បែកធ្លាយទឹកប្រាក់ជាង ១០ លានដុល្លាររបស់កូនស្រី នេត សាវឿន ឈ្មោះ នេត ធីតាវិឈុណា ផ្ញើក្នុងធនាគារ ២ កន្លែង

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង  អ្នកស្រី ហ៊ុន គឹមឡេង មានកូនស្រី ៣ នាក់ គឺ នេត ធីតាវិឈុណា កើតនៅថ្ងៃទី ៣០ មករា ១៩៩៣, នេត ធីតាចន្ទិមា កើតនៅថ្ងៃទី ២១ វិច្ឆិកា ១៩៩៤  និង នេត ធីតាជីនី កើតនៅថ្ងៃទី ២១ មករា ២០០២ ។

loading...

ក្នុងចំណោមកូនស្រីទាំង ៣ របស់លោក នេត សាវឿន តាមដែលយើងអាចស្រាវជ្រាវប្រភពលុយរបស់ពួកគេបាន ឃើញថា គ្រាន់តែ នេត ធីតាវិឈុណា ម្នាក់ មានទឹកប្រាក់រហូតដល់ដប់លានដុល្លារ (១០.០០០.០០០ដុល្លារ)ឯណោះ ពោលគឺ  ប្រាំពីរលាន (៧.០០០.០០០ដុល្លារ) ជាវិញ្ញាបនបត្រប្រាក់បញ្ញើ (មានកាលកំណត់) និង បីលានដុល្លារ (៣.០០០.០០០ដុល្លារ) ជាមូលប្បទានបត្រ (Check ) ។

loading...

យើងមិនដឹងថា កូនស្រីលោក នេត សាវឿន ម្នាក់នេះធ្វើការងារអ្វីទេ​ សូមពឹងលើអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ហ៊ុន សែន ដើម្បីបើកការស៊ើបអង្កេតទឹកប្រាក់មហាសាលរបស់នាង ប៉ុន្តែយើងមិន​សង្ឃឹមលើរបបដឹកនាំសព្វថ្ងៃនេះ អាចត្រួតពិនិត្យប្រាក់ចំណូលរបស់កូនស្រី នេត សាវឿន នេះបានទេ​ លុះត្រាតែមានការផ្លាស់ប្តូររបបដឹកនាំសព្វថ្ងៃ ទើបអាចស៊ើបអង្កេតដឹងប្រភព​លុយរបស់នាងបាន ៕

loading...

Leave a comment