ថ្ងៃកៀបឲ្យហែបក្ស ប្រឡាក់ភក់ពេញ ចំណេញបានលុយ ២ ម៉ឺន

គម្រាមផង ជួលផង ឲ្យមកហែរបក្ស តែនៅតែធ្លាក់គ្មានអ្នកចូលរួម
——-
ពត៌មានស្តីពីការហែរបក្សរបស់របប ហ៊ុន សែន ក្នុងថ្ងៃទី១ ដែលយុវជនផ្តល់មកក្នុងថ្ងៃនេះ ៧ កក្កដា ២០១៨

កំពង់សោម៖ ដូចស្ងាត់ដល់ហើយ យុទ្ធនាការហែរបក្សស្អីហ្នឹង​ ។

loading...

ត្បូងឃ្មុំ​៖ មានអ្នក​ហែរ តែគ្មានអ្នកសាទរតាមដងផ្លូវទេ មានតែអ្នកសេីចចំអក ។

loading...

កោះកុង៖ ខាងខ្ញុំវិញម៉ែប្រាប់ថាមិនហ៊ានស្រែកហ៊ោអីទេ ស្ងាត់ជ្រៀប ហើយអ្នកហែរអោនមុខចុះដូចខ្លាចៗមិចមិនដឹងទេ។

បាត់ដំបង៖ បាត់ដំបងវិញ មុខស្រពោនៗ ពេលគេស្រែក ជយោ បក្សប្រជាជនដ៏រុងរឿង គ្មានអ្នកស្រែកបន្ទរ ខ្លះទៀតស្រែកថាបានលុយហេីយទៅផ្ទះ ខ្ញុំក៏អស់សំណេីចម្នាក់ឯង ពូប៉ូសីលឃេីញថា ម៉េចបានសេីចបានលុយ២មុឺនដឹងនិង ? ប្អូនថាអត់ផងមានអីត្រូវបានពូ បេីមិនបានចូលរួមផង គ្រាន់តែជិះទៅផ្សារទិញម្ហូបនិង ។ មើលទៅមនុស្សចូលរួមច្រេីនតេីបងព្រោះបង្ខំនិងជួល តែក្រៀមក្រំ សាលាតំរូវអោយបិទទ្វារ ហេីយបុគ្គលរដ្ឋក៏អោយទៅដែរ មិត្តខ្ញុំឆាតមកកុំអោយខឹងវា ព្រោះគេបង្ខំអោយហែហេីយ និងថតបង្ហោះផង ចឹងគេមិនជឿទេហាស់ហា ។ មិត្តខ្ញុំខលមកថា ខនសឺតមនុស្សច្រេីនណាស់ មិនដឹងទៅណាអស់ហេីយ ហាស់ហា ។

ពោធិសាត់៖ ស្ងាត់ដូចចោរលួចសេះ

សៀមរាប៖ អ្នកហែរបក្សមួយចំនួន មិនត្រូវបានពលរដ្ឋស្វាគមន៍ និងលក់ទឹកឲ្យផឹក ហើយក៏មានអ្នកហែរមួយចំនួនទៀតសម្រេចចិត្តដោះអាវ ដោះមួកត្រឡប់ទៅផ្ទះវិញ ៕

loading...

Leave a comment