រឿងជេរម្រាយមិនទាន់ចប់ទេ ពេលនេះ ស្គាល់ឈ្មោះមេធំដែលជេរម្រាយកូនចៅនោះហើយ ទាំងត្រូវបានគេស្នើឲ្យគាត់សូមទោសម្តាយរបស់កូនចៅវិញ

លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ បញ្ជាអោយហៅ​ ប្រធានគណនី​កាស៊ីណូ​ Queenco​ មកសុំទោសម្ដាយបុគ្គលិកកាសីណូ​

ព្រះសីហនុ​ ៖​ លោក​ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដែលមានប្រជាប្រិយភាពនោះ​ នៅព្រឹកថ្ងៃទី​ ២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ​បានអោយ​ PVN News ដឹងថា​ បន្ទាប់ពីលោក​បានមើលឃើញវីដេអូ​ ប្រធានគណនី​ កាស៊ីណូ​ នៅកំពង់សោម​ ជេរម្ដាយបុគ្គលិកដោយពាក្យអសុរស​ លោកឧត្ដមសេនីយ៍ទោ​ស្នងការ​បានបញ្ជាអោយ​ស្នងការរងទទួលបន្ទុក​ព្រហ្មទណ្ឌកោះហៅ​ប្រធានគណនី​ ឈ្មោះ​ ខេន​ ដារិន​ និង​ បុគ្គលិក​ សណ្ឋាគារ​ និង​ កាស៊ីណូ​ Queenco នៅខេត្តព្រះសីហុន​ មកដោះស្រាយ​ នៅស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ ។​


លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ បានអោយដឹងទៀតថា​ ករណី​នេះត្រូវតែអោយលោក​ ខេន​ ដារិន​ ប្រធានគណនី​កាស៊ីណូ​ Queenco ធ្វើការសុំទោសម្ដាយរបស់យុវជនម្នាក់ដែលជាបុគ្គលិកនៅកាស៊ីណូ​ ។​ ចំណែកយុវជនជាបុគ្គលិកដែលធ្វើការខុសឆ្គងនៅក្នុងក្រុមហ៊ុន​ ឬ​ មានកំហុសឆ្គងចំពោះលោក​ ខេន​ ដារិន​ ត្រូវសុំទោសលោក​ ខេន​ ដារិន​ វិញដែរ​ ។​

ការរិះគន់យ៉ាងកក្រើក​ Facebook បានកើតឡើងបន្ទាប់ពីលោក​ ខេន​ ដារិន​ ប្រធានគណនី​ កាស៊ីណូ​ Queenco នៅខេត្តព្រះសីហនុ​ បានជេរប្រមាថបុគ្គលិកក្រោមបង្គាប់របស់ខ្លួនហើយរាលដាលដល់​ ម្ដាយរបស់បុគ្គលិករូបនោះទៀតផង​ ។​ អ្វីដែលកាន់តែហួសចិត្តថែមទៀតនោះ​ គឺ​ លោក​ ខេន​ ដារិន​ ដែលជេរម្ដាយគេហើយ​ អោយគេសុំទោសខ្លួនថែមទៀត​ ចំពោះទង្វើរបស់លោក​ ខេន​ ដារិន​ ជេរម្ដាយបុគ្គលិក​ លោក​ ខេន​ ដារិន​ មិនបានសុំទោសនោះទេ​ ។​

ហេតុនេះហើយទើបនៅព្រឹកថ្ងៃទី​ ២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ជូន​ ណារិន​ បានបញ្ជាអោយស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ​កោះហៅ​ ភាគីពាក់ព័ន្ធទាំងអស់មកដោះស្រាយឡើងវិញ​ ។​ ជាពិសេសត្រូវតែអោយលោក​ ខេន​ ដារិន​ សុំទោសម្ដាយបុគ្គលិកនោះតាមរយះ​វីដេអូ​ មួយផ្សាយជាសាធារណៈដើម្បីផ្ដល់កិត្តិយសជូនលោកស្រីជាម្ដាយរបស់បុគ្គលិករូបនោះវិញ​ ។​

សូមគាំទ្រនូវចំណាត់ការរបស់លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ដែលបានរកយុត្តិធម៌អោយម្ដាយបុគ្គលិកដែលរងការជេរប្រមាថពី​ឈ្មោះ​ ខេន​ ដារិន​ ប្រធានគណនី​កាស៊ីណូ​ Queenco នៅកំពង់សោម​ ។

ថ្ងៃទី០២​ ខែមិថុនា​ ឆ្នាំ២០១៨​ វេលាម៉ោង១៣:៣០នាទី​ បន្ទាប់ពីខ្ញុំបាទ បានបញ្ជាអោយស្នងការរងទទួលការងារព្រហ្មទណ្ឌ​ ស្រាវជ្រាវអញ្ជើញប្រធានរដ្ឋបាល​ និងបុគ្គលិក​ មកធ្វើការផ្សះផ្សារ​ និងអប់រំណែនាំ​ អោយយល់ពីកំហុសរបស់ខ្លួនទាំងពីរនាក់​ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើខុសឆ្គងរបស់ខ្លួន​ ដែលមានខ្លឹមសារដូចឯកសារខាងក្រោមខាងក្រោម:

Leave a comment