បែកធ្លាយរឿងក្រោយវាំងនន ហេតុអ្វីបានជាចិនរកស៊ីត្រឹមត្រូវមិនហ៊ានមកកំពង់សោម?

ហេតុអ្វីបានជាចិនរកស៊ីត្រឹមត្រូវមិនហ៊ានមកកំពង់សោម?

loading...

តាមប្រភពពីមន្រ្តីប៉ូលីសកំពង់សោមដែលជាកូនចៅលោកស្នងការកំពូលខេត្តកំពង់សោម អតីតស្នងការរងភ្នំពេញបានអោយដឹងថា កាលពីនៅជាស្នងការរងភ្នំពេញ លោក ជួន ណារិន្ទ រហស្សនាម រាជសឹង្ហ មានជំនាញធ្វើស៊ីពួកឧកញ៉ា ឬអ្នករកស៊ីខុសច្បាប់ណាដែលមិនបង់ខែអោយខ្លួនយ៉ាងសាហាវ។

loading...

ដោយសារនៅភ្នំពេញបានធ្វើស៊ីឧកញ៉ាច្រើននាក់ពេកខ្លាចបែករឿង និងដោយឃើញនៅកំពង់សោមមាអ្នករកស៊ីខុសច្បាប់ច្រើន លោកណារិន្ទ បានទៅលន់តួអង្វរថ្នាក់លើ ដើម្បីផ្លាស់មកកំពង់សោម។

មកដល់កំពង់សោមភ្លាុមចាប់ផ្តើមយុទ្ធនាការបង្រ្កាបពួករុស្សី មើលទៅដូចហំហានណាស់ តែការពិតគឺដើម្បីបញ្ចេញរិទ្ធអោយពួកទាំងនោះយកលុយមកសែនខ្លួនទេ ក្រោយមកដល់វេនពួកចិនម្តង ចិនណាចង់បើកកាស៊ីណូ game online ឬចង់បើកឡានខ្លួនឯងដោយដាក់ផ្លាកលេខ ខម និង នប ត្រូវតែមកមកសុំលោកស្នងការជាមុនសិន ទើបអាចរកស៊ីបាន បើមិនបង់ទេកុំសង្ឃឹមថារកបានអោយសោះ ករណីបើរឹងទទឹង ឬចង់ប្តឹងខ្លួនទៅថ្នាក់លើគឺគាត់បានគំតាមអោយត្រៀមក្តារមឈូសអោយហើយទៅ។

ឥឡូវបើតាមដំណឹងគាត់កំពុងរៀបចំក្រុមដើម្បីទុកធ្វើស៊ីពួកចិននៅកំពង់សោមណាដែលមិនព្រមបង់លុយ ឬចង់ប្រឆាំងនឹងខ្លួន តែដោយចំពោះមុខគឺគាត់ប្រើពួកម៉ាហ្វាចិន ដើម្បីទៅបង្ក្រាបពួកចិនផ្សេង ដែលមិនសែនគាត់ ដូចមួយរយះកន្លងជាការពិតជាក់ស្តែង ហើយគាត់ចេញទៅបង្ក្រាបលំលំ ថតយកស្នាដៃរួចក៏លែងវិញដោយយោងអីចេះអីចុះ តែការពិតអោយចាប់ម៉េចបើសុទ្ធតែកូនចឹងធ្វើតាមបញ្ជាគាត់។

មិនដឹងអាជ្ញាធរខេត្តត្រូវថ្នាំសណ្តំរបស់ជួន ណារិន្ទ ឬយ៉ាងណាព្រោះរឿងលុតក្រាប អែបអបអ្នកធំជាជំនាញរបស់គេហើយ បានជាមិនឃើញវិធានការសោះដោយបណ្តោយ​អោយលោកស្នងការ​ធ្វើព្យុះធ្វើភ្លៀងដែលធ្វើអ្នករកស៊ីត្រឹមត្រូវមិនហ៊ានទៅរកស៊ីយ៉ាងនេះ៕

ប្រភព ៖ ខ្មែរ សុវណ្ណភូមិ

loading...

Leave a comment