ឆ្មារាទឹកក្តៅ ៖ គ្រាន់តែបែកធ្លាយលុយជាង ១០ លានដុល្លាររបស់ នេត ធីតាវិឈុណា ប៉ូលិសព្រមានចាត់ការ ឆាំ ឆានី

នគរបាលព្រមានចាត់ការ ឆាំ ឆានី

ឆាំ ឆានី សូមស្វាគមន៍នូវរាល់ចំណាត់ការណ៍របស់អស់លោក ហើយបើយកល្អគួរតែឡើងតុលាការនៅអឺរ៉ុបជាមួយគ្នាទៅ ដើម្បីបង្ហាញការពិតដល់ពលរដ្ឋកម្ពុជា អូខេ ?

loading...

នគ​រ​បា​ល​ព្រមា​ន​ផ្លូវ​ច្បាប់​លើ​អ្នក​ចែក​រំ​លែ​ក​ ​( ​S​h​a​re​ ​)​ ​ព័​ត៌មា​ន​ពីអ្នក​លេ​ងហ្វេស​ប៊ុក​ថា​ ​កូន​ស្រីលោ​ក​ នេ​ត​ ​សា​វឿន ​មា​ន​លុយ ​១​០​ លា​ន​ដុ​ល្លា​រ​​​​​

បង្ហោះ​នៅ​វេលាមោ៉ង 1:34 pm ថ្ងៃ Thursday 21st June 2018​ អត្ថបទ​ដោយ: ​រុង​ ​រឿង​​​ ​បណ្តាញព្រះសង្ឃឯករាជ្យ

loading...

អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសារមួយនៅលើហ្វេសប៊ុក និងវេបសាយផ្ទាល់ខ្លួនប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរថា កុំអោយធ្វើការចែក​រំលែក ឬចែកចាយទាក់ទងនឹង​ព័ត៌មានមួយ​ដែល​បាននិយាយអំពីករណីដែលកូនស្រីរបស់លោកនាយឧត្ដមសេនីយ៍ នេត សាវឿន មានប្រាក់រាប់លានដុល្លារតម្កល់នៅធនាគារ ។

តាមរយៈវេបសាយ និងហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រកាសអំពាវនាវ និងបង្ហោះឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨ នេះ បានព្រមានអំពីវិធានការ​តាមផ្លូវច្បាប់លើអ្នកចែកចាយ និងអ្នកចុចអត្ថាធិប្បាយជាដើម ។ វេបសាយខាងលើដដែលនេះបានលើកឡើងថា ការចែករំលែក ឬក៏អត្ថាធិប្បាយលើករណីនេះ គឺអាចនឹងប្រឈមចំពោះផ្លូវច្បាប់បាន ។

អគ្គស្នងការដ្ឋាននគរបាលជាតិអោយដឹងបែបនេះ ៖ « ដូច្នេះហើយ សូមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់មានការប្រុងប្រយ័ត្ន និងកុំធ្វើការចែកចាយ (Share) ឬក៏ឆ្លើយតប (Comment) ចំពោះ Account Facebook នេះឲ្យសោះ ព្រោះថា រាល់ការចែកចាយ (Share) ឬការអត្ថាធិប្បាយណាមួយ (Comment) វាអាចប្រឈមនឹងផ្លូវច្បាប់ » ។

ការព្រមាននេះ ធ្វើឡើងក្រោយពេលដែលមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានធ្វើការបង្ហោះ និងចែករំលែកយ៉ាងព្រោងព្រាតនៅលើព័ត៌មានបណ្ដាញសង្គមហ្វេសប៊ុក ។

កាលពីថ្ងៃម្សិលមិញនេះ ម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះថា chham chhany បានបង្ហោះសារមួយនិយាយអំពីកូនស្រីរបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានលុយរហូតដល់​ទៅ ​១០ លានដុល្លារឯណោះ ។

ម្ចាស់ហ្វេសប៊ុកនេះសរសេរបែបនេះ ៖ « កូនស្រី នេត សាវឿន ឈ្មោះ នេត ធីតាវិឈុណា មានប្រាក់ដប់លានដុល្លារ (១០.០០០.០០០ដុល្លារ) ។ ប្រាំពីរលាន (៧.០០០.០០០ដុល្លារ) ជាវិញ្ញាបនប័ត្រប្រាក់បញ្ញើ (មានកាលកំណត់) និង បីលាន ដុល្លារ (៣.០០០.០០០ដុល្លារ) ជាមូលម្បទានប័ត្រ (Check ) » ។

ឆ្លើយតបនឹងព័ត៌មានទាំងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា រូបភាព និងខ្លឹមសារព័ត៌មានទាំងនេះ គឺ ក្លែងក្លាយ និងបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ​នាយនគរបាលជាតិជាន់ខ្ពស់យ៉ាងខ្លាំង ។

អគ្គស្នងការនគរបាលជាតិព្រមានថា អ្នកចែករំលែក និង អត្ថាធិប្បាយផ្សេងៗអាចនឹងប្រឈមផ្លូវច្បាប់ និង អំពាវនាវអោយបញ្ឈប់ជាបន្ទាន់ ៕ ចុងអានពត៌មានបែកធ្លាយដែលប៉ូលិសព្រមាន

ប្រភព ៖ Chham Chhany

loading...

Leave a comment