ឆេះហុយផ្សែងទ្រលោម ៖ ទាំងក្រសួងការពារជាតិ ទាំងខុទ្ទកាល័យនាយករដ្ឋមន្រ្តីបាញ់គ្រាប់ផ្សែងផ្លោងដាក់អាមេរិករឿងហ៊ីង ប៊ុនហៀងជាប់ជង់ក្នុងបញ្ជីខ្មៅ

ក្រសួង​ការពារជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ដោយ​សម្តែង​ការ​សោកស្តាយ ច្រាន​ចោល និង​ថ្កោលទោស ចំពោះ​ក្រសួង​រតនាគារ​អាមេរិក ដែល​បាន​សម្រេច​ដាក់​ទណ្ឌកម្ម ដោយ​បង្កក​ទ្រព្យ​សម្បត្តិ លោក ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង​នៃកង​យោធពលខេមរភូមិន្ទ និង​ជា​​មេបញ្ជាការ​នៃកង​អង្គរក្ស​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

loading...

ក្រសួង​ការពារ​ជាតិ បាន​ហៅ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នេះថា ជាការ​រំលោភ​ច្បាប់​របស់​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ​មួយ យ៉ាង​អយុត្តិធម៌ ហើយ​គ្មាន​ភស្តុតាង​អ្វី​ទាំងអស់។ ក្រសួង​បន្ត​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ជាការ​សម្រេច​ដ៏​ល្ងង់ខ្លៅ ធ្វើឡើង​ដោយ​ទំនើង​ចិត្ត​របស់​អាមេរិក ដែល​កម្ពុជា មិន​អាច​ទទួល​ស្គាល់​បានឡើយ។

loading...

កម្ពុជា ​ក៏​បាន​ស្នើឱ្យ​ក្រសួង​រតនគារ​អាមេរិក បញ្ឈប់​ជា​បន្ទាន់​នូវការ​ដាក់​ទណ្ឌកម្ម​ណាមួយ មកលើ​មន្ត្រី​ជាន់ខ្ពស់​យោធា​កម្ពុជា ដោយ​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​បែបនេះ។

សូម​បញ្ជាក់​ថា ប្រតិកម្ម​នេះ​ ធ្វើឡើង​ក្រោយពេល​ដែល​ការិយាល័យ​កិច្ចការ​សាធារណៈ នៃ​​ក្រសួង​រតនាគារ​​អាមេរិក បាន​ប្រកាស​ដាក់​លោក​នាយ​​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង​នៃកង​យោធពលខេមរភូមិន្ទ និង​ជា​​មេបញ្ជាការ​នៃបញ្ជាការដ្ឋានកងអង្គរក្ស ចូលក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ ដោយ​ចោទថា បាន​ចូលដៃ​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ទន្ទឹម​នឹងការ​ចេញ​សេចក្តី​ប្រកាសព័ត៌​មាន​របស់​ក្រសួង​ការពារ​ជាតិ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ រិះគន់​អាមេរិក ជុំវិញ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង នេះដែរ។ ខ្លី ៗ

សេចក្តី​ថ្លែងការណ៍​នេះ បាន​សរសើរ​ដល់​លោក ហ៊ីង ប៊ុនហៀង ថាជា​អ្នក​ប្រណិប័តន៍​ច្បាប់​ដ៏​ហ្មត់ចត់ និង​ជា​អ្នក​អនុវត្ត​កាតព្វកិច្ច​ដ៏ថ្លៃថ្នូរ​នៅក្នុង​ការ​ការពារ​ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម​កម្ពុជា៕

ភ័យខ្លាំង ដល់ថ្នាក់ខុទ្ទការល័យនាយួករាត់មុនត្រីចេញផ្លែការការណ៍តបភ្លាមៗ… ម្យ៉ាងសេចក្តីថ្លែងការណ៍គឺបង្ហាញចរឹតដូចក្មេងបៀមដៃ ។

បញ្ជាក់៖ ហ៊ីង ប៊ុនហៀង ជាប់ក្នុងបញ្ជីខ្មៅ របស់អាមេរិក និងស្ថិតក្រោមច្បាប់រឹបអូសទ្រព្យសម្បត្តិអន្តរជាតិថែមទៀត! និយាយទៅត្រកូល ហ៊ីង គ្មានវាសនាល្អទេចាប់ពីថ្ងៃនេះទៅ។ ហើយជនណាក៏ដោយដែលទាក់ទងនឹង ហ៊ីង ប៊ុនហៀង ឬត្រកូលហ៊ីង ក៏នឹងត្រូវស្ថិតក្រោមការស៊ើបអង្កេត និងក្នុងបញ្ជីខ្មៅដែរ។ ម្យ៉ាងទៀតត្រូវដឹងថា ហ៊ីង ប៊ុនហៀង ជាកូនចៅ ហ៊ុន សែន ជាមេអង្គរក្សផ្ទាល់របស់ ហ៊ុន សែន ធ្វើអ្វីៗដូចសត្វធាតុតាមតែបញ្ជារបស់ ហ៊ុន សែន ប៉ុណ្ណោះ។ ដូច្នេះ ហ៊ុន សែន ក៏មិនរួចខ្លួនដែរ ។ ពោល ហ៊ុន សែន អាចនឹងមានទោសធ្ងន់លើសពី ហ៊ីង ប៊ុនហៀង នេះទ្វេរដង នៅពេលអាមេរិកដល់ពេលត្រូវបញ្ចេញ។

សូមមើលមុខ និងស្គាល់កូនចៅ គ្រួសារត្រកូលហ៊ីងអោយអស់ទៅ តិចថាមិនបានប្រាប់ ព្រោះអាចមានរឿងដល់ខ្លួន បើចង់មានទំនាក់ទំនងជាមួយពួកគេ។  ខ្មែរ សុវណ្ណភូមិ

loading...

Leave a comment