ពួកអ្នកគាំទ្រស៊ីភីភីខ្លះក្រខ្សត់សឹងតែរកអង្ករច្រកឆ្នាំងមិនបាន បែរជាដើរចែកចំណោយដល់អ្នកផ្សេងទៅវិញ ធ្វើខ្លួនដូចជាធូរធារណាស់ចឹង

សង្កេតឃើញពួកអ្នកគាំទ្រស៊ីភីភីខ្លះក្រខ្សត់អត់ឃ្លាន តែបែរជាដើរចែកអំណោយដល់អ្នកផ្សេងដោយឥតអៀនខ្មាស មនុស្សធុននេះត្រូវបានគេបោកក្បាលតអំណាចរាប់ជំនាន់ ហេតុអីបានជាមិនឆ្ងល់ថា អញគាំទ្រវាយូរដែរហើយ ម៉េចមិនធូរធារដូចពួកវាចឹង តាមពិតទៅ​ ពួកនេះជាពួកក្រទាំងទ្រព្យ ក្រទាំងគំនិត និង ក្រទាំងមនសិការជាតិ ។

loading...

រឿងពិតរបស់ពួកមនុស្សដើរចែកលុយពីបក្សស្រីលើកជើង !
……………….
អ្នកខ្លះផ្ទះខ្លួនរកបាយស៊ីគ្មាន កូនឈឺគ្មានលុយអោយពេទ្យ ខ្លះធ្វើមន្រ្តីផង រត់ម៉ូតូឌុបផង ដើរទិញមាន់ទារលក់ផងឬរកស៊ីក្រៅផងមកចិញ្ចឹមឆ្នាំង តែមានមុខដើរចែកលុយ ចែកសារ៉ុង។ល។អោយគេដូចមានសម្បើមណាស់។ និយាយពីពេលដើរចែករបស់អោយគេ ពេលកាន់លុយ កាន់ប៊ីចេង សារ៉ុងទឹកស៊ីអីវ ។ល។ ដែលថ្នាក់លើគេអោយមកដើម្បីយកទៅចែកអោយប្រជាជន អ្នកខ្លះលេបទឹកមាត់ក្អឿកៗមើលលុយ មើលសារ៉ុង មើលបីចេង ទឹកស៊ីអ៊ីវ ស្តាយ និងចង់បានដែរ។

loading...

អ្នកខ្លះធ្វើធំនៅលើ ថ្នាក់សុទ្ធតែរដ្ឋមន្រ្តី មន្រ្តីធំៗ ប្ញកឡូយ កាន់លុយទាំងដុំទាំងដុំមកចែកដល់រាស្រ្ត ឬមកអោយមន្រ្តីថ្នាក់ក្រោមដើរចែកអោយរាស្រ្ត តែខ្លួនវិញនៅក្រសួងគឺចរឹតថោក ព្រោះប្រឹងលួចលុយជាតិ ប្រឹងគៀបលុយ ឬកាត់លុយពីមន្រ្តីក្រោមឧ៌វាទ មកធ្វើជាលុយខ្លួនដើម្បីឡូយឆាយ ធ្វើជាអ្នកមាន ធ្វើជាអ្នកចែកលុយ។

និយាយទៅថោកពីលើដល់ក្រោមពួកស៊ីភីភី ដោយពួកគេមិនបានបរៀនរស់ដោយថ្លៃថ្នូរ ហើយដោយសារតែរបៀបនេះ យើងមិនអាចសង្ឃឹមថាពួកគេមានគំនិតឬសមត្ថភាពបង្រៀន​រាស្រ្តខ្មែរយើង​អោយ​រស់នៅថ្លៃថ្លូរបានឡើយ។

ប្រភព ៖ ខ្មែរ សុវណ្ណភូមិ

loading...

Leave a comment