បែកធ្លាយផែនការសម្ងាត់របស់លោក ហ៊ុន សែន បញ្ជាឲ្យរំលាយស្ពានកោះពេជ្របំបាត់ភស្តុតាង ករណីសម្លាប់មនុស្សរង្គាលកាលពីប៉ុន្មានឆ្នាំមុន

ប្រភពបង្ហើបពីករណីភ្លើងឆក់មនុស្សស្លាប់នៅកោះពេជ្រកន្លងមក

សារពីមន្ត្រីក្នុងរដ្ឋាភិបាលនៃរបប ហ៊ុន សែន ៖ “ ក្រោយ​ពិធីសម្ពោធន៍​ស្ពាន​អាកាសមិត្ត​ភាព​កម្ពុជាចិន​រួច​ សម្តេច​រវល់​រហូត​ គ្មាន​បាន​ដេក​បានពួន​អីទេ សម្តេច​ខឹង​ខ្លាំងណាស់​ រឿង​បែក​ការ​សម្ងាត់​ផ្ទៃ​ក្នុង​ ហើយ​បាន​ចេញ​បញ្ជា​ចំនួន​ពីរៈ

loading...

​ទី​មួយៈ​ បញ្ជា​អោយ​ លោក​ យូ​ ស៊ុន​ ឡុង​ តាមដាន​ លោក​ ហ៊ុ​យ​ ពិសិទ្ធ​ និង​លោក​ ហ៊ីង​ ប៊ុន​ ហៀង​ អោយ​បាន​ជាប់ជានិច្ច​ ហើយ​រាយការណ៍​ភ្លាមៗ​ តើ​ពីរនាក់​នេះ​មាន​ជួប​អ្នក​ណាខ្លះ? ។

loading...

លោក​ យូ​ស៊ុនឡុង​ ធ្លាប់​មាន​ស្នាដៃ​ បដិសេធ​មិន​អោយ​បិទភ្លើង​អគ្គសនី​ នៅ​ពេល​ដែល​មាន​ការឆក់​មនុស្សស្លាប់​ នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ រឿង​នេះ​បាន​បែក​ការណ៍​ ដោយ​សារ​ មេជាងអ្នក​ ត​ ភ្លើង​ ខឹង​មេការ​ ទូច​ សំណាង​ ស៊ី​ដាច់​លើ​លុយ​ ដែល​នៅ​សល់​ពី​ទិញ​ខ្សែ​ភ្លើង​ស្រាត​ គ្មាន​ស្រោប​ស្រោម​ តែ​ក្នុង​គំរោង​ថា​ទិញ​ខ្សែ​ភ្លើង​ថ្លៃ។ ខ្សែ​ភ្លើង​ស្រាត​នេះ​ជា​ហេតុ​ធ្វើ​អោយ​ ឆក់​ ពេល​មាន​ភ្លៀង។ សម្តេច​បាន​បញ្ជា​ អោយ​កំទេច​ស្ពាន​នេះ​ចោយ​ កុំ​អោយ​មានសល់​ភ័ស្តុតាង។

ទី​ពីរៈ​ បញ្ជា​អោយ​ក្រុម​យុវជន​សំងាត់​មួយក្រុម​ទៀត​របស់​ ហ៊ុន​ ម៉ាណែត​ តាម​ដាន​ក្រុម​យុវជន​ សសយក​ ដែល​សម្តេច​សង្ស័យ​ ថាបាន​ដឹង​រឿង​ទឹកខ្មៅ​ជ្រលក់​ម្រាម​ដៃ​ លាយ​នឹង​រ៉ែ​លាង​មាស ហើយ​ធ្វើ​អោយ​បែកការណ៍​។ តើ​យុវជន​ទាំង​នេះ​បាន​ទទួល​ព័ត៌មាន​ពី​ ហ៊ុយ​ ពិសិទ្ធ​ ឬ​ ក៏​ ហ៊ីង​ប៊ុនហៀង? ។

តំឡើង​ម៉ាស៊ីន​ តាម​ចាប់ក្រុម​ប្រឆាំង​ ក្នុង​រឿង​នេះ។ ក្រុម​យុវជន​យើង​ខ្ញុំ​ មិនមាន​សមត្ថភាពទេ​ ហើយ​កម្ពុជា​ ក៏មិនមាន​ច្បាប់​អោយ​យើង​ ធ្វើ​បាប​កូនខ្មែរ​ដែល​និយាយ​ការ​ពិត​រឿង​ជាតិ​ដែរ “ ៕

ប្រភព ៖ Chham Chhany

loading...

Leave a comment