បែកធ្លាយទៀតហើយ ប្រធានភូមិបក្សប្រជាជនស៊ីដាច់លុយថ្នាក់លើដែលបើកឲ្យអ្នកគាំទ្រស៊ីភីភីក្នុងភូមិរបស់ខ្លួន (មានឃ្លិប)

រឿងស៊ីដាច់លុយពលរដ្ឋអ្នកគាំទ្រស៊ីភីភីមិនមែនមានតែភូមិមួយនេះទេ មានទូទាំងប្រទេស ដោយមេភូមិនីមួយ ៗ ដើរប្រមូលឈ្មោះសមាជិកគ្រួសារក្នុងភូមិហើយស្នើសុំថវិកាថ្នាក់លើដើម្បីយកទៅបើកឲ្យម្នាក់ ២ ម៉ឺន ប៉ុន្តែធាតុពិត មេភូមិស៊ីដាច់ទាំងអស់មិនបានបើកឲ្យតាមឈ្មោះដែលស្រង់ស្នើថ្នាក់លើនេះ ។

loading...

បែកធ្លាយទៀតហើយ……
—–
បក្សប្រជាជន បោកចាប់តាំងពីថ្នាក់មូលដ្ឋាន ទៅដល់ថ្នាក់កំពូល។
ប្រធានភូមិ ដើរប្រកាសបោកពលរដ្ឋនៅក្នុងភូមិ អោយទៅប្រជុំបក្ស ដោយសន្យាថា នឹងផ្តល់ជូនអ្នកដែលទៅចូលរួមប្រជុំ ក្នុងម្នាក់1មុឺនរៀល ។

loading...

ពលរដ្ឋក្រីក្រមួយចំនួន ក៏បានទុកកិច្ចការដែលកំពុងតែធ្វើចោលមួយរយះ ព្រោះតែចង់បានលុយ1មុឺនរៀល ។
ក៏ប៉ុន្តែ ក្រោយពីប្រជុំរួច ក្រោយពីប្រមូលបានពលរដ្ឋយកទៅថតជាវីដេអូ ថតរូប សម្រាប់បង្ហាញថ្នាក់លើរួច ប្រធានភូមិ បែជាយកលេសថា ពួកគាត់ជាប្រជាជនថ្មីដែលទើបតែមករស់នៅក្នុងភូមិ មិនមានសិទ្ធិទទួលលុយពីបក្សទេ។


តែតាមការពិត ពលរដ្ឋភាគច្រើនដែលបានផ្អើលភ្លូកទឹកភ្លូកដី ទៅចូលរួមប្រជុំ រស់នៅក្នុងភូមិនោះ តាំងតែពីយូរយារមកហើយ…..

បក្សប្រជាជន បកប្រែមកថា បោកចាប់តាំងពីថ្នាក់មូលដ្ឋាន ដល់ ថ្នាក់កំពូល!!!!

ប្រភព ៖ ដារ៉ា ខាន់

loading...

Leave a comment