អ្នកទ្រពងស៊ីភីភីម្នាក់និយាយថា អ្នកម្នាង អ៊ុក ផល្លា ស្លាប់ ព្រោះផ្លូវជាតិលេខ ៤ របស់អាមេរិក មិនមែនជាឃាតកម្មទេ

ដោយសារមានសំណួរសង្ស័យជាច្រើនបានដាក់ការសង្ស័យលើបក្សស៊ីភីភីថា អ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព ទំនងជាឃាតកម្មគ្រោងទុកជាមុន លោក ខាន់ សុវណ្ណ ដែលគេស្គាល់ថាជាអ្នកទ្រពង​ស៊ីភីភី​រាល់ទម្រង់ និង ការពាររាល់ទង្វើហិង្សារបស់ស៊ីភីភីនោះ នៅថ្ងៃម្សិលមិញនេះ បានឆ្លើយតបថា អ្នកម្នាង អ៊ុក ផល្លា ស្លាប់ ព្រោះផ្លូវជាតិលេខ ៤ របស់អាមេរិក ដូចមានសេចក្តីខាងក្រោម ៖

loading...

ផ្លូវជាតិលេខ៤ អំណោយរបស់សហរដ្ឋអាមេរិក នៅតែជាឃាតកឈាមត្រជាក់សម្លាប់ជីវិតខ្មែរដដែល។ អាមេរិកហាក់ដូចជាធ្វើភ្លេចថា ផ្លូវជាតិដ៏ធំស្អាតជាង​គេ ល្អជាងគេកាលអំឡុង 1960 ប្លាយ គឺ​ផ្លូវជាតិ​លេខ៤ ​របស់ខ្លួនអំណោយមកប្រទេសខ្មែរ ពេលនេះបានក្លាយទៅផ្លូវជាតិមួយដ៏តូចចង្អៀតជាងគេហើយនោះឡើយ។ ផ្លូវមួយនេះ ចិន ជប៉ុន ឬក៏កូរ៉េ គេមិនហ៊ានលូកដៃមកជួយពង្រីក​និងកែលម្អ​នោះទេ ដោយសារថាវាជា**កម្មសិទ្ធិផ្តាច់មុខ**របស់អាមេរិកមែនដែរឬទេ?

loading...

ល្មមអាមេរិកបើកភ្នែកមើលផ្លូវជំនួយរបស់អស់លោកផងទៅ ឬបើមិនអញ្ចឹងនោះទេ សូមប្រកាសជាផ្លូវការមកថា វាលែងជាជំនួយរបស់លោកតែម្តងទៅនោះវាងាយនឹងយើង​ចាត់ការតាមរឿង​ជាក់ស្តែង​របស់យើងវិញម្តង។

១៧/៦/២០១៨ វាបានត្របាក់យក តួអង្គអប្សរារបស់យើងម្នាក់នេះបាត់ហើយ។

ក្រោយពីឆ្លើយតបបែបនោះ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនវាយប្រហារលោក ខាន់ សុវណ្ណ ដែលមានសេចក្តីដូចខាងក្រោម ៖

loading...

Leave a comment