អតីតនាយករដ្ឋមន្ត្រីម៉ាឡេសុី​ លោក ណាជិប រ៉ាហ្សាក់ ត្រូវបានចាប់ខ្លួនឡើងតុលាការពីបទពុករលួយមូលនិធិរបស់រដ្ឋ 1MDB

អតីតនាយករដ្ឋមន្ត្រីម៉ាឡេសុី​ ណាជីប​ រ៉ាសាក់​ (Najib Razak) ត្រូវបានចាប់ខ្លួនហើយកាលពីយប់មុិញនៅក្នុងវិមានដ៏ស្កឹមស្កៃរបស់គាត់​ ពាក់ព័ន្ធទៅនឹងបទល្មើសអំពើពុករលួយទ្រង់ទ្រាយធំ​ ជុំវិញការគ្រប់គ្រងមូលនិធិរបស់រដ្ឋ​ (1MDB)។

loading...

ការចាប់ខ្លួននេះត្រូវបានធ្វើឡើងមិនដល់​ ២​ ខែផងក្រោយ​ លោក​ ណាជីប​ បានចាញ់ឆ្នោត​។ មុននឹងឈានដល់ការចាប់ខ្លួននេះ​ គេឃើញមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៃស្ថាប័នប្រឆាំងពុករលួយ​ អគ្គសវនករ​ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ដែលកន្លងមកបានឃុបឃឹតគ្នាជាមួយលោក​ ណាជីប​ លាក់បាំង​ និងការពារគ្នាទៅវិញទៅមកដើម្បីបានផលចំណេញសម្រាប់ខ្លួន​ និងរួចផុតពីសំណាញ់ច្បាប់។

loading...

ក្នុងពេលជាមួយគ្នានេះដែរ​ ម៉ាឡេសុីកំពុងតែរៀបចំសំណុំបែបបទដើម្បីប្រមូលយកទ្រព្យសម្បត្តិពាក់ព័ន្ធនិងអំពើពុករលួយ​ ដែលមានតម្លៃប្រហែល​ជាងបួនពាន់លានដុល្លា​ (4 billions USD)​ នៅឯបរទេសត្រឡប់ចូលមកជាទ្រព្យសម្បត្តិរដ្ឋាភិបាលម៉ាឡេសុីវិញ។

Malaysia Najib

គួរឱ្យសង្វេកណាស់! អ្វីៗត្រូវរលាយអស់មួយពព្រិចភ្នែក​ ខូចកេរ្ត៍ឈ្មោះ​ដល់ក្រុមគ្រួសារ​ និងថែមទាំងជាប់គុកទៀត។

លើលោកនេះគ្មានអ្វីស្ថិតស្ថេរ​ និងអមត:ឡើយ​ ដូច្នេះមេដឹកនាំទាំងឡាយនៅលើពិភពលោក​ គួរជៀសវាងដើរលើគន្លងនយោបាយគាបសង្កត់​ ធ្វើទុក្ខបុកម្មេញគូប្រជែង​ និងព្រព្រឹត្តិអំពើពុករលួយគ្រប់រូបភាព​។

ប្រភព ៖ ព្រាប កុល

loading...

Leave a comment