ឆេះដុំផ្លុំជាផ្សែង លោក ហ៊ុន សែន ខឹងច្រឡោតតោតតូងចំពោះពត៌មានបែកធ្លាយផែនការសម្លាប់មនុស្សដោយប្រើទឹកខ្មៅជ្រលក់ម្រាមដៃក្នុងពេលបោះឆ្នោត

កាលពីព្រឹកមិញនេះ ថ្ងៃទី ២ ខែកក្កដា ២០១៨ នេះ លោក ហ៊ុន សែន ខឹងច្រឡោតតោតតូង និង ចោទប្រកាន់ពត៌មានបែកធ្លាយដែលចុះផ្សាយពីផែនការសម្លាប់មនុស្សក្នុងការបោះឆ្នោតខាងមុខ ថាជាពត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋដែលប្រុងទៅបោះឆ្នោត  និង ធ្វើឲ្យរង្គោះរង្គើអំណាចរបស់លោក ។

loading...

តាមពិតទៅ ពត៌មានដែលចុះផ្សាយនោះ គឺ ចុះផ្សាយទៅតាមប្រភពដែលផ្តល់ឲ្យពីផ្ទៃក្នុងមក ពត៌មាននេះពិត ឬ មិនពិត អាស្រ័យទៅលើប្រភព គេឯងនឹងដឹងច្បាស់នៅក្រោយការបោះឆ្នោត ព្រោះផែនការ​សម្លាប់មនុស្សនេះមិនមែនកើតឡើងម្តង ឬ ពីរដងទេ គឺ កើតឡើងរាប់ភ្លេច ដូចជា ករណីកោះពេជ្រ ករណីសម្តេចក្រុមព្រះបាត់បង់ព្រះជាយា អ្នកម្នាង អ៊ុក ផល្លា កាលពីពេលថ្មី ៗ នេះ ។ល។

loading...

ពត៌មានដែលប្រភពផ្តល់ឲ្យ មានដូចជា ការ​កម្ទេច ​គឺ ​តាម​រយៈគ្រោះថ្នាក់​ចរចរណ៍​ និង ​ថ្នាំ​ជ្រលក់ដៃ​ពេល​បោះឆ្នោត​ថ្ងៃ​ ២៩ ខាងមុខនេះ។ ជំនាញ​ការ​វៀតណាម​ ជាអ្នក​ផ្តល់ថ្នាំ​ជ្រលក់ដៃ​នេះ​ ដែលថ្នាំ​នេះ​បានលាយ​ជាមួយ​អាស៊ីត​នីទ្រិត​ និង​ ថ្នាំ​លាង​រ៉ែ​មាស​ស្យានីត។ ថ្នាំ​ជ្រលក់​ម្រាមដៃ​នេះ​ បាន​ធ្វើ​តែស្ត៍រួចហើយ​ គឺ​ អាច​សម្លាប់​មនុស្ស​ម្ភៃបួនម៉ោង​ក្រោយ​ពេល​ជ្រលក់​ម្រាមដៃ។

ក្រោយពីប្រតិកម្មរឿងផែនការសម្លាប់មនុស្សនេះមក លោក ហ៊ុន សែន មិនភ្លេចឃោសនារកសំឡេងឆ្នោតនោះទេដោយអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត និង បោះឆ្នោតឲ្យលោកបន្តអំណាចតទៅទៀត ក្រោមហេតុផលនយោបាយដែលលោក ហ៊ុន សែន ទន្ទេញយ៉ាងរត់មាត់ថា រក្សាសន្តិភាព គឺ មានន័យស្មើ រក្សាអំណាចនុះឯង ៕

loading...

Leave a comment