ជប៉ុនជួបប្រទះទឹកជំនន់យ៉ាងធ្ងន់ មានមនុស្សស្លាប់ជាង ១០០ នាក់ ប្រជាជនជាង ២ លាននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន

នៅទីប្រជុំជន Motoyama នៅលើកោះ Shikoku មានភ្លៀងធ្លាក់ចុះដល់ទៅ 583 មីលីម៉ែត្រ (23in = 58.42cm) នៃការធ្លាក់ភ្លៀងរវាងព្រឹកថ្ងៃសុក្រនិងព្រឹកថ្ងៃសៅរ៍។ ការព្រមានអំពីភ្លៀងបន្តទៀតនឹងមានប្រសិទ្ធិភាពជាង 250 មីលីម៉ែត្រ (10 អ៊ីន​=25cm) ដែលត្រូវបានគេព្យាករណ៍ថានឹងធ្លាក់នៅតាមតំបន់ខ្លះនៅត្រឹមថ្ងៃច័ន្ទ។ នេះគេហៅថាគ្រោះធម្មជាតិ ព្រោះវាភ្លៀងច្រើនថ្ងៃ និងមានចំនួនរហូតដល់៥៨ cm វាមិនមែនភ្លៀងមួយច្រូចតាមការចុះផ្សាយរបស់កាសែនកាន់ជើងរដ្ឋាភិបាលនោះទេ ។

loading...

មនុស្ស​យ៉ាងហោចណាស់​ ១០០​ នាក់​ហើយ បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ជប៉ុន បង្ក​ជា​ជំនន់​ទឹកភ្លៀង​និង​ការ​រអិល​បាក់​ដី​។ នេះ​បើ​យោងតាម​លទ្ធផល​ជា​ផ្លូវការ​។ ក្រុម​អ្នក​ជួយសង្គ្រោះ និង​កងទ័ព​បន្ត​ប្រតិបត្តិការ​ស្វែងរក​មនុ​ស្សបាត់​ខ្លួន នៅក្នុង​ល្បាប់​ភក់ និង​ទឹក​ដើម្បី​សង្គ្រោះ​ជីវិត​។

loading...

នាយករដ្ឋមន្ត្រី​ជប៉ុន​លោ​កហ្ស៊ីន ហ្ស៊ូ​អាបេ បាន​ជំរុញ​ឲ្យ​ក្រុម​ជួយសង្គ្រោះ បន្ត​ស្វែងរក​អ្នក​បាត់​ខ្លួន ដើម្បី​សង្គ្រោះ​ជីវិត​ពួកគេ​បាន​ទាន់ពេលវេលា ខណៈ​ក្រុម​អ្នកស្រុក​មួយចំនួន​ដែល​ជាប់គាំង ដោយសារ​ជំនន់​ទឹកភ្លៀង បាន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ស្វែងរក​ជំនួយ​សង្គ្រោះបន្ទាន់​។​

ប្រជាជន ២ លាននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ហើយនៅថ្ងៃច័ន្ធនេះ នាយករដ្ឋមន្រ្តីជប៉ុនប្រកាសផ្អាកដំណើរទៅកាន់ប្រទេស Belgium, France, Saudi Arabia និង Egypt  ។

​សូមបញ្ជាក់ថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន បានចាប់ផ្តើម​នៅដើម​ខែកក្កដា​នេះ ដោយ​ភ្លៀង​បាន​ធ្លាក់​ច្រើនជាង​ធម្មតា​រហូតដល់​ទៅ ៣ ដង​ឯណោះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ រួម​មានដូចជា ការស្វែងរក​អ្នក​បាត់​ខ្លួន និង​អ្នក​ជាប់​នៅ​កន្លែង​ផ្សេងៗ រដ្ឋាភិបាល​ជប៉ុន បាន​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រាអាសន្ន​មួយ នៅ​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី និង​អ្នក​ជួយសង្គ្រោះ​ចំនួន ៧៣ ០០០ ដែលជា​ទា​ហ៊ាន ប៉ូលិស ជាដើម ត្រូវបាន​បញ្ជូនទៅ​ភាគ​និរតី​និង​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។

​នៅ​តំបន់​ខ្លះ​បើទោះបីជា​ភ្លៀង​បាន​រាំង ហើយ​ទឹកបាន​ស្រក​ទៅវិញ​ហើយ​ក៏ដោយ ក៏​គេ​នៅតែ​បន្ត​ឲ្យ​ជម្លៀ​សមនុស្ស​ចេញ ដោយសារ​បារម្ភ​ពី​ការ​រអិល​បាក់​ដី អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​៕

loading...

Leave a comment