រដ្ឋាភិបាលចិនប្រើប្រាស់កម្មវិធី Tik Tok ដើម្បីបកស្បែកហែកមុខកូនបំណុលដែលមិនបង់ប្រាក់តាមកាលកំណត់

មានរឿងមួយថា រដ្ឋាភិបាលចិនព្យាយាមដោះស្រាយបញ្ហាកូនបំណុលដែលមិនបង់ប្រាក់តាមកាលកំណត់ ។ រដ្ឋាភិបាលចិនចាប់ផ្តើមបង្ហាញឈ្មោះកូនបំណុលក្នុងបញ្ជីខ្មៅតាមរយៈវេបសាយតាំងពីឆ្នាំ 2013 មក ដោយ​សង្ឃឹមថា ពួកគេនឹងសងបំណុល។

loading...

ប៉ុន្តែដើម្បីឱ្យទាន់សម័យ ។ តុលាការស្រុកនៅខេត្តណាន្និងបានពិសោធវិធីសាស្រ្តគួរឱ្យ​ចាប់អារម្មណ៍​មួយតាមរយៈការបើកគណនីនៅក្នុងកម្មវិធីខ្លី Douyin ឬ ដែលយើងស្គាល់ថា Tik Tok បន្ទាប់ពីនោះ ក៏បញ្ចូល​រូប​មុខ​​កូនបំណុលទៅក្នុងវីដេអូអមដោយបទភ្លេងទៅតាមស្ទិលនៃកម្មវិធីនេះ។

loading...

យើងមិនដឹងថា បានផលយ៉ាងណាទេ ប៉ុន្តែយ៉ាងហោចណាស់ក៏មានសេចក្តីរាយការណ៍មកថា កូនបំណុល​ម្នាក់ដែល​ជំពាក់ប្រាក់ជាង 78,000 ដុល្លារបានធ្វើដំណើរមកតុលាការ​ដើម្បីបង់ប្រាក់ហួសពេល​កំណត់​ដោយ​សារខ្មាសគេ ព្រោះមិត្តភក្តិមើលឃើញរូបភាពនៅក្នុងកម្មវិធីនេះ។

បច្ចុប្បន្ន កម្មវិធី Douyin មានអ្នកប្រើប្រាស់ជាង 300 លាននាក់នៅក្នុងប្រទេសចិន​ហើយកំពុង​ធ្វើទីផ្សារនៅ​ទូទាំងពិភពលោកដោយប្រើឈ្មោះនៃកម្មវិធីនេះថា Tik Tok ៕

អានប្រភពដើម ៖ QUARTZ

loading...

Leave a comment