កក្រើកបណ្តាញសង្គមទៀតហើយ ភរិយាលោក ប៉ាន សុរស័ក្តិ រដ្ឋមន្ត្រិី​ក្រសួងពាណិជ្ជកម្ម​ សង់របងរំលោភយកចិញ្ចើមផ្លូវសាធារណៈ​

ការរំលោភបំពានពីសំណាក់អ្នកមានអំណាចទៅលើពលរដ្ឋតូចតាច ឬ រំលោភបំពានដីធ្លីផ្សេង ៗ តែងកើតឡើងជារឿយ ៗ ក្នុងសង្គមពុករលួយមួយដែលដឹកនាំដោយលោក ហ៊ុន សែន ។

នៅថ្ងៃទី ៣ មិថុនា ២០១៨ នេះ កើតមានការសង់របងរំលោភលើចឹញ្ចើមផ្លូវសាធារណៈ​ដោយភរិយារបស់លោកប៉ាន​ សូរស័ក្តិ​ រដ្ឋមន្ត្រិី​ ក្រសួងពាណិជ្ជកម្ម​

ប្រភពពីប្រជាពលរដ្ឋនៅសង្កាត់ជ្រោយចង្វារ​បានអោយដឹងថា​ នៅព្រឹកថ្ងៃទី​ ៣​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ អាជ្ញាធរខណ្ឌជ្រោយចង្វារ​ បានចាត់មន្ត្រីអោយចុះទៅប្រាប់ឯកឧត្ដម​ ប៉ាន​ សូរស័ក្តិ​ និង​ លោកជំទាវ​ អោយផ្អាកការសាងសង់​សំណង់ខុសច្បាប់រំលោភលើចឹញ្ចើមផ្លូវសាធារណៈ​របស់រដ្ឋ​ ។​ ពេលមន្ត្រីអាជ្ញាធរចុះទៅដល់​ ឯកឧត្ដម​ និង​ លោកជំទាវ​ ម្ចាស់ផ្ទះមិននៅទេ​ នៅតែអ្នកចាំផ្ទះ​ ។​ ប្រភពបានអោយដឹងទៀតថា​ លោកជំទាវ​ម្ចាស់ផ្ទះបានសុំរុះរើចេញវិញនៅថ្ងៃច័ន្ទស្អែក​ ។​

គួរបញ្ជាក់ថា​កន្លងមក​ លោកជំទាវ​ ធ្លាប់សាងសង់សំណង់បែបនេះម្ដងហើយ​ តែត្រូវបានអាជ្ញាធរប្រាប់អោយរុះរើចេញវិញ​ ។​ ឥលូវស្ងាត់ៗស្រាប់តែមកសង់ឡើងវិញម្ដងទៀត​ ។​

ឃើញថា ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល​ លោក ហ៊ុន សែន តែងតែបំពានច្បាប់​ មិនដែលធ្វើជាគំរូល្អដល់ពលរដ្ឋទូទៅទេ​ ហេតុនោះឯងបានជាពលរដ្ឋធុញទ្រាន់នឹងរបបដឹកនាំសព្វថ្ងៃ ចង់ផ្លាស់ប្តូរ ៕

Leave a comment