ពត៌មានក្តៅ ៗ ហុយ ៗ ព្រឹកមិញនេះ សម្តេចក្រុមព្រះ និង ភរិយា រងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍(មានឃ្លិប)

សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃនេះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។

loading...

loading...

សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅ​គ្លីនិក​សេតេ និងអ្នកម្នាង កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ខណៈអ្នករងរបួសចំនួន៥នាក់ទៀត កំពុងទទួលការសង្គ្រោះ​នៅមន្ទីរពេទ្យ​ផ្សេងៗ  ។ គ្រោះថ្នាក់ចរាចរណ៍ កើតដោយរថយន្តតាក់ស៊ីបើកបុកព្រះទីនាំងរបស់ព្រះអង្គ ក្នុងពេលយាងទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនាវេលាម៉ោង ៨ ៖ ៥០នាទីព្រឹក ថ្ងៃ​អាទិត្យ​ ​ ​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​​​ ឆ្នាំ​២០១៨នេះ នៅលើកំណាត់ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១​ ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក ឃុំ​អូរចំណារ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួប​សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ  ។

loading...

Leave a comment