សូមអបអរសាទរលទ្ធផលជំនួបជាប្រវត្តិសាស្រ្តរវាងលោក ដូណាល់ ត្រាំ និង លោក គឹម ជុងអ៊ុន ៤ ចំណុចសំខាន់ ៗ (មានឃ្លិប)

បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី ១២ ខែ​មិថុនា ឆ្នាំ ២០១៨ នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​គ្នា ដោយ​សម្រេច​បាន​លទ្ធផល​ធំៗ ​ចំនួន ៤ ចំណុច​ដូច​ខាង​ក្រោម ៖

loading...

១ )សហរដ្ឋអាមេរិក និង​ កូរ៉េខាងជើង ប្ដេជ្ញា​បង្កើត​ទំនាក់ទំនង​ថ្មី​រវាង​អាមេរិក-កូរ៉េខាងជើង (US-DPRK) ឲ្យ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​សុខ​សន្តិភាព និង ​វិបុលភាព ។

loading...

២) ប្រទេស​ទាំង​ពីរ​នឹង​ចូល​រួម​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​កសាង​សន្តិភាព និង​ស្ថិរភាព​ឲ្យ​បាន​គង់វង្ស​នៅ​ឧបទ្វីប​កូរ៉េ។

៣ )ដោយ​អះអាង​ជា​ថ្មី​នូវ​សេចក្ដី​ប្រកាស «Panmunjom Declaration ថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០១៨» កូរ៉េខាងជើង សន្យា​នឹង​កម្ទេច​កម្មវិធី​នុយក្លេអ៊ែរ​ឲ្យ​អស់​នៅ​ឧបទ្វីប​កូរ៉េ។

៤ )សហរដ្ឋអាមេរិក និង កូរ៉េខាងជើង ប្ដេជ្ញា​នាំ​យក​អ្នក​ទោស​សង្គ្រាម​ដែល​សេស​សល់ រួម​ទាំង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ភ្លាមៗ នៃ​អ្នក​ដែល​បាន​កំណត់​អត្តសញ្ញាណ​រួច​ហើយ៕

loading...

Leave a comment