កាសែតទ្រពង លោក ហ៊ុន សែន ចុះផ្សាយមួលបង្កាច់លោក ប៊ីល ឡងហឺស ដើម្បីកេងចំណេញនយោបាយក្រាញអំណាច

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា លោក ប៊ីល ឡងហឺស William (Bill) Longhurst ទាត់ចោល​ចំពោះ​ព័ត៌មាន​ហ្វ្រេសញូវ (Fresh News) ថា រូប​លោក​នឹង​ឃ្លាំមើល​ការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៦ នៅ​ថ្ងៃទី២៩ កក្កដា​ខាងមុខ​នេះ។

loading...

កាលពី​ថ្ងៃ​ទី១៥ មិថុនា ឧបករណ៍​បំណង​សំឡេង​របប​លោក ហ៊ុន សែន គឺ​ហ្វ្រេសញូវបាន​ចុះផ្សាយ ព័ត៌មាន​ស្ដីពី​ជំនួប​ឯកអគ្គរាជទូត​របស់​អង់គ្លេស លោក ប៊ីល ឡងហឺស បាន​ជួប​ជាមួយ​លោក ហេង សំរិន នៅ​វិមាន​រដ្ឋសភា។

loading...

រោងចក្រ​ផលិត​ព័ត៌មាន​ក្លែង​ក្លែង​របស់​លោក ហ៊ុន សែន គឺ​ហ្វ្រេសញូវ​ចុះផ្សាយ​ថា ក្នុង​ជំនួប​នោះ ឯកអគ្គរាជទូត​អង់គ្លេស នឹង​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ។

ជា​ការ​ឆ្លើយតប លោក ប៊ីល ឡងហឺស បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក​នៅ​ថ្ងៃទី​១៦ មិថុនា​នេះ ភ្ជាប់​អត្ថបទ​ព័ត៌មាន FreshNews ដោយ​លោក​បញ្ជាក់​ថា ការ​ចុះផ្សាយ​របស់ FreshNews គឺជា​ព័ត៌មាន​បំផ្លើស​ការ​ពិត។

លោក​អះអាង​ថា លោក​នឹង​គ្មាន​វត្តមាន​ប្រទេស​កម្ពុជា​ទេ ក្នុង​ពេល​បោះឆ្នោត ហេតុនេះ​ លោក​នឹង​មិន​បាន​ឃ្លាំមើល​ការ​បោះឆ្នោត​នោះ​ទេ៕ rfa khmer

loading...

Leave a comment