ប៉ូលិសចាប់ខ្លួនឈ្មួញឈើវៀតណាមបាន នាំឡើងតុលាការដើម្បីចោទប្រកាន់តាមផ្លូវច្បាប់ ប៉ុន្តែបែរត្រូវតុលាការបញ្ជាដោះលែងភ្លាម ៗ

កម្លាំ​​​​​​​​​​ងនគរបា​​​​​​​​​​លអន្តោ​​​​​​​​​​​​​​​​​​​​​​​ប្រវេសន៍នៃស្នងការដ្ឋាននគរបា​​​​​​​​​​លខេត្តរតនគិរីបានឃាត់ខ្លួនមេឈ្មួញឈើវៀតណាម​ម្នាក់ឈ្មោះ ផាម ​​ថេគឿង ភេទប្រុស​​​​​​​​​​ អាយុ ៤១ ឆ្នាំ​​​​​​​​​ កាន់លិខិ​​​​​​​​​​តឆ្លងដែ​​​​​​​​​​​​​​​​​​​​នលេខ C០០៣១១៦២ មានស្រុ​​​​​​​​​​កកំណើតនៅ​​​​​​​​​ខេត្តហាយផុ​​​​​​​​​​​​ង ប្រទេសវៀ​​​​​​​​​​តណាម កា​​​​​​​​​​​លពីថ្ងៃទី ១៤ ខែមិថុ​នា ឆ្នាំ២០១៨ក​​ន្លងទៅ  ឈ្មួញឈើវៀតណាមនោះចុះទៅត្រួតពិនិត្យ​​​​​​​​​​ឈើក្នុងចំការ​​​​​​​​​​ស្វាយចន្ទីមា​​​​​​​​​ត់ទន្លេ​​​​​​​​​​​សេសាន្ត ​​​​​​​​​​​​​​​​​​​​​ក្នុងភូមិប៉ុងលើ ឃុំ​​​​​​​​​​​​ប៉ុង ស្រុក​​​​​​​​​​វ៉ើនសៃ​​​​​​​​​​​​​​​​​​​​​​​​​​ ខេត្តរតនគិ​​​​​​​​​​​​​​​​រី ។

loading...

loading...

លុះដល់ថ្ងៃទី  ១៧ ខែមិថុនា​​​​​​​​​​​ ឆ្នាំ២០១៨ នេះ ​​​​​​ ឈ្មួញឈើម្នា​​​​​​​​​​​ក់នេះ ត្រូ​​​​​​​​​​​វបានបញ្ជូ​​​​​​​​​​នទៅកា​​​​​​​​​​ន់តុលាកា​​​​​​​​​​​​​​​​​​​​​​​​​​រ ដើម្បីចាត់ការតាមច្បាប់ ប៉ុន្តែ​សាលាដំបូងខេត្តរត​​​​​​​​​​​នគិរីមិនបានចោទប្រកាន់ឈ្មួញឈើវៀតណាមនោះទេ ហើយសម្រេចដោះលែងឈ្មួញនោះដោយសំអាងថា គ្មានភស្តុតាងដាក់បន្ទុក នៅវេលា​​​​​​​​​​​​​​​​​ម៉ោងប្រមាណ​​​​​​​​​ ១១ ថ្ងៃ​​​​​​​​​​​​​​​​​​​​​​​​​​ដដែល ឈ្មួញឈើនោះត្រូវបាននគរបា​​​​​​​​​​​​លម្នាក់ដឹក​​​​​​​​​​​ចេញពីបរិវេ​​​​​​​​​​ណតុលាការ​​​​​​​​​​តាមមធ្យោបាយ​​​​​​​​​រថយន្តហាយ​​​​​​​​​ឡិនឌ័រ ១​​​​ គ្រឿង។

លោក កែវ ពិសុទ្ធ ប្រធាន​លេខាធិការដ្ឋាន និ​​​​​​​​​ង ជាអ្នកនាំពា​​​​​​​​​ក្យសាលាដំបូ​​​​​​​​​ងខេត្តរតនគិ​​​​​​​​​​រី បានប្រាប់​​​​​​​​​​​​​​​​​​​​​ថា ​​​​​​​​​​គ្មានបន្ទុក​​​​​​​​​​​ភស្តុតាង​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែ​​​​​​​​​​​​​​​​​​​​​ងលើជនជា​​​​​​​​​តិវៀតណា​​​​​​​​​មរូបនេះទេ, គ្មានសា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្សីណា​​​​​​​​​​ចង្អុលប​​​​​​​​​​ង្ហាញ​​​​​​​​​​​​ថា ជនត្រូ​​​​​​​​​​​វចោទ​​​​​​​​​​​ជាម្ចាស់​​​​​​​​​​ឈើនោះ​​​​​​​​​​​​​​​​​​​​​​​​​​ទេ។ លោក​​​​​​​​​​​​បានបញ្ជា​​​​​​​​​​ក់ថា ការឃា​​​​​​​​​​​​ត់ខ្លួ​​​​​​​​​​​​​​​​​​​​​​​​​​​​​នធ្វើឡើងនៅ​​​​​​​​​​កណ្តាលផ្លូវ មា​​​​​​​​​នតែម៉ូតូ ទូរ​​​​​​​​​​ស័ព្ទ ពោលគឺ ​​​​​​​​​​​គ្មានរថយ​​​​​​​​​​​​​​​​​​ន្ត ឃ្លាំង ឫ សាក្សី​​​​​​​​​ចង្អុល​​​​​​​​​​បង្ហា​​​​​​ញឡើយ ៕

loading...

Leave a comment