ក្រសែភ្នែកពិភពលោកទាំងមូលកំពុងសំឡឹងមើលមេដឹកនាំកូរ៉េខាងជើងជួបចរចាជាមួយលោក ដូណាល់ ត្រាំ ដើម្បីផ្លាស់ប្តូររបៀបដឹកនាំប្រទេស

ត្រាំទៅដល់សាំងហ្គាពួរហើយដែរ!!

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយថាលោកប្រធានាធិបតីអាមេរិចដូណាល់ត្រាំបានធ្វើដំណើរទៅដល់សាំងហ្គាពួរហើយ តាមយន្តប្រចាំតំណែងប្រធានាធិបតីគឺAir Force 1ដោយចុះចតនៅមូលដ្ឋា នអាទ័ពអាកាសសាំងហ្គាពួរកាលពីព្រលប់យប់ថ្ងៃទី១០មិថុនានេះ ដោយទៅស្នាក់នៅសណ្ឋគារសាំងហ្រ្គីឡា។

ខណៈជាមួយគ្នានេះលោកគីមជុនអ៊ុនមេដឹកនាំកូរ៉េខាងជើង ដែលបានទៅដល់មុនបានចូលជួបជាមួយលោកលីស៊ានឡុងនាយករដ្ឋមន្រ្តីសាំងហ្គាពួររួចហើយ។

លោក ដូណាល់ J ត្រាំ-Donal J trump បានទៅដល់ប្រទេស សឹង្ហបុរីហើយ ដើម្បីជំនួបកំពូល ជាប្រវត្តិសាស្ត្រ ជាមួយ គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ។

នេះជាភាពវិជ្ជមាន រវាងលោក ត្រាំ(USA) និង គីម ជុងអ៊ុន(កូរ៉េខាងជើង-North Korea) ។

ចង់ឱ្យរបបលោក ហ៊ុនសែន ចេះប្រើប្រាជ្ញា មានភាពឈ្លាសវៃ ចេះបន្ទន់ឥរិយាបថខ្លះៗ ទទួលយកការពិត និង យកគំរូតាមមេដឹកនាំកូរ៉េខាងជើងដែលគិតដល់រាស្រ្ត យករាស្រ្តជាធំ ដែលសំខាន់ជាង ប្រយោជន៍បក្សពួក និង អំណាចផ្តាច់ការរបស់ខ្លួន ។

ការដែលចង់អោយរបបត្រកូល ហ៊ុន យកគំរូតាម មេដឹកនាំកូរ៉េខាងជើង ព្រោះចង់ឃើញ របបលោក ហ៊ុន សែន បច្ចុប្បន្ន មានជម្រើសល្អៗជាច្រើន ដើម្បីកសាងខ្លួន ស្តារមុខមាត់របស់ខ្លួន និង សង្គមជាតិប្រទេសជាតិទាំងមូល ដោយគិតគូរដល់ប្រជារាស្រ្ត យករាស្រ្តជាធំ ។

ហើយទទួលបានភាពស្របច្បាប់ និង មានការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិ ដែលធ្វើឱ្យកម្ពុជាក៏ដូចជារបបលោក ហ៊ុន សែន ខ្លួនឯង ជៀសផុតពីសម្ពាធ និង ទណ្ឌកម្មអន្តរជាតិ ។

ហើយរបបលោក ហ៊ុនសែន នឹង ផុតពីគ្រោះថ្នាក់ ហើយពួកគេនឹងត្រូវបានទទួលស្គាល់ និង មានការធានាការពារក្រុមគ្រួសារពួកគេបានយ៉ាងល្អដោយច្បាប់អន្តរជាតិ ។

ប៉ុន្តែផ្ទុយទៅវិញ បើលោក ហ៊ុនសែន នៅតែរឹងទទឹងបន្តទៅមុខបែបគំរល ដោយបំផ្លាញលិទ្ធិប្រជាធិបតេយ្យដូចសព្វថ្ងៃ នោះរបបលោក ហ៊ុនសែន ទាំងត្រកូល នឹង ជួបបរាជ័យគ្រោះថ្នាក់ជាពុំខាន ។

បើរដ្ឋាភិបាលលោក ហ៊ុនសែន គិតថាខ្លួនឯងដឹកនាំបែបឈ្លាសវៃដោយមិនចង់បញ្ចប់របបជីវិតខ្លួនឯងនោះ លោក ហ៊ុនសែន គួរតែផ្តល់ជម្រើសល្អដល់ខ្លួន ដើម្បីការពារកិត្តិយសកេរ្តិ៍ឈ្មោះ និង គ្រួសាររបស់ខ្លួនដែលឆ្ពោះទៅរកផ្លូវត្រូវ ដោយគោរពសិទ្ធិមនុស្ស សិទ្ធិប្រជារាស្ត្រ ឆន្ទៈរាស្រ្ត និង ស្តាឡើងវិញនូវរបបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាបន្ទាន់ ។

Leave a comment