បែកធ្លាយពត៌មានអភិបាលខេត្តកំពង់ធំស្ថិតក្រោមបញ្ជាលោក ប៊ុន សុធី ជាមេព្រៃជនជាតិវៀតណាមចូលសញ្ជាតិខ្មែរសមគំនិតកាប់បំផ្លាញព្រៃឈើ

អាជ្ញាធរខេត្តកំពង់ធំ​ដឹក​នាំដោយលោកសុខ លូ ស្ងាត់ស្ងៀ​​​​​​​​មឈឹងចំពោះ​​​​​​​​​​​​​​​​​បទល្មើសព្រៃឈើ​នៅក្នុង​ដែនសមត្ថកិច្ចរបស់​​​​​​​​​ខ្លួន​ ជាហេតុធ្វើឲ្យ​​​​​​​​​​ប្រជាពលរដ្ឋ និ​​​​​​​​​​​ងមន្ត្រីអង្គការសង្គមស៊ីវិលយល់ថា លោ​​​​​​​​​​​​​​​​​​​​​​​​​កសុខ លូ ទំនង​សើម​​​​​​​​​​​​មាត់សើមក​​​​​​​​​​ជាមួយលោក​​​​​​​​​​​ប៊ុន សុធី ​​​​​​​​​​នោះហើយទើបមិនព្រមឆ្កឹះ ឬចា​​​​​​​​​ត់​​​​​​​​​​វិធានការប​​​​​​​​​ញ្ជាយ៉ាង​​​​​​​​​​​​​​​​ណា​ឲ្យ​ពួកមេព្រៃបង្ក្រាបបទល្មើសព្រៃ​​​​​​​​​ឈើ ។ លោកសុខ លូ​​​​​​​​​ ត្រូវបានប្រជា​​​​​​​​​​​​​​​​​​​​​​​ព​​​​​​​​​​លរដ្ឋអះអាងថា​​​​​​​​​​​​​​​​​​​ ទំនង​​​​​​​​​​ជាក្រោម​​​​​​​​​​លេសកា​​​​​​​​​​​​​​​​​​​​​​​​​​​​​រងារ​ច្រើន​ដូច្នេះ​ទើបមិន​​​​​​​​​​​​អាច​ចាត់វិធា​​​​​​​​​​​នការរឿងប​​​​​​​​​​ទល្មើសព្រៃឈើ​​​​​​​​​​​​​​​​​​​​​​​បាន ។ ប៉ុន្តែក្នុងនាមគណៈបញ្ជា​​​​​​​​​​ការឯកភាព​​​​​​​​​​​ខេត្ត លោកគួរតែសួរនាំខ្លះអំពីបញ្ហាបទល្មើសព្រៃឈើ មិនមែនទុកឲ្យពួកមេព្រៃជិះ​​​​​​​​​​​​​​​​​​សេះលែង​​​​​​​​​​​​ដៃដូច្នេះទេ ។

​តាម​ការកត់សម្គាល់រ​ប​ស់​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​​​​​​​​​​ខេត្តកំពង់ធំ បា​​​​​​​​​​ន​ឲ្យ​ដឹងថា ក្រោយ​​​​​​ពេល​លោក ប៊ុន សុធី ចូលកាន់​តំណែង​ជា​នាយ​ខណ្ឌ​រ​​​​​​ដ្ឋបាល​ព្រៃឈើ​ខេ​​​​​​​​​ត្តកំពង់ធំ​​​​​​​​​ ជំនួស​លោក តឹ​ប ​​​​​​​​​ញាតា ដែល​ត្រូ​​​​​​​​​​​​​​​​​​​​​​​​​វ​ដកចេញ​នោះ​គឺ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តកំពង់ធំ​​​​​​​​ ពុំមាន​ការថ​​​​​​​​​យចុះ​ឡើយ​។ ជា​​​​​​​​​​ក់ស្ដែង​បច្ចុប្ប​​​​​​​​​ន្ន​ឈ្មួញ​និង​​​​​​​​​​​ក្រុម​ជនល្មើ​​​​​​​​​​​​​​​​​​​​​​​​ស​ជាច្រើន​នាក់​នៅតែ​អាច​កាប់​ឈើ​ដឹកជញ្ជូ​​​​​​​​​ន​ឈើ​ចេញ​​​​​​​​​​ពី​តំបន់​ព្រៃ​ឡ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង់​និង​តំបន់​ព្រៃ​អង់​តែ​​​​​​​​​​​​ន យ៉ាង​ពេញ​​​​​​​​​​​​​​​​​​បន្ទុក ហើយ​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​​​​​​​​​​​បង្ក្រាប​ប​ទ​ល្មើស​​​​​​​​​​​នោះទេ​។ ​​​​​​​​​​​​​​​​​​ហេតុនេះហើយ​ទើប​មានការ​រិះគន់​ចំៗ​ថា លោ​​​​​​​​​ក ប៊ុន សុធី ​​​​​​​​​​​​នាយ​ខ​​​​​​​​​ណ្ឌ​រដ្ឋ​​​​​​​​​​បាល​ព្រៃ​​​​​​​​​​​ឈើ​ខេត្តកំពង់​​​​​​​​​​​​​​​​​​​​​​ធំ កំពុង​ប្រើ​តួនាទី​និង​អំណាច​ដើម្បី​ប្រមូល​លុយ​ស្រង់ដើម​ដោ​​​​​​​​​យ​ទុក​ឲ្យ​បទល្មើស​កាប់​ឈើ​និ​​​​​​​​​​ង​ដឹកជញ្ជូន​​​​​​​​​​​ឈើ​ខុសច្បាប់​​​​​​​​​​​ក្នុង​ខេត្តកំ​​​​​​​ពង់ធំ រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។​​​​​​​​​
ក្នុងខណៈដែល​បទល្មើស​បំផ្លាញ​ព្រៃ​​​​​ឈើ​ក្នុង​ខេត្តកំ​​​​​​​​​ពង់ធំ នៅតែ​កើត​​​​​​​​​​ឡើង​យ៉ាង​ពេញប​​​​​​​​​​ន្ទុក​គឺ​លោក ​​​​​​​​​​​​​​​​​​​​​​សុខ លូ អភិបាលខេត្ត​កំពង់ធំ​​​​​​​​​​​ និង​លោក ធី​វ វ​​​​​​​​​​​ណ្ណ​ធី ប្រ​​​​​​​​​​​​​​​​​​​​​ធាន​មន្ទីរ​កសិកម្ម​ខេត្ត​​​​​​​​​កំពង់ធំ បាន​​​​​​​​​​​រក្សា​ភាព​ស្ងៀម​​​​​​​​​​​​​​​​​​​​​​​​​​​ស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុ​នេះហើយ​​​​ទើប​មជ្ឈដ្ឋាន​ខ្លះ​រិះគន់ថា លោក សុខ លូ អ​ភិបាលខេត្ត​កំ​​​​​​​ពង់ធំ និង​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិក​​​​​​​​​​​ម្ម​ខេត្តកំពង់ធំ គឺជា​អ្នក​ឃុបឃិត​​ឲ្យ​លោក ប៊ុន ​​​​​​​​​​​​​សុធី នាយ​ខ​ណ្ឌ​រដ្ឋបាល​​​​​​​ព្រៃឈើ​​​​​​​​ខេត្តកំពង់ធំ ធ្វើ​អ្វីៗ​តាម​អំពើ​​​​​​​​ចិត្ត​ហើយ​ប្រហែល​មា​​​​​​​​​នការ​បែងចែក​ផ​​​​​​​​​​លប្រយោជន៍​​​​​​​​​​​​​​ជាប្រចាំ​។ មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ មួយចំនួន​បាន​បង្ហើប​ឲ្យ​​​​​​​​​​​ដឹងថា ប្រសិន​​​​​​​​​​បើ​គ្មាន​ការឃុប​​​​​​​​​ឃិត​បើកដៃ​ពី​សំ​​​​​​​​​​​ណាក់​លោ​​​​​​​​​​​​​​​​​​​​​​​​​ក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំ​​​​​​​ពង់ធំ ទេនោះ​គឺ​លោក ប៊ុន សុធី មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​នោះទេ​។​​​​​​​​​​​​​​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹង​​​​​ថា បច្ចុប្បន្ននេះ​ឈ្មួញ​មួយចំ​​​​​​​​​​នួន​នៅតែ​បន្ត​​​​​​​​​សកម្មភាព​ដឹ​​​​​​​​​​​​​​​​​​កជញ្ជូន​ឈើ​គ្រញូង​និង​ឈើ​ប្រណីត​ផ្សេងៗ​ទៀ​​​​​​​​​​ត​ពី​ខេត្តឧត្ដរ​​​​​​​​​មានជ័យ ខេ​​​​​​​​​ត្តសៀមរាប និ​​​​​​​​​​​​​​​​​​​​ង​ខេត្តព្រះវិហា​​​​​​​​​​រ ឆ្លងកា​​​​​​​​​​​​​​​ត់​ខេត្តកំពង់ធំ យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​បើ​​​​​​​​​កដៃ​ពី​សំណា​​​​​​​​​ក់​លោក ប៊ុ​​​​​​​​​​​ន សុធី នាយ​​​​​​​​​​​​ខណ្ឌ​រដ្ឋបាល​​​​​​​​​​​​ព្រៃឈើ​​​​​​​​​​​​​​​​​​​ខេត្តកំពង់ធំ​។ ជាងនេះទៅទៀត​ឈ្មួញ​មួយចំនួន​នៅ​​​​​​​​​តែ​បន្តសកម្ម​​​​​​​​​​ភាព​កាប់​​​​​​​​​​​​​​​​​​​​​​​ឈើ​ដឹកជញ្ជូន​ឈើ​ចេ​​​​​​​​​​ញពី​តំបន់​​​​​​​​​​​​​ព្រៃ​ឡង់ តំ​​​​​​​​​​​​​​​​បន់​ព្រៃ​អង់​តែ​ន យ៉ាង​ពេញបន្ទុក​ព្រោះ​អភិបាល​ខេត្តកំ​​​​​​​​​ពង់ធំ ក៏ដូចជា​ប្រ​​​​​​​​​ធាន​មន្ទីរ​កសិក​​​​​​​​​ម្ម​ខេត្តកំព​​​​​​​​​​​​​​​​​​​ង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃ​​​​​​​​​​ឈើ​ឲ្យ​ស្របទៅតា​​​​​​​​​​ម​បទប​​​​​​​​ញ្ជា​លេខ​០០​​​​​​​​​​​​​២ របស់​រាជរដ្ឋាភិបាល​នោះទេ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោ​​​​​​​​​​ក ប៊ុន សុធី នាយ​​​​​​​​​​ខណ្ឌ​រដ្ឋបា​​​​​​​​​​ល​ព្រៃឈើ​ខេ​​​​​​​​​​​​​​​​​​​​​​​​ត្តកំពង់ធំ បាន​បង្ហើ​​​​​​​​​ប​ឲ្យ​ដឹងថា​​​​​​​​​​​​​​​​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​និង​លោក ធី​វ វណ្ណ​ធី ប្រធាន​​​​​​​​​​​មន្ទីរ​កសិកម្ម​​​​​​​​​​ខេត្តកំពង់ធំ គឺ​​​​​​​​​​​ជា​ខ្នងបង្អែក​​​​​​​​​​​​​​​​​យ៉ាងរឹងមាំ​របស់លោក ប៊ុន សុធី ហេតុនេះហើយ​ទើប​លោក ប៊ុន សុធី​​​​​​​​ កំពុង​សប្បាយ​ប្រ​​​​​​​​​​មូល​លុយ​ពីប​​​​​ទ​ល្មើស​ព្រៃឈើ​ដែល​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ ។

អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើរបស់លោ​កអ៊ុង សំអាត ត្រូវគេមើលឃើញ​​​ថា ងាប់ត្រគៀក​​​​​​​​​​ស្តូកឈឹង ។ ងាប់ត្រគៀកស្តូកមិន​ឮចាត់វិធានការអ្វីសោះនោះ ធ្វើឲ្យប្រជាពលរដ្ឋ​​​​​​​​​យល់ថា ដោយសារតែមន្ត្រីថ្នាក់ខេត្ត តួយ៉ាងដូចជាលោក ប៊ុន សុធី សែនថ្វាយគ្រប់គ្រាន់​​​​​​​​​​​​​​​​​រាល់ពេល​ហើ​​​​​​​​​​យមើលទៅបានជាផ្តល់ឱកាសឲ្យមេព្រៃខេត្តកំពង់ធំរូបនេះធ្វើអ្វីតាមអំពើចិត្ត ។ មិនត្រឹមតែប៉ុ​​​​​​​​​ណ្ណោះ មេព្រៃរូបនេះ​ត្រូវ​​​​​​​​​គេមើលឃើញថា ជា​​​​​​​​​​អ្នកដែលឃុបឃិតសាងបទល្មើសព្រៃឈើថែមទៀតផង ។ ឱកាសដែលនៅសេសសល់​​​​​​​​​​តិចតួចគឺជាពេ​​​​​​​លវេលាដែលលោកប៊ុន សុធី កំពុងផ្តាច់ផ្តិលព្រៃឈើដែលនៅសេសសល់ក្នុងខេត្តកំពង់ធំឲ្យរលាយសូន្យតែម្តង ៕

Leave a comment