សេដ្ឋកិច្ចវេណេហ្ស៊ីអេឡាដាំក្បាលចុះយ៉ាងគំហុក មានអតិផរណា ៤០០០០ % គឺ ១ ដុល្លារស្មើ ១០០០ ០០០ VEF ដោយសារវិបត្តិនយោបាយ

វេណេហ្ស៊ីអេឡា មានអតិផរណា សេដ្ឋកិច្ចដល់ ៤០ ០០០% ដែលធ្វើអោយសេដ្ឋកិច្ចប្រទេសដំទីងក្បាលចុះលឿនដូចអាមិច ហើយតំលៃប្រាក់ VEF របស់ វេណេហ្ស៊ូឡាបានចុះថោកដល់ថ្នាក់ ១ដុល្លារស្មើជិត១០០០ ០០០ VEF ទៅហើយ។

loading...

ការណ៍នេះកើតមានដោយសារមេដឹកនាំផ្តាច់ការ Nicolás Maduro មិនទទួលយកយោបល់បរទេសក្នុងការអនុញ្ញាតិអោយមានមេដឹកនាំបក្សប្រឆាំងចូលរួមប្រកួតបោះឆ្នោតកាលពីថ្ងៃទី២០ ឧសភា កន្លងទៅ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យវិញនៅ វេណេហ្ស៊ូអេឡា។

loading...

លើសពីនេះ គឺក្រុមអ្នករកស៊ី/អ្នកវិនិយោគទុកល្អៗបានដកខ្លួនចេញពីប្រទេសនេះ រួមទាំងសហគមអឺរ៉ុប និងអាមេដរិកដាក់ទណ្ឌកម្មទៀត នាំអោយប្រទេសនេះ ដំក្បាលចុះ ងើបមិនរួច។ សម្រាប់ស្ថានភាពបច្ចុប្បន្ន គឺពលរដ្ឋ វេណេហ្ស៊ូឡា ជាង៩០%បានរស់នៅក្នុងសភាពក្រីក្រីទៅហើយៗ អ្នកព្យាករណ៍សេដ្ឋកិច្ចជាច្រើនយល់ថា វេណេហ្ស៊ូអេឡា នឹងដួលនាពេលខាងមុខ ប្រសិនបើមិនមានការកែប្រែ។ ពោលប្រសិនបើមេដឹកនាំបក្សប្រឆាំងមិនព្រមចរចារជាមួយ មេដឹកនាំ Nicolás Maduro ហើយបរទេសនៅតែបន្តដាក់ទណ្ឌកម្ម។

ជារួមស្ថានភាពនៅ វេណេហ្ស៊ូអេឡា មិនខុសគ្នាពីកម្ពុជាប៉ុន្មានទេ។ ដោយមេដឹកនាំផ្តាច់ ការNicolás Maduro បានចាប់មេបក្សប្រឆាំងទាំងអស់ដាក់គុក ដេញចេញពីប្រទេស និងខ្លះ ត្រូវបានហាមមិនអោយធ្វើ​នយោបាយ។ ជាការឆ្លើយតបមេដឹកនាំបក្សប្រឆាំងបានអំពាវនាវអោយពលរដ្ឋកុំទៅបោះឆ្នោត ដោយជាលទ្ធផល ពលរដ្ឋមិនទៅបោះឆ្នោតមានជាង ៥៤% ដែលនាំអោយរដ្ឋាភិបាល Nicolás Maduro ក្លាយជារដ្ឋាភិបាលខុសច្បាបប់។

ដូច្នេះ សូមជនរួមឈាមខ្មែររួមគ្នាកុំទៅបោះឆ្នោត!

ប្រភព ៖ ខ្មែរ សុវណ្ណភូមិ

loading...

Leave a comment