ស្គាល់ ឆាំ ឆានី ស្តើងពេកទេដឹង មានបណ្តឹងរាប់ភ្លេច ពីរបបដឹកនាំរបស់លោក ហ៊ុន សែន មិនចាញ់លោក សម រង្សី ប៉ុន្មានទេ

ឆាំ ឆានី មាន Fan កាន់តែច្រើន

loading...

ដើមឆ្នាំ ២០១៦ ហ៊ុន ម៉ាណែត បានប្តឹង ឆាំ ឆានី ទៅអគ្គស្នងការនគរបាលជាតិ នេត សាវឿន ឲ្យចាប់ខ្លួន ឆាំ ឆានី ក្នុងរឿង ម៉ាណែត ចោទ ឆាំ ឆានី ថាបរិហារកេរ្តិ ប៊ុន រ៉ានី ដែលកាលនោះ ឆាំ ឆានី បានចុះផ្សាយរឿង ប៊ុន រ៉ានី កាង លឹម ប៊ុនណា កាប់ឈើ ហើយ ឆាំ ឆានី គ្មានជំនឿលើការប្រកាសរបស់ ហ៊ុន សែន ឲ្យចាប់ខ្លួន លឹម ប៊ុណ្ណា ថាអាចចាប់ លឹម ប៊ុណ្ណា បាន ។

loading...

ជាក់ស្តែងតាំពី ហ៊ុន សែន ប្រកាសឲ្យអាជ្ញាធរចាប់ខ្លួន លឹម ប៊ុណ្ណា រហូតពេលនេះ កុំថាឡើយអាជ្ញាធររកចាប់ខ្លួន លឹម ប៊ុណ្ណា បាន សូម្បី លឹម ប៊ុណ្ណា ចេញចូលផ្ទះ ហ៊ុន សែន ជាញឹកញាប់ក៏ ហ៊ុន សែន មិនហ៊ានប៉ះ លឹម ប៊ុណ្ណា ផង ។

ពាក់កណ្តាលឆ្នាំ ២០១៧ ហ៊ុន សែន មានគម្រាម ឆាំ ឆានី ថា “ បើចង់ដឹង សុំសាកល្បងមើល Sic ! “ ប្រតិកម្មរបស់ ហ៊ុន សែន នេះ ធ្វើឡើងបន្ទាប់ពី ឆាំ ឆានី ចុះផ្សាយរឿង ហ៊ុន សែន សន្លប់ក្នុងទេព្យនៅ សាំងហ្គាពួ ដោយមិនហ៊ានផ្ទេរសិទ្ធឲ្យ ស ខេង ឬអ្នកដទៃឡើងជានាយករដ្ឋមន្ត្រីស្តីទីជំនួស ដែលជាទង្វើរំលោភរដ្ឋធម្មនុញ្ញកម្ពុជា ។

ថ្ងៃនេះ ២១ មិនថុនា ២០១៨ នេត សាវឿន ក្នុងនាមអគ្គស្នងការនគរបាលជាតិ បានគម្រាម ឆាំ ឆានី និងអ្នកប្រើប្រាសបណ្តាញសង្គមដទៃទៀតថានឹងចាត់ការតាមច្បាប់ បើនៅតែហ៊ានចែកចាយពត៌មានស្តីពីកូនស្រីរបស់ នេត សាវឿន ឈ្មោះ នេត ធីតាវិឈុណា មានលុយជាង ១០លានដុល្លារ ។

បើបណ្តឹងច្រើនចឹងតើអាចនិយាយបានថា ឆាំ ឆានី មាន Fan ច្រើនទេបងប្អូន ? បើបានកុំភ្លេចជួយហ៊ោឲ្យខ្លាំងៗផង ។ បណ្តឹងទាំងនេះមិនរាប់ចូលក្នុងបណ្តឹងជាច្រើនទៀតដែលមន្ត្រីរបប ហ៊ុន សែន ដូចជា យាយ អន ឈៀង វុន និងក្រុមតារារះដោយតាតា ជាដើម បានប្តឹង និងគម្រាម ឆាំ ឆានី នោះទេ ។

យ៉ាងណាក៏ដោយ សំរាប់ ឆាំ ឆានី មិនថាបណ្តឹង ឬការគម្រាមពីរបប ហ៊ុន សែន ធ្ងន់ធ្ងរដល់កម្រិតណានោះទេ ឆាំ ឆានី សូមជម្រាបបងប្អូនជនរួមជាតិថា ឆាំ ឆានី មិនព្រួយបារម្ភ ឬខ្លាចក្រែងចំពោះបណ្តឹង និងការគម្រាមនោះឡើយ ហើយ ឆាំ ឆានី នៅតែបន្តចុះផ្សាយរឿងពិតរបស់ជនពុករលួយទាំងនោះជូនជនរួមជាតិឲ្យបានដឹងតទៅទៀតជានិច្ច ៕

ប្រភព ៖ Chham Chhany

loading...

Leave a comment