កូនខ្មែរ ៩៩ % មិនដែលស្គាល់ទាល់តែសោះ ផ្កាយប៉ូល Polaris or North Star ព្រោះមិនបានសិក្សាផ្នែកតារាវិទ្យា

តើផ្កាយប៉ូល Polaris or North Star ជាអ្វី?

អាចនិយាយបានថា ជាផ្កាយដែលសំខាន់ជាងគេ សម្រាប់តារាវិទ្យា ។ ហេតុអ្វី ? ត្បិតអី ជាផ្កាយដែលបាន ធ្វើឲ្យមនុស្ស យល់អំពីតារាវិទ្យា ជាពិសេសឲ្យ តារាវិទូសម័យបុរាណ កាត់យល់បានថា ផែនដីវិលជុំវិញខ្លួនឯង … របៀបមេអាប៉ោង ដែលកំពុងវិល ។

តាំងពីសម័យបុរាណ មនុស្សដែលរស់នៅភូមិភាគខាងជើង បានសង្កេតឃើញថា ផ្កាយប៉ូល Polaris or North Star ជាផ្កាយតែមួយគត់ នៅលើមេឃ នៅតែមួយកន្លែង មិនរះ មិនលិច ពេញមួយយល់ មួយឆ្នាំ ទល់មួយឆ្នាំ ហើយ យើងឃើញផ្កាយដទៃទៀត វិលជុំវិញផ្កាយប៉ូល ។ តាមពិត ផ្កាយប៉ូល ដែលមានចម្ងាយ ៤៣៣ឆ្នាំពន្លឺ អំពីផែនដី មានទីតាំងចំអ័ក្សវិល របស់ផែនដីតែម្តង ដូច្នេះហើយ បានជា នៅពេលយប់ឃើញផ្កាយ យើងផ្កាយដទៃៗទៀត វិលជុំវិញផ្កាយប៉ូល ។

ភ្នំពេញ មានទីតាំងលើខ្សែស្រប 11°33′ ដូច្នេះ ពេលយប់ យើងពិបាកមើលឃើញ ផ្កាយប៉ូលណាស់ ត្បិតអីផ្កាយប៉ូល នៅទាបជិតជើងមេឃ ប្រហែល 11° ពីជើងមេឃ ទាល់តែឡើងភ្នំខ្ពស់ប្រហែលជាអាច មើលឃើញខ្លះ ។

តាមពិតការមើល ផ្កាយប៉ូល វាដូច្នេះ ៖

– បើយើងនៅ ភូមិភាគខាងត្បូង គឺទឹកដី ចាប់ពី អេក្វាទ័រ ទៅប៉ូលខាងត្បូង Southern Hemisphere គឺ យើងមិនអាចមើលឃើញ ផ្កាយប៉ូលទាល់តែសោះ ។
ជូនជាឧទាហរណ៍ ៖

ដូច្នេះ បើអ្នកនៅ ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសអាហ្សង់ទីន ប្រទេសអូស្ត្រាលី ប្រទេសញូឡែន អ្នកនឹងមិនឃើញ ផ្កាយប៉ូល ទេ ។

– បើយើងនៅ ភូមិភាគខាងជើង គឺទឹកដី ចាប់ពី អេក្វាទ័រ ទៅប៉ូលខាងជើង Northern Hemisphere គឺ យើងអាចមើលឃើញ ផ្កាយប៉ូល ទាបជិតជើងមេឃ ឬ ខ្ពស់នៅលើមេឃ អាស្រ័យចំណុចទីតាំង លើខ្សែស្រប ឬ និយាយម៉្យាងទៀតថា កំពស់ផ្កាយប៉ូលលើមេឃ បង្ហាញអំពីខ្សែស្របនៃចំណុចទីតាំង ដែលយើងនៅ ៖
ឧទាហរណ៍

បើផ្កាយប៉ូល មានកម្ពស់ 30° គឺយើងស្ថិតនៅលើខ្សែស្រប 30°N ។ បើផ្កាយប៉ូល មានកម្ពស់ 90° គឺយើងស្ថិតនៅលើខ្សែស្រប 90°N … គ្រាន់តែថាមិនមាន ខ្សែស្រប 90°N ទេ  ចំណុច 90°N គឺអ្នកនៅចំ ប៉ូល​ខាងជើង​តែម្តង ពេលនោះផ្កាយប៉ូល នៅចំពីលើក្បាលអ្នក ។  Saveth Chea

Leave a comment