លេងចឹងបានខ្លាំង ៖ កងកម្លាំងពិសេសអាមេរិកត្រៀមចាប់ខ្លួនប្រធានាធិបតីវេណេហ្សូអេឡាដែលឈ្នះឆ្នោតដោយគ្មានគូប្រកួត

ប្រធានាធិបតី ម៉ាឌូរ៉ូ កំពុងភ័យ និងបញ្ជាអោយកងទ័ពចេញពីបន្ទាយដើម្បីត្រៀមទប់កងកម្លាំងពិសេសអាមេរិកមកចាប់រូបលោក!
…………………
ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨ អ៊ិត សេរីវឌ្ឍនៈ

loading...

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បាន បញ្ជាទៅកាន់ កងទ័ពអោយប្រុងប្រៀបដើម្បីទប់ទល់ការធ្វើរដ្ឋប្រហារផ្ដួលរំលំលោក និងចាបខ្លួនរូបលោកមកកាត់ទោសនៅអាមេរិក។

បទបញ្ជារបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងបន្ទាប់ពី ប្រធានាធិបតី អាមេរិកដូណាល់ត្រាំបានបញ្ជាទៅកាន់ក្រុមប្រឹក្សាសន្តិសុខប្រចាំសេតវិមាន អោយរៀបចំធ្វើសង្រ្គាមលុកលុយប្រទេសវេណេហ្សូអេឡាដើម្បី ផ្ដួលរំលំរបបលោកម៉ាឌូរ៉ូដែលសេតវិមានចាត់ទុកជាមេដឹកនាំខុសច្បាប់។

loading...

លោកម៉ាឌូរ៉ូ បានជាប់ឆ្នោតជាថ្មីម្ដងទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២០ឧសភា តែជ័យជម្នះរបស់លោកដែលគ្មានគូប្រកួត មិនត្រូវបានអាមេរិក សហភាពអឺរ៉ុបនិងប្រទេស សមាជិកសម្ព័ន្ធអាមេរិកឡាទីន ទទួលស្គាល់លោកជាមេដឹកនាំវេណេហ្សូអេឡាស្របច្បាប់នោះទេ។​

លោកម៉ាឌូរ៉ូបានថ្លែ​ងថា យើងត្រូវការពារសិទ្ធិរបស់យើង ត្រូវការពារមាតុភូមិរបស់យើង ដែលយើង ការពារយូរលង់ណាស់មកហើយ។

តាមប្រភពព័ត៌មានរបស់ AFP ក្រុមប្រឹក្សាសន្តិស របស់សេតវិមានកំពុងសិក្សាការចូលលុកលុយដើម្បីផ្ដួលរំលំលោកម៉ាឌូរ៉ូ គឺធ្វើដូចអាមេរិក ផ្ដួលរំលំលោក ប្រធានាធិបតី Manuel Noriega ពាក់ព័ន្ធគ្រឿងញៀន និងលាងលុយកង្វក់ ដែលទីបំផុតទ័ពអាមេរិក ចាប់លោក Noriega មកដាក់គុកនៅអាមេរិកហើយរដ្ឋាភិបាលថ្មីក៏ត្រូវបង្កើតឡើង។ រូបភាពនៃការលុកលុយប្រទេសប៉ាណាម៉ា គឺដូចជាការធ្វើរដ្ឋប្រហារដែរ។

តាមប្រភពដដែល ប្រជាជននិងមន្ត្រីរបស់លោកិម៉ាឌូរ៉ូមានការភ្ញាក់ផ្អើលជាខ្លាំង ដែលថា អាមេរិក រៀបចំបញ្ជូនទ័ពតាមរយៈប្រទេសកូឡំប៊ី អោយឆ្លងព្រំដែនដើម្បី ចាប់លោកម៉ាឌូរ៉ូគឺដូចអាមេរិក ចាប់អតីតប្រធានាធិបតីប៉ាណាម៉ា កាលពីឆ្នាំ១៩៨៩៕

ប្រភព ៖ ខ្មែរ សុវណ្ណភូមិ

loading...

Leave a comment