បែកធ្លាយបជម្លោះផ្ទៃក្នុងស្ថានទូតខ្មែរនៅកូរ៉េ លោក ឡុង ឌីម៉ង និង ក្រុមការងារស្ថានទូត ឈ្លោះប្រកែកគ្នាបែកផ្សែងរឿងចំនួនបាតុករចូលរួមធ្វើបាតុកម្មកាលពីថ្ងៃទី ២៤ មិថុនាកន្លងទៅ

ឯកឧត្តម ឡុង ឌីម៉ង ឯកអគ្គរាជទូតខ្មែរ និងជាប្រធានបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង ជាទីគោរព!

loading...

ប៉ុន្មានថ្ងៃចុងក្រោយ បន្ទាប់ពីពលរដ្ឋខ្មែរនៅកូរ៉េ រាប់ពាន់នាក់ចេញមកធ្វើមហាបាតុកម្ម ថ្កោលទោស និងប្រឆាំងការបោះឆ្នោតរបស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៤ កន្លងមកនេះ។

ខ្ញុំសង្កេតឃើញថា ឯកឧត្តម និងក្រុមការងារស្ថានទូត ជាពិសេស មន្រ្តីអ្នកនាំពាក្យបក្សប្រជាជនកម្ពុជា បានកំពុងឈ្លោះប្រកែក និងខ្វែងគំនិតគ្នាជាមួយបាតុករ ផ្អើលពេញប្រពន្ឋ័ផ្សព្វផ្សាយ រហូតដល់មានមន្រ្តីទូតខ្លះធានាភ្នាល់ដាក់ជីវិត និងលាលែងពីតំណែងក្តី ទាក់ទងនឹងចំនួនអ្នកដែលបានចូលរួមនាថ្ងៃនោះ។

loading...

ខាងឯកឧត្តម បានកំណត់ចំនួនបាតុកប្រមាណ ៨០០ ទៅ១០០០នាក់ ស្របពេលបាតុករ និងអាជ្ញាធរ ដែលបានចូលរួម ដង្ហែក្បួន និយាយថា មានប្រមាណ ជាង ៥០០០នាក់។

ដូច្នេះ ដើម្បីសម្រួលនៅការប្រទាញប្រទង់គ្នានេះ ក្នុងនាមខ្ញុំបាទ ជាអ្នកដឹកនាំម្នាក់ ក្នុងចំណោមអ្នកដឹកនាំដ៏ទៀត ខ្ញុំសូមធ្វើការបង្ហាញនូវទិដ្ឋភាពខ្លះៗ ជូនឯកឧត្តម និងក្រុមការងារឲ្យបានយល់ច្បាស់បន្ថែមទៀត។

ចំពោះដំណើរការនៃកម្មពិធី គឺយើងបានកំណត់ធ្វើជាផ្លូវការនៅម៉ោង 11:00ព្រឹក ប៉ុន្តែក្រុមអ្នករៀបចំឆាក និងការសម្តែងផ្សេងៗ បានមកដល់នៅម៉ោងប្រមាណ 9:30នាទីព្រឹក ដើម្បីរៀបចំកិច្ចដំណើរការ។ បន្ទាប់មកក៏ យើងបានឃើញវត្តមានបាតុករមួយចំនួន ចាប់ផ្តើមមកដល់កន្លែងបាតុកម្ម ដែលពួកគេមកពីទីក្រុងឆ្ងាយៗនៃប្រទេសកូរ៉េ ដោយប្រើរយៈពេល 5 ទៅ6ម៉ោងទើបមកដល់។

ទិដ្ឋភាពទូទៅ ចាប់ពីពេលដំណើរការកម្មពិធីផ្លូវការណ៍គឺ ខ្ញុំបានដើរសង្កេតគ្រប់ច្រកល្ហក ជុំវិញទីកន្លែងកម្មពិធី ហើយបានឃើញបាតុករបានសំរុកមកពីចំណតរថភ្លើងក្រោមដីកាន់តែច្រើនឡើង មានអ្ននខ្លះនៅអង្គុយក្រោមដើមឈើរដោយសារក្តៅពេក មានអ្នកខ្លះនៅក្នុងហាងកាហ្វេជាដើម។ល។

ដូច្នេះបើ យើងមើលទិដ្ឋភាពនៅខាងមុខឆាកប្រហែលមានចំនួនមិនច្រើនប៉ុន្មានទេ ប៉ុន្តែដល់ពេលកម្មពិធីចាប់ផ្តើមបាន 40នាទី ស្រាប់តែយើងឃើញមានបាតុក កាន់តែច្រើនឡើងៗ មកប្រមូលផ្តុំគ្នានៅហ្នឹងមុខឆាកតែម្តង។

ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលថែមទៀតនោះគឺពេលដង្ហែក្បួន ទៅកាន់ស្ថានទូតជប៉ុនតែម្តង។

ខ្ញុំសូមជម្រាបជូន ឯកឧត្តមឲ្យបានជ្រាបថា រយៈចំងាយពីទីលានជួបជុំ រហូតដល់ស្ថានទូតជប៉ុនគឺ ចំងាយ 831មែត្រ ដូច្នេះ ពេលនេះខ្ញុំនឹងធ្វើការបង្ហាញខ្លះៗ ដើម្បីឲ្យឯកឧត្តមគិតពីចំនួនមនុស្សចូលរួម។

នៅពេលក្បាលក្បួនដង្ហែបានចេញទៅដល់ ផ្លូវបំបែកជាបី នៅជាប់ស្ថានទូតជប៉ុន រីឯកន្ទុយវិញកំពុងនៅទីលានជួបជុំនៅឡើយ។ ដូច្នេះ បើសិនណាយើងនាំគ្នារៀនបូកលេខរបៀបក្មេងថ្នាក់បឋមវិញ យើងគិតឲ្យខ្លីថា បើក្បាលក្បួនដង្ហែដើរបានរយៈចំងាយត្រឹម 700មែត្រ ហើយកន្ទុយនៅឯទីលាន អុីចឹងបើយើង ឲ្យបាតុករឈរក្នុង 1មែត្រ/1នាក់ ក៏យើងឃើញចំនួនពិត 700នាក់ដែរ។

ប៉ុន្តែ ក្បួនបាតុកថ្ងៃនោះ ដើរក្នុងមួយជួរមានចំនួន ចាប់ពី10 ទៅ12នាក់ ដោយមិនគិតពីចំនួនអ្នកដើរផ្លូវខាងលើផង។

ដូច្នេះ បើយើងយក 700នាក់ គុណ 10ជួរ = 7000នាក់ ដោយមិនទាន់បូកសរុបជាមួយ អ្នកថត និងអ្នករៀបចំសណ្តាប់ធ្នាប់ជាង 50នាក់ និងអ្នកដើរបែកជួរទៀតផង។

ប៉ុន្តែមកដល់ត្រឹមចំណុចនេះ ក្នុងនាមខ្ញុំ ជាសមាជិកម្នាក់ ដែលបានចូលរួមដឹកនាំបាតុកម្មនេះ គឺមិនមានចេតនាណាមួយ ដើម្បីគ្រាន់តែបង្ហាញ ឬបង្អួតចំនួនមនុស្សចូលរួម ឲ្យឯកឧត្តម និងអន្តរជាតិអង្គុយមើលនោះទេ គឺខ្ញុំចង់ឲ្យ ឯកឧត្តម ស្តាប់ឭនូវ សំឡេងយំសោកសៅ និងការទាមទាររបស់ពួកបាតុករ ដើម្បីពាំនាំទៅប្រាប់ប្រមុខរដ្ឋាភិបាលសព្វថ្ងៃ ដែលក្នុងនាមឯកឧត្តមជាតំណាងនៅទេនេះ។

ខ្ញុំពិតជាមានការសោកស្តាយណាស់ ដែលឯកឧត្តមយកពេលដ៏មានតំលៃ អង្គុយវាយតំលៃចំនួនបាតុករ តែបែជាមិនព្រមរួសរាន់ពាំនាំសេចក្តីចង់បានរបស់ពលរដ្ឋខ្លួនទៅថ្នាក់ដឹកនាំ ដើម្បីដោះស្រាយជូន។

រយៈពេល ជិត២ឆ្នាំនេះ ទោះបីមានមតិភាគីច្រើន ចោទប្រកាន់ ឯកឧត្តម ធ្វើការទូតតំណាងឲ្យបក្សក៏ដោយ តែនៅក្នុងកែវភ្នែករបស់ខ្ញុំ ខ្ញុំនៅតែមើលឃើញថា ឯកឧត្តមក៏បានបម្រើដល់ពេលរដ្ឋច្រើនដែរ។ ដូច្នេះ ឯកឧត្តម គួរតែបង្កើនភាពឯករាជ្យ ធ្វើការក្នុងនាមជាទូតរដ្ឋ កុំធ្វើជាទូតបក្សដូចពលរដ្ឋបានលើកឡើង។

ក្នុងនាមខ្ញុំ ជាមនុស្សដែលរៀនបានតិចតួច ហើយត្រឹមជាពលករចំណាក់ស្រុកម្នាក់ ខ្ញុំគ្មានសម្ថភាពអ្វីទៅបង្គាប់បញ្ជាឲ្យ ឯកឧត្តមធ្វើអ្វីតាមខ្ញុំនោះទេ។

ប៉ុន្តែ ក្នុងនាមជាយុវជន ក្រោយគ្រាប់ផ្លោង និងជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសុំស្នើឲ្យ ឯកឧត្តម កាត់បន្ថយនូវសកម្មភាពមួយចំនួនដូចខាងក្រោម ដើម្បីការពារប្រយោជន៍ និងសុខមាលភាពពលរដ្ឋរបស់យើងទាំងអស់គ្នា៖

1. បន្តការបង្កើតកម្មពិធី ប្រគុំតន្រ្តី មានរាំច្រៀងចុះ តែកុំឲ្យបូករួមជាមួយកិច្ចការបក្ស ព្រោះវាធ្វើឲ្យមានការបែងចែកនិន្នាការបក្ស។

2. បន្តការយកចិត្តទុកដាក់ លើសុខទុក្ខពលករចុះ តែកុំបង្ខំឲ្យពួកគេចុះឈ្មោះចូលរួមជាមួយបក្សនយោបាយ។

3. បន្តការផ្តល់សេវាសាធារណៈ តែកុំឲ្យមន្រ្តីថ្នាក់ក្រោមទូត ប្រើពាក្យសំដី អសីលធម៌ខ្លាំងពេក ចំពោះគ្នាជាពលករ។

4. បន្តចុះសួរសុខទុក្ខពលករឲ្យបានច្រើន តែកុំពង្វក់ស្មារតីពួកគេ ដោយសារទិញស្រាឲ្យពួកគេញុំច្រើនពេក ព្រោះអាចប៉ះពាល់ដល់សុខភាព រាងកាយ និងខួរក្បាលពួកគេ។

5. បន្តសកម្មភាពកីឡា តែក៏ត្រូវបង្រៀនឲ្យពួកគេចេះគិតពីជាតិផងដែរ ជាពិសេសជុំរុញឲ្យពួកគេសិក្សាពី ការតស៊ូបង្កើតលទ្ឋិប្រជាធិបតេយ្យរបស់ប្រជាជនកូរ៉េ ដើម្បីឲ្យពួកគេក្លាយជាសសរទ្រូងប្រជាធិបតេយ្យជាតិខ្មែរ ស្របតាមរដ្ឋធម្មនុញកម្ពុជា ដែលបានកំណត់។

បើមានការលើសលួសដោយអចេតនាណាមួយ សូមឯកឧត្តមអធ្យាស្រ័យ សូមអរគុណ!

សូមឯកឧត្តម ទទួលការគោរព ពីខ្ញុំ យឹម សុីណន។

ប្រភព ៖ យឹម ស៊ីណន

loading...

Leave a comment