របកគំហើញថ្មី ៖ ក្រុមហ៊ុនអាលីម៉ាម៉ារបស់ Jack Ma ប្រកាសឲ្យប្រើ AI Copywriter អ្នកនិពន្ធពាក្យផ្សាយពាណិជ្ជកម្មសិប្បនិម្មិត

ការងារអ្នកនិពន្ធពាក្យផ្សាយពាណិជ្ជកម្ម (copywriter) អាចទទួលរងផលប៉ះពាល់ដោយសារប្រាជ្ញាសិប្បនិម្មិត(Artificial Intelligence : AI)របស់ក្រុមហ៊ុនអាលីម៉ាម៉ា សូមជំរាបថា ក្រុមហ៊ុន Alimama ជាក្រុមហ៊ុន​ទីផ្សារឌីជីថលរបស់ក្រុមហ៊ុន Alibaba របស់លោក Jack Ma បានបង្ហាញឧបករណ៍សម្រាប់ការផ្សាយពាណិជ្ជកម្មផលិតផលដោយប្រើប្រាជ្ញាសិប្បនិម្មិត។

loading...

អាលីម៉ាម៉ាប្រើប្រាស់បណ្តាញសរសៃប្រសាទសិប្បនិម្មិត Deep Learning ជាមួយនឹងបច្ចេកវិទ្យាប្រមើលភាសាធម្មជាតិ។ បង្ហាត់ប្រាជ្ញាសិប្បនិម្មិតតួនេះដោយប្រើសំណាករាប់លាន រហូតដល់​ប្រាជ្ញាសិប្បនិម្មិត​តួនេះឆ្លងវគ្គ Turing ​ ​Test ហើយអាចបង្កើតល្បះ ឬ ឃ្លាបានជាង 20000 បែប ក្នុងរយៈពេល ១ វិនាទី ។

loading...

អាលីម៉ាម៉ានិយាយថា បច្ចេកវិទ្យានេះត្រូវបានយកទៅប្រើនៅលើគេហទំព័រអេឡិចត្រូនិកពាណិជ្ជកម្ម(E-Commerce)របស់ក្រុមហ៊ុន Alibaba មិនតិចជាង ១ លានដងក្នុងមួយថ្ងៃ ។ យីហោ ឬ អ្នកផ្សាយ​ពាណិជ្ជកម្ម​គ្រាន់តែបញ្ចូលតំណភ្ជាប់ផលិតផលដែលត្រូវការហើយចុច ‘ផលិតច្បាប់ចម្លងឆ្លាតវៃ= Produce Smart Copy’ ។

ប្រាជ្ញាសិប្បនិម្មិតតួនេះនឹងបង្ហាញសម្រង់ពាក្យពាណិជ្ជកម្មឲ្យជ្រើសរើស ឬ សូម្បីតែជ្រើសរើសសម្លេងនៃល្បះ ឬ ឃ្លា ដែលត្រូវការក៏បាន កាលបើដូច្នោះ ធ្វើឲ្យការងាររបស់អ្នកនិពន្ធជាមនុស្ស​នៅសល់ត្រឹម​តែជ្រើសរើស កែសម្រួល កាត់តពាក្យ ឬ ជ្រើសរើសពាក្យដែលប្រាជ្ញាសិប្បនិម្មិតតួនេះ​គិតមកហើយប៉ុណ្ណោះ ៕

AI Copywriter = អ្នកនិពន្ធពាក្យផ្សាយពាណិជ្ជកម្មសិប្បនិម្មិត ឬ អ្នកនិពន្ធពាក្យឃោសនាសិប្បនិម្មិត

អានប្រភពដើម ៖ alizila

loading...

Leave a comment