ចប្រជុំ​នេះ​។

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែងប្រាប់​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ចន្ទ​ថា បេសកកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ស្ថិត​ក្រោម​កម្មវិធី «​ការ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​»​។

លោក​ថ្លែង​ថា​៖ «​បេសកកម្ម​នេះ​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​រួម​ទាំង​សង្គម​ស៊ី​វិល សហជីព​ពាណិជ្ជកម្ម ម្ចាស់​សហគ្រាស និង​តំណាង​សហគមន៍​អន្តរជាតិ​ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​ស្ថានការណ៍​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ​នៅ​កម្ពុជា​»​។

លោក​បន្ថែម​ថា​៖ «​គោលបំណង​នៃ​បេសកកម្ម​នេះ​គឺ​ដើម្បី​ប្រមូល​ព័ត៌មាន ដើម្បី​ប​ញ្ជូ​ល​ទៅ​ក្នុង​ការ​ពិចារណា និង​ធ្វើការ​សម្រេច​នៅ​ក្នុង​គណៈកម្មការ​សហភាព​អឺរ៉ុប និង​នៅ​ក្នុង​គណៈកម្មការ​សេវាកម្ម​វិធានការ​ការទូត​របស់​សហភាព​អឺរ៉ុប​ហៅ​កាត់​ថា (EEAS)​។

កាលពី​ខែ​មុន​ប្រតិភូ​កម្ពុ​ជាមួយ​ក្រុម​ដឹកនាំ​ដោយ​លោក សុក ស៊ី​ផា​ន់​ណា ដែល​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​បាន​ធ្វើ​ដំណើរ​ទៅ​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល ដើម្បី​ពន្យល់​អំពី​ស្ថានការណ៍​កម្ពុជា​បច្ចុប្បន្ន និង​ស្នើ​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ព្យួរ «​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​»​។

យោង​តាម​លិខិត​ដែល​ផ្សាយ​ដោយ​ក្រសួងការបរទេស​ប្រតិភូ​កម្ពុជា​បាន​ពន្យល់​ថា កម្ពុជា​ធ្លាប់​បាន​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​ឆ្នាំ ១៩៧៩ ដល់ ១៩៩១ ដែល​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​នោះ​ក៏​នៅ​មាន​ផល​ប៉ះពាល់​ដល់​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​ផង​ដែរ​។

ឯកសារ​ដដែល​បាន​សរសេរ​ថា​៖ «​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​ដោយសារ​តែ​រដ្ឋាភិបាល​សម្រេចចិត្ត​ការពារ​លើ​ស្ថាប័ន​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ប្តូរ​របប​តាម​របៀប​មួយ​ដែល​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​នោះ​នឹង​មិន​អាច​ប្តូរ​ឆន្ទៈ​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ផ្ដល់​អាទិភាព​លើ​ការ​ការពារ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ឡើយ​»​។

ឯកសារ​ប្រតិភូ​កម្ពុជា​ក៏​បាន​ចោទសួរ​ជា​សំណួរ​ថា បើសិនជា​ត្រូវ​ព្យួរ «​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​» ពី​កម្ពុជា​ហេតុ​អ្វី​បានជា​គោលការណ៍​នេះ​មិន​ត្រូវ​បាន​ធ្វើ​លើ​ប្រទេស​ផ្សេង​ទៀត​ដែល​មានការ​គាបសង្កត់​ជា​រៀងរាល់ថ្ងៃ ?

ទោះ​យ៉ាងណា​ក្រោយ​កិច្ចប្រជុំ​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​លោក សុក ស៊ី​ផា​ន់​ណា បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​និយាយ​ថា​៖ «​អត់​ទេ កិច្ចការ​នេះ​ជា​ការ​សម្ងាត់​» ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ឡាន​។

ទោះបី​យ៉ាងណា​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការ​ជួប​ប្រជុំ​ជាមួយ​ប្រតិភូ​នៃ​គណៈកម្មការ​សហភាព​អឺរ៉ុប​គឺ​ដើម្បី​ពន្យល់​ពី​កិច្ចការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ​សិទ្ធិ​មនុស្ស និង​នយោបាយ​ក្នុង​នាម​ភាព​ជា​ដៃគូ​។

លោក​ថ្លែង​ថា​៖ «​ចំណុច​ទាំងនេះ​កំពុង​ឆ្លើយឆ្លង​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក​។ មិន​ទាន់​មានការ​សម្រេច​អ្វី​ទេ​។ មិន​មានការ​ផ្ដាច់​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​គឺ​គេ​អាច​ព្យួរ ឬ អាច​បន្ត​ទៅ​មុខ​ទៀត​។ ក្នុង​សាច់​រឿង​ហ្នឹង​កម្ពុជា​សហការ​ជាមួយ EU ជា​ដៃគូ​អភិវឌ្ឍន៍​។ យើង​អត់​មែន​ជាស​ត្រូវ​ជាមួយ​គ្នា​ផង ប៉ុន្តែ​ចំណុច​ខ្លះ EU ត្រូវ​ឲ្យ​យើង​ពន្យល់​ប្រាប់​ឲ្យ​ក្បោះក្បាយ​អំពី​អ្វី​ដែល EU បានដឹង​តាម​សារព័ត៌មាន និង​តាម​របាយការណ៍​តាម​អង្គការ​ផ្សេង​ទៀត​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​នេះ​ជា​អ្វី​ដែល​ឈរ​លើ​ភាព​ជា​ដៃគូ​ពីព្រោះ EU មិនមែន​ជា​អ្នក​ដាក់​អាណានិគម​លើ​កម្ពុជា​ទេ​។ អ្វី​ដែល​សំខាន់​ជាងគេ​គឺ​យើង​ជា​ដៃគូ​អភិវឌ្ឍន៍ ដូច្នេះ​យើង​មានគំនិត​ដូច​គ្នា​គឺ​ការ​អភិវឌ្ឍ​ប្រទេស​ទាំង​សេដ្ឋកិច្ច​ទាំង​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ យើង​មាន​គោលដៅ​ដូច​គ្នា ដូច្នេះ​អ្វី​ដែល​យល់​គ្នា​មិន​ច្បាស់​យើង​ត្រូវ​ពន្យល់ និង​ជជែក​គ្នា​តទៅ​ទៀត​»​។

កាលពី​ចុងឆ្នាំ ២០១៧ ឯកសារ​បែកធ្លាយ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា​កម្ពុជា​នឹង​ខាតបង់​ប្រាក់​ចំនួន ៦៧៦ លាន​ដុល្លារ​ក្នុង​ករណី​ដែល​សហភាព​អឺរ៉ុប​ព្យួរ «​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​» ដែល​ចំនួន​ទឹកប្រាក់​នេះ​គិត​ចេញពី​តម្លៃ​នាំ​ចេញ​សរុប ៦,២ ពាន់​លាន​ដុល្លារ​តួលេខ​ឆ្នាំ ២០១៦​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​សហជីព​ចំនួន ៥ កាលពី​ម្សិលមិញ​បាន​ស្នើ​សុំ​សហភាព​អឺរ៉ុប កុំ​ឲ្យ​ព្យួរ​ប្រព័ន្ធ «​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​» នេះ​ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា ការ​ព្យួរ EBA នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាជន​ខ្មែរ​ចំនួន ៣ លាន​នាក់​។

ជាមួយ​គ្នា​នេះ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​លោកស្រី តែ ចន្ទ​មនោ ភរិយា​លោក កឹ​ម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​ជួប​ជាមួយ​បេសកកម្ម​ស្វែងរក​ការ​ពិត​របស់​សហភាព​អឺរ៉ុប​នៅ​ទីស្នាក់ការ​ប្រតិភូ​សហគមន៍​ប្រចាំ​កម្ពុជា​។ នេះ​បើ​តាម​លោក មុត ច​ន្ថា នាយក​ខុទ្ទកាល័យ​លោក កឹ​ម សុខា ដែល​បាន​សរសេរ​បង្ហោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ល្ងាចម្សិលមិញ​។

លោក ច​ន្ថា បាន​បញ្ជាក់​ថា​៖ «​បេសកកម្ម​ស្វែងរក​ការ​ពិត​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​បន្ត​ឃុំខ្លួន ឯកឧត្តម កឹ​ម សុខា និង​បន្ត​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​រូប​លោក​ជា​បន្ទាន់​»​។

លោ កឹ​ម សុខា នៅ​ពេល​នេះ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​៕

loading...

Leave a comment