បែកធ្លាយសារសម្ងាត់ចេញពីក្រុមអង្គរក្សលោក ហ៊ុន សែន ប្រាប់លម្អិតរឿងការងារអង្គរក្ស ចែកចេញជា ១២ ក្រុម មានក្រុមពិសេសសម្លាប់មនុស្ស

ពត៌មានផ្ទៃក្នុងនៃក្រុមអង្គរក្ស ហ៊ុន សែន

ពលរដ្ឋម្ចាស់ឆ្នោត ម្ចាស់ប្រទេស រួមទាំងមន្ត្រីរាជការ ប៉ូលីស ទាហានផងដែរ បានត្រឹមតែដឹងថា ហ៊ុន សែន ជាមេដឹកនាំដែលមានអង្គរក្សផ្ទាល់ខ្លួនច្រើនជាងមេដឹកនាំនានានៅក្នុងពិភពលោក ហើយក៏បានត្រឹមតែឆ្ងល់ថា តើ ហ៊ុន សែន បានលុយមកពីណាចិញ្ចឹមអង្គរក្សទាំងនោះ បើប្រាក់ខែ ហ៊ុន សែន ទិញតែកន្ទុឲ្យកូនចៅ និងអង្គរក្សទាំងនោះស៊ីមិនគ្រាន់ផង ?

ចម្ងល់នៃរឿងលុយកាក់ចិញ្ចឹមអង្គរក្សនេះ មហាជនជាច្រើនបានបកស្រាយថា ជាលុយដែល ហ៊ុន សែន បានមកពីការប្រព្រិត្តអំពើរពុករលួយ លក់ជាតិ តែមហាជនទាំងនោះមិនបានដឹងពីការងាររបស់ក្រុមអង្គរក្ស ហ៊ុន សែន ឡើយ ។

ខាងក្រោមនេះជាសារបែកធ្លាយពីក្រុមអង្គរក្ស ហ៊ុន សែន ដែលក្រុមអង្គរក្សនេះមានបែងចែកការងារគ្នាដូចតទៅ ៖

១. ប្រឆាំងភេវរកម្ម
២. ការពារពិសេស
៣. ក្រុមBM21
៤. បាញ់យន្តហោះ
៥. ក្រុមបាញ់ សាមែល បាញ់សុីប
៦. ក្រុមរថក្រោះ រថពាសដែក សាគត់
៧.ក្រុមចារកម្ម
៨. ក្រុមរៀបផែន
៩. ក្រុមឃោសនា
១១. ក្រុម បង្ហាត់
១២. ក្រុមបំភ័ន្តអក្ខរ:

ដោយឡែកក្រុមដែលសម្លាប់មនុស្ស គឺ ក្រុមប្រឆាំងភេវរកម្ម ហើយក្រុមប្រឆាំងភេរវកម្មចែកជាពីរទៀតគឺ មួយក្រុមដឹកនាំដោយ ម៉ាណែត ហើយមួយក្រុមទៀតដឹកនាំដោយ ហុីង ប៊ុនហៀង ។

ក្រុមដែលវាយតំណាងរាស្រ្ត CNRP កាលពីឆ្នាំមុនគឺក្រុម កាំភ្លើងធំ BM21 មានទីតាំងនៅបន្ទាយរងស្វាយរលំ ជ្រុងឈៀងខាងកើតភូមិគ្រឺះ ហ៊ុន សែន ក្រុមនេះដឹកនាំដោយឧត្តមសេនីយ៍ឯក ឌៀង សារុន ហើយក្នុងចំណោមអ្នកដៃដល់ទាំងនោះមានម្នាក់ឈ្មោះ រិទ្ធ ជាយួនសុទ្ធ តែចេះនិយាយខ្មែរ ។

ក្នុងស្ថាប័នអង្គរក្ស ហ៊ុន សែន ប្រព្រឹត្តពុករលួយដល់កំពូល ចង់ឡើងស័ក្តិ ឡើងផ្កាយ ទាល់តែអោយលុយមេ ហើយគាបសុីយ៉ាងសាហាវ ពិសេសសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ជួនកាលយកពីក្រៅ ជួនកាលយកពីជួរអង្គរក្សតែម្តង ។ ក្រោយបោះឆ្នោតឆ្នាំ២០១៣ ក៏មានសម្លាប់អង្គរក្សដែរគឺបាញ់ចោលក្នុងផ្ទះ ហុីង ប៊ុនហៀង ផ្ទះហ្នឹងគេហៅវិមានសួស្តី ។

ជួរអង្គរក្ស ហ៊ុន សែន ចូលទៅបម្រើបាន តែបើចង់ចេញវិញ មិនបានទេ គឺគេមិនអោយចេញ បើនៅតែព្យាយាមចេញគេសម្លាប់ចោល ។

គួររំលឹកថា នាយទាហានប្រើគណនីយហ្វេសប៊ុកឈ្មោះ Sara Khem បានសរសេរនៅលើបណ្ដាញសង្គមព្រមានសម្លាប់លោក សម រង្ស៊ី ដោយប្រើគ្រាប់12,7mm នៅពេលណាដែលអតីតប្រធានគណបក្សសង្គ្រោះជាតិធ្វើមាតុភូមិនិវត្តន៍៕ Chham Chhany

Leave a comment