អត់លុយអង្គុយទាយ បន់ព្រាយ សំពះអ្នកតា ៖ បើបក្សប្រជាធិបតេយ្យមូលដ្ឋានឈ្នះឆ្នោតមែននោះ ខ្ញុំនឹងធ្វើសក្ការៈធំដល់លោកម្ចាស់

គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលលង់ខ្លួនចូលរួមប្រកួតជាមួយនឹងហ៊ុន សែននោះ ពេលនេះ កំពុងតែសម្តែងសេចក្តីស្លន់ស្លោរាថយ មិនដឹងថាទៅមុខ ឬ ទៅក្រោយ ព្រោះសង្កេតឃើញ​សន្ទុះ​មហាជនមិនស្វាគមន៍សោះ បោះបង់សៃវៀនប្រកួត ក៏ខ្លាចខ្មាស ឬខ្លាចក្រែងរបបសព្វថ្ងៃរកលេសកម្ទេចទៀត ហេតុនោះ មានតែវិធីមួយគត់ គឺ ទាយខ្លួនឯង ថា នឹងឈ្នះ ដើម្បីលើកទឹកចិត្តខ្លួនឯងឲ្យមាន​កម្លាំងតស៊ូខ្លះ  ។

កម្ពុជាមានបក្សហោរាទស្សន៍ទាយហើយបងប្អូន

ជាយុទ្ធសាស្ត្រ សំរាប់បក្សចូលប្រកួតប្រជែងការបោះឆ្នោត គឺគេប្រើប្រាស់ពេលវេលាចុះទៅមូលដ្ឋានជួបជាមួយប្រជាពលរដ្ឋច្រើនជាទីបំផុត មិនមែនដើរជួបទូត ឬ អង្គុយទាយនោះទេ ។

ចំឡែកអី តែក្រុមមេបក្ស គបម អត់ឃើញចុះមូលដ្ឋានជួបម្ចាស់ឆ្នោត ឃើញតែសរសេរតាម fb វាយប្រហារដៀមដាន អ្នកនយោបាយក្រៅសង្វៀនប្រកួត ហើយដើរជួបទូតបរទេសអោយទទួលស្គាល់ការ បោះឆ្នោតក្លែងក្លាយ ដែលផ្ទុយពីជំហររបស់គេ ។

ជាគោលការណ៍ គណបក្សដែលទៅប្រកួតជាមួយបក្សកាន់អំណាច ពេលគេជួបទូតជាមិត្ត គឺគេស្នើសុំប្រទេសជាមិត្តនឹងជួយធ្វើយ៉ាងណាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅ មានលក្ខណះសេរី ត្រឹមត្រូវ យុត្តិធម៌ បើមិនត្រឹមត្រូវ យុត្តិធម៌ គេស្នើសុំកុំឲ្យទទួលស្គាល់ការបោះឆ្នោត នោះ ។

ដូចនេះ សកម្មភាពការទូតរបស់ គបម បង្ហាញថា កំពុងជួយទប់ជើងគ្រែ ឲ្យរបប ហ៊ុន សែន យ៉ាងច្បាស់ក្រឡែត ៕ Chham Chhany

Leave a comment