ខ្មែរចោលម្សៀតខ្លះនាំទំនិញផ្ទុកជាតិគីមី និង គ្រឿងញៀនមកសម្លាប់ជនជាតិខ្លួនឯងព្រោះលុយបាំងមុខ

ទំនិញផ្ទុកជាតិគីមីជាច្រើនត្រូវបាននាំចូលរាល់ថ្ងៃដើម្បីលក់លើទីផ្សារដល់ប្រជាជនខ្មែរ​ ទំនិញទាំងនោះភាគច្រើននាំចូលមកពីប្រទេសជិតខាង គឺ ប្រទេសវៀតណាម និង ប្រទេសថៃ បន្លែផ្លែឈើគ្រប់មុខ​សុទ្ធតែផ្ទុកសារធាតុគីមី នៅពេលពលរដ្ឋខ្មែរទិញទំនិញទាំងនោះទៅបរិភោគ ក៏នាំគ្នាកើតជំងឺឈឺថ្កាត់ដោយរោគផ្សេង ៗ ហើយក៏នាំគ្នាស្ពាយលុយទៅព្យាបាលនៅប្រទេសដើមកំណើតនៃជំងឺនោះឯង ។

loading...

និយាយពីការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន ជិត ៤០ ឆ្នាំ​ នេះវិញ គ្មានបានរីកចម្រើនផ្នែកគ្រឿងឧបភោគបរិភោគក្នុងស្រុកទេ មានតែនាំចូលពីប្រទេសជិតខាងមកបំផ្លាញផលិតផលក្នុងស្រុក ធ្វើឲ្យរាស្រ្តសាមញ្ញ ស្រែកតវ៉ាការរកទីផ្សារលក់ផលិតផលមិនបាន ព្រោះស្អេកស្កះទៅដោយទំនិញបរទេសដែលនាំចូលមកពីប្រទេសជិតខាង ។

loading...

 

មិនត្រឹមតែទំនិញ បន្លែផ្លែឈើនាំចូលមកក្នុងប្រទេសមានជាតិគីមីនោះទេ កាលពីពេលថ្មី ៗ នេះ ក៏មានការនាំចូលគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់ពីប្រទេសលាវរហូតដល់ជាង ១២០ គីឡូក្រាម ដែលចាត់​ទុកថាជាគ្រោះ​មហន្តរាយ​យ៉ាងខ្លាំងចំពោះ​យុវជនដែលជាសសរទ្រូងរបស់ជាតិ ជឿថា​ អ្នកនាំចូលទាំងនោះសុទ្ធតែឧកញ៉ា ឬ ឧត្តមសេនីយ៍ ដែលប្រកបរបរទុច្ចរិតបំផ្លាញជនជាតិខ្មែរគ្នាឯង ព្រោះពួកនេះ​មិនសូវគិតគូរ​ដល់ជីវិតខ្មែរដទៃទេ ព្រោះអាងខ្នង អាងអំណាច ដឹកនាំទំនិញផ្ទុកសារជាតិគីមីចូលប្រទេស និង គ្រឿងញៀនមកសម្លាប់ខ្មែរគ្នាឯង ទាំងរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ក៏ព្រងើយកន្តើយ​ចំពោះទង្វើអាក្រក់ថោកទាបនេះដែរ អ្នកប្រព្រឹត្តទុច្ចរិតភាគច្រើើនរួចផុតពីសំណាញ់ច្បាប់ព្រោះអាងខ្នង និង អាងលុយកខ្វក់ ។

ពលរដ្ឋខ្មែរក្លាយជាជនរងគ្រោះគ្រប់រូបបែបទាំងផ្នែករំលោភសិទ្ធិរស់រានមានជីវិត សិទ្ធិជួបប្រជុំ សិទ្ធិបញ្ចេញមតិយោបល់ ឬ សិទ្ធិតវ៉ាផ្សេង ៗ សរុបទៅ ប្រជាពលរដ្ឋខ្មែរដែលរស់ក្រោមរបបដឹកនាំ​សព្វថ្ងៃហាក់​ដូចជាត្រូវគេកាត់ដៃកាត់ជើងមិនឲ្យធ្វើអ្វីបានទាល់តែសោះ  រង់តែសេចក្តីស្លាប់ដែលពួកអ្នកដឹកនាំប្រគល់ឲ្យតែម្យ៉ាង ពោលគឺ ស្លាប់ដោយការបាញ់សម្លាប់ ស្លាប់ដោយរោគាព្យាធិផ្សេង ៗ ដែលកើតពី​ការ​បរិភោគបន្លែផ្លែឈើផ្ទុកជាតិគីមី ស្លាប់ដោយគ្រឿងញៀន និង ស្លាប់ដោយគ្រឿងស្រវឹង ជាដើម ៕

 

loading...

Leave a comment