ធ្លាយសារឆាតមួយទៀតហើយ សមាជិកក្រុមឃាតកររបស់លោក ហ៊ុន សែន ម្នាក់ គំរាមសម្លាប់លោក ឆាំ ឆានី ព្រោះរឿងបែកធ្លាយថ្នាក់ដឹកនាំ

បន្ទាប់ពីគម្រាមបាញ់សម្លាប់លោក សម រង្ស៊ី ក្រុមឃាតកររបស់របប ហ៊ុន សែន បន្តគម្រាម ឆាំ ឆានី

loading...

កន្លងមកថ្មីៗនេះ នាយទាហានម្នាក់ដែលប្រើគណនីយហ្វេសប៊ុកឈ្មោះ Sara Khem បានសរសេរនៅលើបណ្ដាញសង្គមព្រមានសម្លាប់លោក សម រង្ស៊ី ដោយប្រើគ្រាប់12,7mm នៅពេលណាដែលអតីតប្រធានគណបក្សសង្គ្រោះជាតិធ្វើមាតុភូមិនិវត្តន៍ ។

loading...

បន្ទាប់ពី Sara khem គម្រាមបាញ់សម្លាប់លោក សម រង្ស៊ី នៅលើបណ្តាញសង្គម ឆាំ ឆានី ក៏បានធ្វើការប្រកាសស្វែងរកពត៌មានរបស់ Sara khem ហើយភ្លាមៗនោះមានប្រភពមួយប្រាប់មក ឆាំ ឆានី ថា Sara Khem ជាទាហានក្នុងក្រុមអង្គរក្ស ហ៊ុន សែន ផ្នែកប្រឆាំងភារវកម្ម ដែលជាពួសម្លាប់មនុស្សក្រៅរង្វង់ច្បាប់ និងពត៌មានជាច្រើនទៀត ស្របពេលជាមួយគ្នានេះដែរ Sara khem ក៏បានឆាតមក ឆាំ ឆានី ដោយបានឆាតឆ្លងឆ្លើយឆាតច្រើនគួរសម តែមិនមានចំណុចគម្រាមកំហែងទេ ។

ទើបតែថ្ងៃនេះ ១២ មិថុនា ២០១៨ Sara khem បាតឆាតមក ឆាំ ឆានី ម្តងទៀត ដោយប្រតិកម្មចំពោះពត៌មានផ្ទៃក្នុងនៃក្រុមអង្គរក្ស ហ៊ុន សែន ដែល ឆាំ ឆានី បានចុះផ្សាយកាលពីថ្ងៃម្សិលមិញ ១១ មិថុនា ២០១៨ ថា “ លោកឯងលេងលើកនេះខុសប្រធានបទហើយ ហើយលោកឯងកំពុងតែរកទុកដាក់ខ្លួនឯងហើយ ខ្ញុំប្រាប់លោកឯងចុះ វៃបុគ្គលគឺវៃបាន តែពេលនេះលោកថ្លើមធំពេកហើយ ហ៊ានវៃដល់អង្គភាពទព័។ នៅស្រុកបារាំអត់ធំរហូតដល់ថ្នាក់ប៉ូលីសបារាំងរកលោកមិនឃើញនោះទេ។ “

តាមន័យដែល Sara khem ឆាតមកនេះ អាចនិយបានថា Sara khem ចង់ពឹងប៉ូលីសបារាំងឲ្យចាប់ខ្លួន ឆាំ ឆានី ។ ដោយ Sara khem ចង់ឲ្យប៉ូលីសបារាំងចាប់ខ្លួន ឆាំ ឆានី ទៅហើយ ឆាំ ឆានី ក៏គ្មានពាក្យអីតបទៅ Sara khem ក្រៅពីពាក្យថា “ សូមទោស លោកចង់លេងបែបណា ឆាំ ឆានី សូមស្វាគមន៍ ។ “

អត្ថបទដែល Sara khem ប្រតិកម្ម មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

ពត៌មានផ្ទៃក្នុងនៃក្រុមអង្គរក្ស ហ៊ុន សែន

ពលរដ្ឋម្ចាស់ឆ្នោត ម្ចាស់ប្រទេស រួមទាំងមន្ត្រីរាជការ ប៉ូលីស ទាហានផងដែរ បានត្រឹមតែដឹងថា ហ៊ុន សែន ជាមេដឹកនាំដែលមានអង្គរក្សផ្ទាល់ខ្លួនច្រើនជាងមេដឹកនាំនានានៅក្នុងពិភពលោក ហើយក៏បានត្រឹមតែឆ្ងល់ថា តើ ហ៊ុន សែន បានលុយមកពីណាចិញ្ចឹមអង្គរក្សទាំងនោះ បើប្រាក់ខែ ហ៊ុន សែន ទិញតែកន្ទុឲ្យកូនចៅ និងអង្គរក្សទាំងនោះស៊ីមិនគ្រាន់ផង ?

ចម្ងល់នៃរឿងលុយកាក់ចិញ្ចឹមអង្គរក្សនេះ មហាជនជាច្រើនបានបកស្រាយថា ជាលុយដែល ហ៊ុន សែន បានមកពីការប្រព្រិត្តអំពើរពុករលួយ លក់ជាតិ តែមហាជនទាំងនោះមិនបានដឹងពីការងាររបស់ក្រុមអង្គរក្ស ហ៊ុន សែន ឡើយ ។

ខាងក្រោមនេះជាសារបែកធ្លាយពីក្រុមអង្គរក្ស ហ៊ុន សែន ដែលក្រុមអង្គរក្សនេះមានបែងចែកការងារគ្នាដូចតទៅ ៖

១. ប្រឆាំងភេវរកម្ម
២. ការពារពិសេស
៣. ក្រុមBM21
៤. បាញ់យន្តហោះ
៥. ក្រុមបាញ់ សាមែល បាញ់សុីប
៦. ក្រុមរថក្រោះ រថពាសដែក សាគត់
៧.ក្រុមចារកម្ម
៨. ក្រុមរៀបផែន
៩. ក្រុមឃោសនា
១១. ក្រុម បង្ហាត់
១២. ក្រុមបំភ័ន្តអក្ខរ:

ដោយឡែកក្រុមដែលសម្លាប់មនុស្សគឺក្រុមប្រឆាំងភេវរកម្ម ហើយក្រុមប្រឆាំងភេរវកម្មចែកជាពីរទៀតគឺ មួយក្រុមដឹកនាំដោយ ម៉ាណែត ហើយមួយក្រុមទៀតដឹកនាំដោយ ហុីង ប៊ុនហៀង ។

ក្រុមដែលវាយតំណាងរាស្រ្ត CNRP កាលពីឆ្នាំមុនគឺក្រុម កាំភ្លើងធំ BM21 មានទីតាំងនៅបន្ទាយរងស្វាយរលំ ជ្រុងឈៀងខាងកើតភូមិគ្រឺះ ហ៊ុន សែន ក្រុមនេះដឹកនាំដោយឧត្តមសេនីយ៍ឯក ឌៀង សារុន ហើយក្នុងចំណោមអ្នកដៃដល់ទាំងនោះមានម្នាក់ឈ្មោះ រិទ្ធ ជាយួនសុទ្ធ តែចេះនិយាយខ្មែរ ។

ក្នុងស្ថាប័នអង្គរក្ស ហ៊ុន សែន ប្រព្រឹត្តពុករលួយដល់កំពូល ចង់ឡើងស័ក្តិ ឡើងផ្កាយ ទាល់តែអោយលុយមេ ហើយគាបសុីយ៉ាងសាហាវ ពិសេសសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ជួនកាលយកពីក្រៅ ជួនកាលយកពីជួរអង្គរក្សតែម្តង ។ ក្រោយបោះឆ្នោតឆ្នាំ២០១៣ ក៏មានសម្លាប់អង្គរក្សដែរគឺបាញ់ចោលក្នុងផ្ទះ ហុីង ប៊ុនហៀង ផ្ទះហ្នឹងគេហៅវិមានសួស្តី ។

ជួរអង្គរក្ស ហ៊ុន សែន ចូលទៅបម្រើបាន តែបើចង់ចេញវិញ មិនបានទេ គឺគេមិនអោយចេញ បើនៅតែព្យាយាមចេញគេសម្លាប់ចោល ។

គួររំលឹកថា នាយទាហានប្រើគណនីយហ្វេសប៊ុកឈ្មោះ Sara Khem បានសរសេរនៅលើបណ្ដាញសង្គមព្រមានសម្លាប់លោក សម រង្ស៊ី ដោយប្រើគ្រាប់12,7mm នៅពេលណាដែលអតីតប្រធានគណបក្សសង្គ្រោះជាតិធ្វើមាតុភូមិនិវត្តន៍៕  Chham Chhany

loading...

Leave a comment